» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8602 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698773 នាក់

បទល្មើស​ឈើប្រណិត​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ជ័យ​ឃ្លាំង​អាចមាន​សម​ត្ត​កិច្ច​ខេត្ត​ជា​អ្នក​បោះ​មេ​!


​ស្នួល​ខេត្តក្រចេះ​៖​ម​ជ្ឍ​ដ្ឋា​ន​នានា​បាន​សង្កេតឃើញថា​ជំនួញ​ឈើប្រណិត​ល្មើសច្បាប់​ឆ្លងដែន​យកទៅលក់​នៅ​ប្រទេស​វៀតណាម​បាន​ចាប់ធ្វើ​សកម្មភាព​កក្រើក​ឡើង​បែប​គគ្រឹគគគ្រេង​យ៉ាង​អ​នា​ធិ​តេ​យ្យ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​អាណាចក្រ​ខេត្តក្រចេះ​ពិសេស​ច្រក​ជ័យ​ឃ្លាំង​បន្ទាប់ពី​វត្តមាន​លោក​វ៉ា ថន​ត្រូវបាន រដ្ឋាភិបាល​ប្រកាស​តែងតាំង​ឡើងជា​អភិបាលខេត្ត​។​

a_jey_khlaing


​ថ្មីៗ​នេះ​គេ​សង្កេតឃើញថា​នៅ​ចំណុច​ប៉ុស្ដិ៍​ច្រក​ជ័យ​ឃ្លាំង​ស្ថិត​ក្នុងភូមិ​ជ័យ​ឃ្លាំង​ឃុំ​ក្រ​ញួ​ង​សែន​ជ័យ​ស្រុក​ស្នួល​ខេត្តក្រចេះ​មាន​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​។​ករណីនេះ​មន្ត្រី​អាវុធហត្ថ​ស្រុក​ស្នួល​ម្នាក់​សុំ​លាក់​ឈ្មោះ​បាន​ខ្សឹប​ប្រាប់ថា​បទល្មើស​ដឹកជញ្ជូន​ឈើ​នៅ​ច្រក​ជ័យ​ឃ្លាំង​នេះ គឺមាន​ការបើក​ភ្លើង​ខៀវ​ពី​អស់លោក​មេ ថ្នាក់ដឹកនាំ​ខេត្ត​មានអំណាច​មួយរូប​ទើប​អាចធ្វើ​ទៅបាន​។

a_jey2

ចំណែក​មន្ត្រី​៣​រូប​ដែល​កំពុង​បំពេញបេសកកម្ម​ពាក់ព័ន្ធ​នឹង​កិច្ចការ​ត្រួតពិនិត្យ​កា​ពារ​ព្រំដែន​ដែល​ស្ថិតក្នុង​ចំនុច​ភូមិ​ជ័យ​ខ្លាំង ឃុំ​ក្រ​ញួ​ង​សែន​ជ័យ ស្រុក​ស្នួល​ខេត្តក្រចេះ រួមមាន​៖​ទី​១"​លោក​កែវ ណា​រឹទ្ធ ភារៈកិច្ច​ជា​ប្រធាន​ស្នាក់ការ​ច្រក​ជ័យ​ឃ្លាំង ។​ទី​២"​លោក​វរៈ​សេនី​ត្រី​សឹង្ហ សំណាង នឹង​ជា​មេបញ្ជាការ​កងអនុសេនាតូច​លេខ​២(​ឃ​2)​។​ទី​៣"​លោក ម៉ម ប៊ុន​បញ្ញា ជា​នាយ​ការពារ​ព្រំដែន​ជ័យ​ឃ្លាំង​គឺជា​មនុស្ស​ដែល​គេ​បាន​ស្គាល់​ច្បាស់​ស្ទើរតែ​គ្រប់ៗ​គ្នា​ថា​ជា​មនុស្ស​ដែលមាន​ឥទ្ធិពល​ជាងគេ​ប្រចាំ​នៅ​ច្រក​នេះ​។​​ទោះជា​យ៉ាងណា​មានការ​វា​យម​ត្លៃ​ថា​មនុស្ស​បីនាក់​នេះ គ្រាន់តែ​ជា​កូនជឹង​របស់គេ​ចាំ​ស៊ី​ឡាក​តែប៉ុណ្ណោះ ...........!​។​

​បើតាម​ប្រភព​ខាងលើ​បាន​បង្ហើប​ប្រាប់ថា​មន្ត្រី​ទាំង​៣​រូប​ខាងលើនេះ​គឺ​កំពុង ប្រឈម​ពី​ការតាមដាន​ពី​សំណាក់​មន្ទីរជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ចាប់តាំងពី​ថ្នាក់​ខេត្ត រហូតដល់​ថ្នាក់​ក្រសួង​ថា តើ​មន្ត្រី​៣​រូបនេះ​ពិតជា​មានការ​ប្រព្រឹត្ត​ពុករលួយ​ដូច​ការចោទប្រកាន់​ពី​សាធារណៈជន​ជាពិសេស​ដូច​តាម​គ្រប់​បណ្តាញ​សារពត៌មាន​នានា ផ្សាយ​ដែរ​ឬ​អត់​? ។​ការពិត​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ចេញទៅ​បរទេស​តាម​ច្រក​ជ័យ​ឃ្លាំង​គេ​ជឿថា​មិនអាច​គេចផុត​ពី​ភ្នែក​ចៅហ្វាយខេត្ត ពិសេស​ម​ជ្ឍ​ទូទៅ​បានដាក់​ការសង្ស័យ​យ៉ាង​មុតមាំ​លើ​លោកស្នងការ​ខេត្តក្រចេះ​នោះ​តែម្ដង​។

​បើតាម​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​យើង​ឥ្យ​ដឹងថា​៖ នៅ​ប៉ុ​ស្ដ៍​ច្រក​ជ័យ​ឃ្លាំង​សកម្មភាព​ក្រុម​ឈ្មួញ​ឈើ​នៅតាម​ច្រក​នោះបាន​ផ្អាក​នៅ​ថ្ងៃទី​២៥​ឧសភា​ឆ្នាំ​២០១៨​។​ប៉ុន្តែ​ក៏​ទទួល​ពត៍​មាន​ពី​សមត្ថកិច្ច​នៅ​ទីនោះ​ថា​មេ មេ​កំពុង​រត់​ចរចា​ទៅ​ថ្នាក់លើ​ដើម្បី​រៀបចំ​ដំណើរការ​ឲ្យ​បាន​រលូន​​ចៀសអោយផុត​ពី​អ្នកកាសែត​ផ្សាយ​ញាប់​ដូច​ម៉ាស៊ីនដេរ​មួយ​រយះ​នេះ អញ្ចឹង​ទៀត ។​
​ពាក់ព័ន្ធ​ទៅនឹង​ប្រភព​ពត៍​មាន​អញ​អាង​ខាងលើ ភ្នាក់ងារ​យើង​នឹង​ព្យាយាម​តាម​ប្រ​ម៉ាញ់​បទល្មើស​តាម​ច្រក​នេះ​បន្តទៀត​! ។​
​