» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10937 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701108 នាក់

កម្មករ​រោងចក្រ​ជាង​៥០០​នាក់​នៅ​ផ្លូវ​វ៉េងស្រេង​ធ្វើបាតុកម្ម​បិទផ្លូវ​ទា​លុយ​ប្រាក់ខែ​


​ភ្នំពេញ​៖ ក្រុមកម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក​យីហោ​ឃែ​ន​ធើ​រេ​ន​អឹ​ភែ​រឹល ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ចោមចៅ​(​វេ​ង​ស្រេង​) ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានធ្វើ​បាតុកម្ម​បិទផ្លូវ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១​នេះ​។​a batokam 

​រោងចក្រ​ឃែ​ន​ធើ​រេ​ន​អឹ​ភែ​រឹល​មាន​កម្មករ​សរុប​ជាង​៥០០​នាក់ បម្រើ​ការងារ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ហើយ​កាលពីមុន​បិទ​ផ្អាក​ការងារ ដោយសារ​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខែមីនា កម្មករ​ធ្វើការ​ងារ​បាន​១៤​ថ្ងៃ មិនទាន់បាន​បើកប្រាក់​ខែ​ផង​ក៏​ផ្ទុះ​ជំងឺឆ្លង ធ្វើឱ្យ​រោងចក្រ​ត្រូវ​បិទ​ផ្អាក​បណ្តោះអាសន្ន​អូសបន្លាយ​អស់​រយៈពេល​ជាង​១​ខែ ទម្រាំ​សង្កាត់​ចោមចៅ​១​បាន​ធូរស្រាល​មកវិញ ខាង​រោងចក្រ​បាន​តម្រូវ​ឲ្យ​កម្មករ​ចូលធ្វើ​ការងារ​វិញ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១​នេះ ដោយ​សន្យា​គោរព អនុវត្ត​ទៅតាម​គោលការណ៍​របស់​ក្រសួង​ការងារ​ដែល​បាន​ផ្សព្វផ្សាយ​កន្លងមក​ថ្មីៗ​នេះ ។​

លុះដល់​កម្មករ​ចូលធ្វើការ​តាម​ការប្រកាស​របស់​រោង​ចក្រ​ហើយ អ្វីដែល​កម្មករ​មិន​យល់ស្រប​នោះ គឺ​ខាង​រោងចក្រ​មិនបាន​គោរព​តាម​គោលការណ៍​របស់​ក្រសួង​ការងារ​ឡើយ ដោយ​ប្រាក់ខែ​ក្នុង​ខែមីនា កម្មករ​ធ្វើការ​បាន​១៣​ថ្ងៃ​មិនបាន​បើក​ទេ​ហើយ​ប្រាក់​៥០​ភាគរយ​ក្នុង​ខែមេសា ក៏​មិនបាន​បើក​ដូច​សេចក្តីប្រកាស​ទៀត ។​ប្រាក់ខែ​កម្មករ​ចំនួន​១៩០​ដុល្លារ បើ​គិត​ជា​៥០​ភាគរយ ត្រូវបាន​៩៥​ដុល្លារ ក៏ប៉ុន្តែ​ខាង​រោងចក្រ បើក​ឲ្យ​កម្មករ​ត្រឹមតែ​៥០​ដុល្លារ សល់​ប៉ុន្មាន​ជំពាក់​សិន ទើប​កម្មករ​មិន​យល់ព្រម និយាយ​ដោះស្រាយ​គ្នា​ពេញ​មួយ​ព្រឹក មិន​ចេញ រហូតមកដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃនេះ កម្មករ​ចេញមក​បិទ​ផ្លូវ​ចោមចៅ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​តែម្តង ។​

​ការបិទផ្លូវ​ធ្វើ​ឲ្យ​ចរាចរណ៍​មានការ​កកស្ទះ​ខ្លាំង​មក​ទើប​ឃើញ​លោក​អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ​មក​ធ្វើការ​សម្របសម្រួល ដោយ​ពន្យល់​ណែនាំ​ឲ្យ​កម្មករ​ព្រមយក​ត្រឹមតែ​៥០​ដុល្លារ​សិន​រង់ចាំ​បើក​ជូន​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត ។ ក្រោយពី​មានការ​សម្របសម្រួល​រួចមក​ក្រុមកម្មករ​ក៏​យល់ព្រម​និង​បំបែកជួរ​បើក​លុយ​៥០​ដុល្លារ​ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ​៕a batokam2 a batokam1 

​