» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30361 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597780 នាក់

មហាជន​រង់ចាំ​មើល ការប្តេជ្ញាចិត្ត​របស់ ថ្នាក់ដឹកនាំ​ខេត្តបន្ទាយមានជ័យ​ក្នុងការ​អនុវត្តន៍ តាម​បទបញ្ជា​លេខ ០១ បប របស់​នាយករដ្ឋមន្ត្រី អាណត្តិ​ទី​៧ មាន ប្រសិទ្ធភាព​ដែរ​ឬក៏​អត់​..?

​បន្ទាយមានជ័យ : ព្រឹក​ថ្ងៃទី ៧ ខែមីនា ឆ្នាំ​២០២៤ នៅ​រដ្ឋបាលខេត្ត បន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ សាមញ្ញ​លើក​ទី​៥៧ អាណត្តិ​ទី​៣​របស់ ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ក្រោម អធិបតីភាព​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក ប្លែក វ៉ា​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត ជាច្រើន​នាក់ ។​a oum rea 

​ឯ​.​ឧ អ៊ុំ រាត្រី បាន​ថ្លែងថា​: រាជ​រដ្ឋា ភិ​បាល​កម្ពុជា បាន​ដាក់ចេញ​បទបញ្ជា លេខ​០១.​បប យ៉ាង​ហ្មឺ​ង​ម៉ា​ត់ដល់ រាជធានី ខេត្ត ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នៅតាម​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ល្បែង​សុ​ី​សង​ខុសច្បាប់​គ្រប់​ប្រភេទ តាម​អន​ឡាញ និង​ក្មេង​ទំនើង ដែល​បង្ក​ការអុកឡុក​នៅតាម​សហគមន៍ សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​នេះ ត្រូវ​បង្ក្រាប​ជាដាច់ខាត ។​​ឯកឧត្តម អ៊ុំ រាត្រី បាន​មានប្រសាសន៍​ទៀតថា ឧក្រិដ្ឋជន​កំពុង​ធ្វើ​អាជីវកម្ម គ្រឿង ញៀន​យ៉ាងសកម្ម នៅក្នុង​ប្រ​ទេ​កម្ពុជា​យើង​នេះ ដើម្បី​ស្វែងរក​ប្រាក់ ចំណូល​របស់​ពួកគេ ដោយបាន​អូសទាញ​ស្មារតី​មនុស្ស អូសទាញ​ជនស្លូតត្រង់ ជាពិសេស ក្នុង​ស្រទាប់​យុវវ័យ ឲ្យ​ហ៊ាន​សាកល្បង​ឲ្យ​ហ៊ាន ប្រព្រឹត្ត ដោយ​ចាប់ ផ្ដើមដំបូង​ពី​ការប្រើប្រាស់ រហូត​ឈានទៅដល់​ការប្រព្រឹត្ត​អំពើ នៃ​ការចាក់​ចែង​ការ​រក្សាទុក ការដឹកជញ្ជូន និង​ការជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​គ្រឿងញៀន ដែលជា​ប្រភព នៃ​ការ​ឈានទៅ​ប្រព្រឹត្ត​បទល្មើស​ម​ជ្ឈឹ​ម​ផ្សេងៗ​ទៀត ដូចជា​ឃាតកម្ម ចាប់ជំរិត ចាប់រំលោភ លួច ឆក់ ប្លន់ ទ្រព្យ សម្បត្តិ ក្រុម​បងតូច​បងធំ ឈានទៅដល់ អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ជាដើម ដែល​បង្ក​នូវ​អសន្តិសុខ​ធ្ងន់ធ្ងរ​ជាច្រើន ដល់​សង្គមជាតិ​ទៀតផង ។​

​ឯ​.​ឧ អ៊ុំ រាត្រី បាន​មានប្រសាសន៍​បន្តទៀតថា : បញ្ហា​ល្បែងស៊ីសង​គ្រប់​ប្រភេទ ក្នុងនោះ ក៏មាន​លេង​តាម​អន​ឡាញ ជិត ១០០​ទីតាំង​ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវបាន​បង្ក្រាប​អស់ហើយ តែបើ​ម្ចាស់​ល្បែង​នៅតែ​បើក​លេង​បន្ត ប្រជាពលរដ្ឋ​ត្រូវតែ​រាយការណ៍​មក​សមត្ថកិច្ច ឲ្យ​ចុះបង្ក្រាប​ភ្លាម តែបើ​ករណី​មិន​រាងចាល​ត្រូវ​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាម​និតិ​វិធី ។​​ចំណែក​ក្មេង​ទំនើង ចូលចិត្ត​បង្ក​ការអុកឡុក នៅតាម​សហគមន៍​
​ពិសេស ក្មេង​នំ​នើ​ង​ណា ដែល​ចូលចិត្ត​ផឹកស៊ី​ស្រែក​ឡូឡា ដល់ពេល​យប់ រំខាន​ដល់ផ្ទះ​អ្នកជិតខាង ចាប់​យកមក​អប់រំ តែ បើ​អប់រំ​មិន​ស្តាប់ ត្រូវ​ឃាត់ខ្លួន បញ្ជូនទៅ​តុ​ការ​ការដាក់ទោស​ទៅតាម​និតិ​វិធី របស់​តុលាការ ។ ក្នុងឱកាស​នោះដែរ ឯ​.​ឧ អភិបាលខេត្ត ក៏បាន​លើកយក​បញ្ហា ធ្វើ ស្រែប្រាំង​ខ្វះ​ទឹក បញ្ហា​អសន្តិសុខ និង​បញ្ហា​នៅតាម​មន្ទីរ​រ អង្គភាព​មួយចំនួន​ទៀតផង ។​

