» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12580 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702751 នាក់

មន្ដ្រីនគរបាល​ខេត្តព្រះវិហារ​ម្នាក់ បាញ់​គោ​អ្នកស្រុក​ងាប់​២​ក្បាល ត្រូវ​ផ្អាក​ការងារ​បណ្ដោះអាសន្ន


ព្រះវិហារ​៖ គោ​អ្នកស្រុក​ចំនួន​២​ក្បាល ក្នុងចំណោម​ហ្វូងគោ​ជាច្រើន​ក្បាល​ទៀត ត្រូវបាន​មន្ត្រីនគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆែប ខេត្តព្រះវិហារ បាញ់​បណ្តាល​ឲ្យ​ងាប់​នៅនឹងកន្លែង​ដីស្រែ​របស់ខ្លួន នា​រសៀល​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២១​នេះ ស្ថិតក្នុង​ភូមិ​ឆែប​លិច ឃុំ​ឆែប​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​។​a cow killaa1 
​

ជនរងគ្រោះ​ជា​ម្ចាស់​គោ ឈ្មោះ ផេង ផល អាយុ​៣៣​ឆ្នាំ និង​មាន​ប្រពន្ធ​ឈ្មោះ រឹម សៀក អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​មន្ត្រីនគរបាល ដែល​ប្រើ​កាំភ្លើង​បាញ់​គោ​អ្នកស្រុក ឈ្មោះ អៀ គា​វាសនា ហៅ​ពែ​ក ឋានន្តរ​ស័​ក្ដ​អនុសេនីយ៍ទោ មាន​តួនាទី​នាយផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆែប​។​

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ជាធម្មតា​គោ​របស់​អ្នកស្រុក​ក្នុង​រដូវ​នេះ គឺ​ព្រលែង​ទាំងអស់គ្នា លុះ​ពេល​ល្ងាច​បាន​ម្ចាស់​គោ​ស្វែងរក​ចាប់​គោ​រៀងៗ ខ្លួន​មក​ចង​នៅឯ​ផ្ទះ​។ ចំពោះ​គោ​២​ក្បាល ដែល​មន្ត្រី​ប៉ូលីស​ស្រុក​ឆែប​បាញ់​នេះ គឺ​ដើរ​ក្នុង​ហ្វូងគោ​ជាច្រើន​ក្បាល​ទៀត នៅក្នុង​ស្រែ​របស់​មន្ត្រីនគរបាល ដែល​ទើបនឹង​សាប​ព្រួស ដែលជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រី​នោះ ខឹង​ក៏​លើក​កាំភ្លើង​បាញ់​តែម្តង​។​

​ករណីយ៍នេះ​មានការ​សម្របសម្រួល​គ្នា​ផងដែរ ម្ចាស់​គោ​ទា​លុយ​៥​លាន​រៀល តែ​មន្ត្រីនគរបាល​នោះ​ឲ្យ​ត្រឹម​៤.៥​លាន​រៀល តែ​ម្ចាស់​គោ​មិន​ព្រម ហើយ​ចុងបញ្ចប់​មន្ត្រី​រូប​នោះក៏បាន​យកលុយ​៥​លាន​រៀល ទៅ​ឲ្យ​ម្ចាស់​គោ តែ​ម្ចាស់​គោ​អត់​ទទួលយក​វិញ​។​

​ទាក់ទង​នឹង​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្តព្រះវិហារ បានចេញ​សេចក្ដីសម្រេច​ផ្អាក​ការងារ​មន្ដ្រីនគរបាល​រូបនេះ ជា​បណ្ដោះអាសន្ន ដោយ​ត្រូវ​ឲ្យ​ទៅ​បង្ហាញខ្លួន​រៀងរាល់​ម៉ោង​ធ្វើការ នៅ​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​រង់ចាំ​សេចក្ដីសម្រេច​ថ្មី​៕a cow killaa 

​