» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3417 នាក់

ម្សិលមិញ 10264 នាក់

សរុប 14142599 នាក់

ផែនការ​ពង្រីក​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ដើម្បី​កំណើនសេដ្ឋកិច្ច​របស់​ស​ម្តេច​ហ៊ុនសែន​

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ប្ដេជ្ញា​ធ្វើ​ឲ្យ​ផ្លូវ​រថភ្លើង​នៅ​កម្ពុជា ក្លាយទៅជា​ផ្លូវ​ល្បឿន​លឿន​ទាំងអស់ ដោយ​លើកទឹកចិត្ត​ដល់​បណ្ដា​ប្រទេស​នានា ធ្វើការ​វិនិយោគ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ​។​​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​គរុ​និស្សិត​បច្ចេកទេស និង​និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ បណ្ដុះបណ្ដាល​បច្ចេកទេស នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ សម្តេច​តេ​ជោ​មានប្រសាសន៍ថា រថភ្លើង​នៅ​កម្ពុជា​សព្វថ្ងៃនេះ​មាន​ល្បឿន​តែ ៣០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ ខណៈ​រថភ្លើង​ល្បឿន​លឿន​រត់​បាន ១៣០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ធ្វើ​ឲ្យ​ចំណេញ​ក្នុងការ​ដឹកជញ្ជូន​។​a hun techno 

សម្ដេច​តេ​ជោ​បញ្ជាក់ថា «​យើង ត្រូវតែ​ធ្វើ​ឲ្យ​ផ្លូវរ​ទះ​ភ្លើង​របស់​យើង ក្លាយទៅជារ​ទះ​ភ្លើង​ល្បឿន​លឿន​ទាំងអស់​។ យើង ក៏​អំពាវនាវ​លើកទឹកចិត្ត​ឲ្យ ប្រទេស​នានា​ចូលរួម ហើយ​ចូលរួម​ធ្វើ BOT ដោយ​យើង​មិន​ចង់​ខ្ចីប្រាក់​គេ ក្នុង​ទំហំ​មួយ​ដ៏​ធំ​ធ្វើ​ផ្លូវ​រត់​ភ្លើង​ល្បឿ​លឿន ដែល​ពី​ភ្នំពេញ ទៅ​ប៉ោយប៉ែត ពី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ ជំនួស​ឲ្យ​ផ្លូវដែក​ចាស់​».​។​​ក្រៅពី​រឿង​ខាងលើ​រាជរដ្ឋាភិបាល​កម្ពុជា បា​នស​ម្រ​ច​បញ្ចេញ​ថវិកា ២៣០​លាន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​ស្ពាន ដោយ​ឆ្លងកាត់​ខេត្តកណ្តាល ព្រៃវែង និង​ចូលទៅ​កាន់​ខេត្តស្វាយរៀង ក្នុង​គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត​។ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត នឹង​អាច​បើក​ដំណើរការ​សាងសង់ ក្នុង​ឆ្នាំ​២០២៣​នេះ ដោយ​ចំណាយ​ជាង ១​ពាន់​លាន​ដុល្លារ​។​នេះ​ជាការ​ប្រកាស​ឲ្យ​ដឹង​ដោយ​សម្តេច​។​

​ឆ្លៀតឱកាស​នោះដែរ សម្តេចនាយក​រដ្ឋមន្ដ្រី លើកឡើងថា ជំនាញ​បច្ចេកទេស គឺជា​ជំនាញ​ត្រូវ​នឹង​តម្រូវការ​ចាំបាច់ នៃ​សង្គម​បច្ចុប្បន្ន​ដែល​ត្រូវ​បង្កើន និង​ពង្រឹង​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ ទន្ទឹមនឹងនោះ ក៏ត្រូវ​ឲ្យ​មានការ​ចាប់អារម្មណ៍ លើ​ជំនាញ​វិជ្ជាជីវៈ​ដូនតា​ដូចជា​៖ ចម្លាក់ តម្បាញ ជាដើម ដែល​រដ្ឋ​កំពុងតែ​គាំពារ និង​លើកទឹកចិត្ត​បន្ថែមទៀត​។​​សម្ដេច​បន្ដថា ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​នេះ មាន​តម្រូវការ​កាន់តែ​ធំ ទើប​ដាក់ចេញ​ផែនការ​គោល នយោបាយ​ឲ្យ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​បណ្ដុះបណ្ដាល លើ​ជំនាញ​វិជ្ជាជីវៈ​នេះ​ដល់ សិស្ស​និស្សិត​កម្ពុជា​ប្រមាណ ១,៥ លាន​នាក់​នៅ​ឆ្នាំក្រោយ​៕a hun techno1