​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៣​របស់​ក្រុមប្រឹក្សា​ខេត្ត​នេះដែរ បាន​លើកយក​ចំណុច​សំខាន់ៗ ដែល​មន្ទីរ​អង្គភាព​បាន​អនុវត្តបាន​កន្លងមក ដើម្បី​កសាង​ផែនការ​និង​លើក​ទិសដៅ ប្រចាំខែ​ប្រចាំឆ្នាំ​របស់​ខេត្ត មន្ទីរ​និង​អង្គភាព​ទទួលបាន​លទ្ធ​ផល​ល្អ សមត្ថកិច្ច​ក្នុង​ខេត្ត ត្រូវ​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ រក្សាបាន​នូវ​សុខសន្តិភាព​បង្កលក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​សម្បូ រស​ប្បាយ ធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​បាន​មួយកំរិត អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ល្បែង ស៊ីសង​គ្រប់​ប្រភេទ ពិសេស ល្បែង​តាម​អន​ឡាញ ក្មេង​ទំនើង​ជាដើម ដើម្បី​ឈានទៅ​លុបបំបាត់ ដែល​កើតមានឡើង​នៅក្នុង​ខេត្ត​យើង​នេះ ដើម្បី​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ខេត្ត​ឲ្យ​បានល្អ​បន្តទៀត ។ សូមបញ្ជាក់ថា​: ក្នុង​កិច្ចប្រជុំ​នោះ សមាជិក សមាជិការ​អង្គ​ប​ហរ​ជុំ ក៏បាន​បញ្ចេញ​មតិពិគ្រោះ​យោបល់​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត យ៉ាងច្រើន ដើម្បី​កែលំអរ​នូវ​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ នៅតាម​ថ្នាក់រដ្ឋបាល​នានា ដើម្បី​ជំរុញ​ដល់​ការគោរព​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ភូមិដ្ឋាន ។​

​ប៉ុន្តែ បើ​យោងតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី រាជការ​មួយចំនួន​តូច​ដែល​បាន​ចូលរួម​ក្នុង កិច្ចប្រជុំ​នេះ បាន​លួច​បង្ហើប​ប្រាប់​មក ការិយាល័យ​និពន្ធ គេហទំព័រ មាតុភូមិ បានអោយដឹងថា : គេ​គ្មាន​ជំនឿ​លើ​ការ លើកឡើង​នូវ​យន្តការ ឬ​ការប្តេជ្ញាចិត្ត​របស់ ថ្នាក់ដឹកនាំ​ខេត្តបន្ទាយមានជ័យ ក្នុងការ អនុវត្តន៍​តាម​បទបញ្ជា​លេខ​០១.​បប របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អោយ​ទទួលបាន​ជោគជ័យ មាន​ប្រសិទ្ធភាព និង​ទទួលបាន​ការគាំទ្រ ឬ​យក​បេះដូង​របស់​ប្រជាជន​ដែល​រស់នៅ ទូទាំង​ខេត្តបន្ទាយមានជ័យ​បាន​នោះទេ​។ ព្រោះ​សព្វថ្ងៃនេះ បញ្ហា​បន​ល្បែងស៊ីសង ឬ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ទាំង​តាម​អន​ឡាញ ឬ​នៅតាម មូលដ្ឋាន​នានា ក្នុង​អាណាចក្រ​ខេត្តបន្ទាយមានជ័យ ហាក់​ពុំបាន​ថមថយ​ចុះ​នោះទេ ។

ជាក់ស្តែង​ថ្មីៗ​នេះ កាលពី​ថ្ងៃទី ២ ខែមីនា ២០២៤ មាន​ករណី​ឈ្មោះ សុខ អាង ម្ចាស់​បន​ល្បែង​សុ​ី​សង​ខុស ច្បាប់​១​កន្លែង នៅក្នុង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត បាន​នាំ​គូកន​ព្រួត​គ្នា​វាយ ប្រើ​ហឹ​ង្សា​រយ៉ា​ង​ឃោរឃៅ លើ​អ្នកកាសែត ចំនួន​៣​នាក់ បង្ក​អោយ​រងរបួស​ធ្ងន់ធ្ងរ និង​ខូចខាត​សំភារ​: ទ្រព្យសម្បត្តិ ជាច្រើន គ្រាន់តែ​អ្នកកាសែត​ចុះ​ទៅយក​ព័ត៌មាន​ពិត​ជាក់ស្តែង​អំពី​ទីតាំង​បន​ល្បែងស៊ីសង ខុសច្បាប់ បើក​លេង ប្រឆាំងនឹង បទបញ្ជា​៕a oum rea2 a oum rea3 a oum rea4 

​