» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3885 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668525 នាក់

កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ២៥​ម៉ឺន​កន្លែង​ក្នុងពេល​ពលករ​នៅ​ថៃ​មាន​ជាង​១​លាន​នាក់​


​ភ្នំពេញ​៖ លោក ស៊ុន មេសា​រដ្ឋលេខាធិកា​និង​ជា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា​កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ប្រមាណ​ជាង ២៥​ម៉ឺន​កន្លែង កំពុង​ស្វាគមន៍​ពលរដ្ឋ​ខ្មែរ​មកពី​ប្រទេស​ថៃ រួមជាមួយ​អត្ថប្រយោជន៍​ជាច្រើន​ដែល​រដ្ឋ​ផ្ដល់ជូន​។​​សម្រាប់​ការងារ ២៥​ម៉ឺន​កន្លែង​នេះ លោក ស៊ុន មេសា បាន​គូសបញ្ជាក់​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ថា​យើង​គិតតែ​ពី​ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែល​បាន​ចុះបញ្ជី​តែប៉ុណ្ណោះ ដោយ​មិនបាន​រាប់បញ្ចូល​ទាំង​អាជីវកម្ម​លក្ខណៈ​គ្រួសារ តាម​ស្រុក តាម​ភូមិ​ផង​ទេ​។​a sun mesa 

​ទោះបីយ៉ាងណា​នាពេល​កន្លងមក​ក្រសួង​ល​ការងារ​បាន​ឲ្យ​ដឹងថា​៖ បច្ចុប្បន្ន​មាន​ពលករ​កម្ពុជា ប្រមាណ​១​លាន​៣​សែន​៨​ម៉ឺន​នាក់ កំពុង​បម្រើ​ការងារ​នៅតាម​ប្រទេស​នានា ចំនួន​៧ ដោយ​ពួកគេ​បាន​ផ្ញើ​ថវិកា​មក​សាច់ញាតិ​នៅ​កម្ពុជា ជា​មធ្យម​ប្រមាណ​ជិត​៣​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​។ ក្នុងនោះ ថៃ បាន​ក្លាយជា​ប្រទេស​ដែល​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ពី​កម្ពុជា ច្រើនជាងគេ ដែល​បច្ចុប្បន្ន​មាន​រហូតដល់​ជាង​១​លាន​២​សែន​នាក់ និង​បាន​ផ្ញើ​ថវិកា​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ជា​មធ្យម​ប្រមា​ណា​២​ពាន់​១​រយ​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​។ទោះបីយ៉ាងណាសម្រាប់ការស្វែងរកទីតផ្សារការងារនេះដែរនៅកម្ពុជាក៏មានយុវជនជានិស្សិតរាប់ម៉ឺននាក់ក្នុង១ឆ្នាំៗផងដែរ។

​ទាក់ទង​និង​មូ​លេ​តុ​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​លោក ស៊ុន មេសា បាន​លើកឡើងថា កាលពី​២០​ឆ្នាំមុន យើង​ទទួលស្គាល់ថា​សេដ្ឋកិច្ចកម្ពុជា​ពិតជា​នៅ​លំបាក ។​ប្រាក់ខែ​គោល​របស់​កម្មករ​យើង ៤០​ដុល្លារ ៥០​ដុល្លារ រីឯ​ប្រទេស​ថៃ​មានការ​អភិវឌ្ឍ​លឿន​ជាង​យើង ទាំង​ផ្នែក​បច្ចេកទេស​កសិកម្ម បច្ចេកទេស​ឧស្សាហកម្ម​។ ក៏ប៉ុន្តែ​ពេលនេះ ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ ចំពោះ​ប្រាក់ខែ​គោល ទាប​បំផុត​២០៨​ដុល្លារ ហើយ​បើ​បងប្អូន​មើល​តាម​ការផ្សព្វផ្សាយរ​បស់​ក្រុមហ៊ុន រោងចក្រ​សហគ្រាស ដែល​លើក​ប៉ាណូ​ភាគច្រើន​គឺ​៣៥០​ដុល្លារ ក្នុង​មួយខែ​។​

​លោក ស៊ុន មេសា ក៏បាន​រំលេច​ពី​កិច្ច​គាំពារ​សង្គម ដែល​រដ្ឋ​ផ្ដល់ជូន​ដល់​ពលរដ្ឋ​ខ្មែរ រួមមាន របប​សន្តិសុខ​សង្គម​, ប្រាក់​ចូលនិវត្តន៍​ជាអាទិ៍​។​​នៅ​ប្រទេស​ថៃ​បងប្អូន​ត្រូវ​ចំណាយ​ប្រាក់​ថែទាំ​សុខភាព ហើយ​ប្រចាំ​បងប្អូន​ត្រូវ​បង់ថ្លៃ​សេវា​ប្រមាណ​ជាង ៥០០​បាត ឬ​រង្វង់​៥​ម៉ឺន​រៀល ដោយឡែក​នៅ​កម្ពុជា វា​ជា​បន្ទុក​របស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស​។ នៅពេល​បងប្អូន​មាន​គ្រោះថ្នាក់​ការងារ គេ​ផ្ដល់​សេវា​ជូន​បន្ថែមទៀត​។​​លោក បាន​បន្តថា ប្រសិនជា​ពលរដ្ឋ​ខ្មែរ​ដែល​កំពុងស្នាក់នៅ និង​បំពេញការងារ​នៅ​ទីនោះ ហើយ​មានបំណង​ចង់​ត្រឡប់មក​កម្ពុជា គឺ​ក្រសួង​បានរៀបចំ​ទទួល​បងប្អូន​រួចជាស្រេច​នៅតាម​ច្រក​ទាំង​៦ រវាង​កម្ពុជា​-​ថៃ​។

លើសពីនេះ លោក ក៏បាន​បញ្ជាក់​ពី​អត្ថប្រយោជន៍​ជាច្រើន​ដែល​ពលរដ្ឋ​ត្រឡប់​ពិ​ថៃ​មក​កម្ពុជា​នឹង​ទទួលបាន ចំណេញ​ទាំង​ពេលវេលា លុយកាក់ ជាពិសេស​គឺ​បាន​នៅ​ជួបជុំ​ឪពុកម្ដាយ បងប្អូន​សាច់ញាតិ​របស់ខ្លួន ដោយ​មិនបាច់​សុំច្បាប់​ឆ្លងដែន​មកជួប​ពួកគាត់​នៅពេល​បុណ្យទាន​ទៀត​នោះទេ​។​​ក្នុង​រដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែលមាន​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី គម្រោង​វិនិយោគ​ជាច្រើន​បាន​បន្ត​រីក​សុះសាយ​នៅលើ​ទឹកដី​មួយ​នេះ ហើយ​៥​ខែ​ដើមឆ្នាំ​២០២៥​នេះ គម្រោង​វិនិយោគ​ប្រមាណ​ជាង​២៩០​ទីតាំង គិត​ជា​ទឹកប្រាក់​ប្រមាណ ៤,២០០​លាន​ដុល្លារ បាន​កំពុងមាន​វត្ត​មាននៅ​កម្ពុជា និង​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​បន្ថែម​៕a khmer worker a worker  find 

​