» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6805 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696976 នាក់

សាលាក្រុង​ភ្នំពេញ​បញ្ចេញ​ឡាន​ដឹក​ប្រជាពលរដ្ឋ​ទៅ​ភ្ជុំ​

​ភ្នំពេញ​៖ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​បានសម្រេច​ផ្តល់​កាដូ​មួយ​ថ្មី​ទៀត ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​បញ្ជារ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្តក្រុង សាធារណៈ​១២០​គ្រឿង ដើម្បី​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ក្មក​រដែ​លទ​ទួលបាន​ការឈប់​សម្រាក​ចំនួន​៣ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដោយ​បើកប្រាក់​ឈ្នួល​មុន​បុណ្យប្រពៃណី​នេះ​ផងដែរ​ទៅមក​មិន​គិតថ្លៃ​លេង​ស្រុក រយៈពេល​៦​ថ្ងៃ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​a ac 

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​កាសែត​ដឹងថា ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​នានា​ក៏ដូចជា​ត្រឡប់​ពី​ខេត្ត​នានា​ត្រឡប់មក​រាជធានី​ភ្នំពេញ​វិញ​ឱ្យមាន​លក្ខណៈ​ល្អប្រសើរ​នោះ​។​ការដឹក​ជូន​ប្រជាពលរដ្ឋ​ទៅវិញទៅមក​ក្នុងឱកាស​បុណ្យ​ភ្ជុំ​ដោយ​ឥតគិតថ្លៃ រវាង​រាជធានី​ភ្នំពេញ​ទៅ​ស្រុកកំណើត​នេះ នឹង​ចាប់ផ្តើម​ធ្វើឡើង​នៅ​រៀងរាល់​ម៉ោង​៥៖៣០​នាទី​ព្រឹក ពីថ្ងៃ​ទី​០៦ ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ ដោយ​អនុវត្ត​នៅលើ​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦, ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៨​។​

បើតាម​សេចក្ដីជូនដំណឹង ស្តីពី​ការ​បំរើសេវា​ដឹក​ជ​ញ្ញូ​ន​សាធារណៈ​និង​ទីតាំង​ចំណត​សម្រាប់​ដឹកជញ្ជូន​បងប្អូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ពី​ភ្នំពេញ ទៅតាម​បណ្ដា​ខេត្ដ និង​ពី​បណ្តា​ខេត្ត មក​រាជធានី​ភ្នំពេញ​វិញ ដោយ​មិន​បង់ប្រាក់ ចាប់ពី​ថ្ងៃទី​០៦ ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ ខាងមុខនេះ ដោយ​ចេញដំណើរ​ចាប់ពី​ម៉ោង​៥:៣០​នាទី​ព្រឹក​។​

១-​ផ្លូវជាតិ​លេខ​១ ភ្នំពេញ​-​ស្វាយរៀង​-​ព្រៃវែង ចំណត​នៅ​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​ក្រុមហ៊ុន​ម៉ែ​ក​ស៊ឺ​ដែ​ស (Mercedes) ។​
២-​ផ្លូវជាតិ​លេខ​២ ភ្នំពេញ​-​តាកែវ​-​កែប ចំណត​នៅ​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​ក្រុមហ៊ុន​ម៉ែ​ក​ស៊ឺ​ដែ​ស (Mercedes) ។​
៣-​ផ្លូវជាតិ​លេខ​៣ ភ្នំពេញ​-​កំពត ចំណត​នៅ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា ។​
៤-​ផ្លូវជាតិ​លេខ​៤ ភ្នំពេញ​-​កំពង់ស្ពឺ​-​ព្រះសីហនុ ចំណត​នៅ​ផ្សារ​សិន​ជូ​រី​ផ្លា​ហ្សា ។​

៥-​ផ្លូវជាតិ​លេខ​៥ ភ្នំពេញ​-​កំពង់ឆ្នាំង​-​ពោធិ៍សាត់​-​បាត់ដំបង​-​បន្ទាយមានជ័យ ចំណត​នៅ​សួនច្បារ​ឬ​ស្សី​កែវ​។​
៦-​ផ្លូវជាតិ​លេខ​៦ ភ្នំពេញ​-​កំពង់ធំ​-​សៀមរាប ចំណត​នៅ​ផ្លូវ​បេតុង​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន OCIC ខាងជើង​រង្វង់​មូល​ព្រហ្ម​មុខ​បួន​។​
៧-​ផ្លូវជាតិ​លេខ​៦,៧ ភ្នំពេញ​-​កំពង់ចាម ចំណត​នៅ​ផ្លូវ​បេតុង​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន OCIC ខាងជើង​រង្វង់​មូល​ព​ហ្ម​មុខ​បួន​។​
៨-​ផ្លូវជាតិ​លេខ​៦,៨ ភ្នំពេញ​-​ត្បូងឃ្មុំ​-​ក្រចេះ​-​ស្ទឹងត្រែង ចំណត​នៅ​គីឡូម៉ែត្រ​លេខ​៩​។​

​ជាមួយ​នោះដែរ​សាលា​រាជធានី​ភ្នំពេញ នឹង​ប្រើប្រាស់​រថយន្តក្រុង​ចំនួន​៩៥​គ្រឿង ដើម្បី​ដឹកជញ្ជូន​ដោយ​មិន​បង់ប្រាក់​រយៈពេល​០៣​ថ្ងៃ ពីថ្ងៃ​ទី​០៨ ដល់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨​។ ក្រៅពីនេះ​មន្ត្រីរាជការ​ក៏​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ម្នាក់ៗ​៥​ម៉ឺន​រៀល នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ថែមទៀត​៕a car pp 

​