» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12029 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702200 នាក់

ទូត​ខ្មែរ​នៅ​អាមេរិក​ស្វែង​រកមុខ​ថៅកែ​កញ្ចប់​គុយទាវ​មាន​រូប​អង្គរវត្ត​

​ភ្នំពេញៈ មន្ត្រី​ទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ស្ថាន​ឯក​គ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក កំពុង ស្វែងរក​ជួប​ម្ចាស់​ទំនិញ ដែល​ប្រើប្រាស់​រូប​ប្រាសាទអង្គរវត្ត​នៅលើ​កញ្ចប់​មី​ដែលមាន​ឈ្មោះថា «Nam Vang Noodle» ដែល​មិនមាន​ការអនុញ្ញាត​ដាក់លក់​នៅលើ​ទីផ្សារ​សហរដ្ឋអាមេរិក​។​a ambassy khmer us3 

​លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជក​កម្ម​ប្រាប់ កាសែត​នៅ​ថ្ងៃទី ២៤ សីហា​ថា ៖ «​ក្រសួង​នឹង​បន្ត​សហការ​ជាមួយ​ស្ថាន​រាជទូត​កម្ពុជា​នៅ​បរទេស ដើម្បី​ពិនិត្យ​តាមដាន​បន្តទៅទៀត កុំឱ្យ​មាន​ករណី​បំពាន​របៀបនេះ​កើតឡើង​ជាថ្មី​»​។​​បើតាម​លោក សុ​វិជាតិ ក្រសួងពាណិជ្ជកម្ម​ក៏បាន​ស្នើសុំ​កិច្ចសហការ​ផងដែរ ពី​វិស័យ​ឯកជន និង​អ្នកប្រើប្រាស់​ឱ្យជួយ​ពិនិត្យ​តាមដាន និង​ផ្តល់ព័ត៌មាន​ទាន់ពេលវេលា​អំពី​ករណី​រំលោភបំពាន​របៀបនេះ ដើម្បី​ចូលរួម​ការពារ​រូប​សញ្ញា​ដែលជា​និមិត្តរូប​របស់​ជាតិ និង​ការរំលោភបំពាន​ផ្សេងទៀត​ទៅលើ​អត្តសញ្ញាណ​ជាតិ និង​កម្មសិទ្ធិបញ្ញា​រប​ស់​កម្ពុជា​។​

​ទាក់ទង​និង​ដាក់​រូបអង្គ​វត្ត​លោក ឡុង ប៉ុណ្ណា​សេរី​វត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ប្រាប់​កាសែត ថា ពាក់ព័ន្ធ​នឹង​ផលិតផល​មី Nam Vang Noodle មានឈ្មោះ​ទីក្រុង​ភ្នំពេញ និង​រូប​ប្រាសាទអង្គរវត្ត​នៅលើ​សម្បក​កញ្ចប់ នេះ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា និង អ្នកពាក់ព័ន្ធ​ធ្វើការ​សិក្សា​រកឃើញថា មិន​ធ្លាប់មាន​ពីមុនមក​នោះទេ​។​​លោក​បាន​បន្តថា ប្រសិនបើ​ក្រសួងពាណិជ្ជកម្ម​ស្រាវជ្រាវ​រកឃើញ​ច្បាស់​ថា មា​ការ​ក្លែងបន្លំ​ពិតប្រាកដ​មែន ក្រសួង​នឹងដាក់​លិខិត​ប្តឹងទៅ​ស្ថាប័ន​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម និង​ការ​ក្លែង​ផលិតផល និង​អត្តសញ្ញាណ​ប្រទេសមួយ​យកទៅដាក់​លើ​ស្លាក​សញ្ញា​ផលិតផល​របស់​ខ្លួនឯង ដែល​ត្រូវ​ហាមឃាត់ តាម​អនុសញ្ញា​ទីក្រុង​ប៉ារីស​ស្តីពី​ការប្រកួតប្រជែង​ពាណិជ្ជកម្ម មិន​ស្មោះត្រង់​។​

​សូម​បញ្ជាក់ដែរថា​រដ្ឋា​ភិ​បាល​កម្ពុជា​តាមរយៈ​ស្ថាន​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី ១២ កក្កដា បាន​ចាត់វិធានការ​ទៅលើ​ក្រុមហ៊ុន​អង្ករ​ឥណ្ឌា​មួយ​ឈ្មោះ Voyage India ឱ្យ​បញ្ឈប់​ការប្រើប្រាស់​ឈ្មោះ និង​រូប​ប្រាសាទអង្គរវត្ត​នៅលើ​សម្បក​វេច​ខ្ចប់​ទំនិញ​របស់ខ្លួន ដែល​បាន​ប្រើ​ឈ្មោះ Angkor Wat Thai Hom Mali Jasmin Rice ចរាចរ​លក់​អង្ករ​តាម​អន​ឡាញ​ដោយ​ពុំមាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​។​a angkor noodle 
​