» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6681 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671321 នាក់

លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន រង​ការ​រិះគន់ថា​បាន នឹង​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ពេញទំហឹង​ក្នុងតួនាទី​


​បន្ទាយមានជ័យ​៖​ថ្មី​នេះៗ​មាន​ប្រភពព័ត៌មាន​ពី​មន្ត្រី​គយ​តូចតាច​ដែល​ស្និទ្ធ​នឹង​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ការដែល​លោក ញឹក ប៊ុន​លេខ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការសម្របសម្រួល​ពី​សំណាក់​មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ក្រុម​គយ​ចល័ត​ផងដែរ​។a custom beng

ចំណែក​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​តាម​អំពើ​ចិត្ត​។ ហេតុនេះហើយ​ទើប​មាន​សេចក្តីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន ខ្លះ​ផង​កុំ​ទុកអោយ​លោក ញឹក ប៊ុន​លេខ​ជិះសេះ​លែងដៃ​ខ្លាំងពេក ។ ដោយហេតុថា​មួយរយៈ​ចុងក្រោយ​នេះ​លោក ញឹក ប៊ុន​លេខ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាងគំហុក​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។​

​ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន ប្រើ​តួ​នា​ទិ​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាងនេះទៅទៀត​នៅ​ច្រករបៀង​ក្បែរៗ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន ក៏មាន​ឈ្មួញ​នាំចូល​ម៉ូតូ​ទំនើបៗ​អត់​ពន្ធ​និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដែរ ព្រោះ​លោក ញឹក ប៊ុន​លេខ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​ត្រជាក់ចិត្ត​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន មិន​ត្រឹមតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ឃុបឃិត​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​ទៀតផង​។ ទន្ទឹមនឹងនេះ​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន តែង​ប្រើ​ឈ្មោះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​រឿងអាស្រូវ​ពុករលួយ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ សង្ឃឹមថា​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយនឹង​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន ជាមិនខាន​។ ជុំវិញ​សេចក្តីរាយការណ៍​ខាងលើនេះ​ការិយាល័យ​និពន្ធ​គេហទំព័រ មាតុភូមិ​ន មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ញឹក ប៊ុន​លេខ បានទេ ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ​ទាក់ទង ៕ ដោយ​: សុផល​a custom beng1 a custom beng2 

​