
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 32274 នាក់
ម្សិលមិញ 11636 នាក់
សរុប 20599693 នាក់
ភ្នំពេញ៖តារ៉ាចម្រៀងតន់ចាន់សីម៉ាដែលត្រូវអាជ្ញាកណ្តាលផលិតកម្មហង្សមាសបោះចោលហើយមកទទួលបានឧកញ៉ាឡេងណាវ៉ាត្រាលើកជើងរហូតបានល្បីឈ្មោះបានសសេរតាមហ្វេសប៊ុកខ្លួនឲ្យចាប់មន្ត្រីក្រសួងដែនដីធ្វើការស៊ើបអង្កេត។តន់ចាន់សីម៉ាសសេរថា៖នៅក្នុងលិខិតមានការបង្កកទ្រព្យនិងការស៊ើបអង្កេតការអូឌីតអញ្ចឹងក្នុងនាមខ្ញុំជាប្រជាជនអាចឱ្យមន្ត្រីនៅក្រសួងដែនដីអូឌីតចាប់ពីអគ្គនាយកដ្ឋានដល់ឧបនាយករដ្ឋមន្ត្រីឬអត់?ហ៊ានអត់??? នេះបានហៅថាភ្លើធើចេះមែនចៅហ្វាយខ្លួនបោកប្រាស់ប្រជាពលរដ្ឋរាប់ពាន់នាក់មិនដឹងទេអី?។
សូមបញ្ជាក់ថាក្រៅពីតន់ចាន់សីម៉ាប្អូនប្រុសឧកញ៉ាឡេងណាវ៉ាត្រាក៏បានចេញមកប្រតិកម្មតាមបណ្តាញសង្គមរិះគន់រដ្ឋមុំន្ត្រីក្រសួងដែនដីដែរ។ប្អូនប្រុសឧកញ៉ាឡេងណាវ៉ាត្រាសសេរថា៖លោកឧបដែនដីចាត់ចែងឡៃឡុងដីបងខ្ញុំដែលជាដីតំបន់សេដ្ឋកិច្ចពិសេស តម្លៃ3500$/ហិចតា ដីទំហំ 1241ហិចតា តើដែលលឺទេ ដីតំបន់សេដ្ឋកិច្ចលក់តម្លៃបែបនេះ ហើយតើយកទៅសងបំណុលយ៉ាងម៉េចរួច? គោលបំណងអ្វី? នេះហើយទើបមួយត្រកូលខ្ញុំសួររកតម្លាភាព។ ចំពោះដីដែលបានទិញពីលោកពេជ្រ សុផែន ទឹកលុយសរុប 76លានដុល្លារ តំណាងក្រសួងធ្វើកិច្ចសន្យាបញ្ចប់ តែពេជ្យសុផែនរត់បាត់ លួចផ្ទេរសិទ្ធទៅអោយអ្នកផ្សេងបាត់ កាលដែរក្រសួងអូសបន្លាយបណ្តាលអោយបន្ទុកនេះធ្លាក់លើបងខ្ញុំកាន់តែធ្ងន់។
បងប្អូនខ្ញុំប្រឹងប្រែងតស៊ូ ដើម្បីបញ្ចប់គម្រោងរួចបំណុល សហការណ៍ទាំងអស់មួយត្រកូល មិនរត់ទៅណាទេ។ បងប្អូនខ្ញុំជាជនជាតិខ្មែរសញ្ជាតិខ្មែរតែមួយ មិនមានសញ្ជាតិឬទ្រព្យសម្បត្តិអ្វី នៅបរទេសឡើយ។ ទ្រព្យសម្បត្តិសេសសល់ដែលកំពុងដំណើរការដើម្បីទ្រទ្រង់គម្រោងនិងជីវភាពក្រុមហ៊ុន សុទ្ធតែនៅលើទឹកដីកម្ពុជាទាំងអស់។ ដូច្នេះបងប្អូនខ្ញុំ ពុំមានអ្វីលាក់កំបាំងឡើយ។ ដោយតែងតែឈរលើគោលការណ៍ ដោះស្រាយអោយរួចបំណុល។
សូមបញ្ជាក់ថាគម្រោង 6A លក់បានចំណូល 185លានដុលារ ក្នុងខណៈពេលដែល ចំណាយចូលក្នុងគម្រោងនេះ 221លានដុល្លាទៅហើយដែលមិនទាន់រាប់បញ្ចូលពេលក្រសួងចូលកាន់ចាត់ចែង។ ដែលពេលនេះ នៅប្រហែល20»30លាន ដោយមិនសូវច្បាស់ព្រោះការងារក្រសួងអ្នកកាន់។ មកដល់ពេលនេះការបង្កកទ្រព្យមិនត្រឹមតែបង្កកអចលនទ្រព្យបងប្អូនខ្ញុំទាំងអស់ទេ គឺបានស្រាវជ្រាវនិងបង្កកទាំងទ្រព្យអតិថិជនដែលបានទិញតាំងពី2018 មកដល់បច្ចុប្បន្ន។បើតាមឧកញ៉ាឡេងណាវ៉ាបានប្រកាសថាអ្នកទិញដីតាំងពី២០១៨សូមទៅទាក់ទងក្រសួងដែនដីព្រោះក្រុមហ៊ុនលែងដឹងហើយ!