» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2267 នាក់

ម្សិលមិញ 5378 នាក់

សរុប 14081560 នាក់

លោក យូ ហេង មេគយ​ខេត្តបាត់ដំបង ត្រូវប៉ាន់ ខណៈ​លោក អ៊ុយ វ៉ិ​ត មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី កំពុង​រង​នូវ​កា​រិះ​ពី​ប្រជាពលរដ្ឋ​!


​ខេត្តបាត់ដំបង​៖​ក្រុមអាជីវករ​រកស៊ី​ដោះដូរ​និង​ដឹកទំនិញ​ចេញចូល​តាម​ច្រក​ភ្នំ​ដី ក្នុងស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង មាន​ការមិនសប្បាយចិត្ត​និង​បាន​រិះគន់​ចំៗ​លោក អ៊ុយ វ៉ិ​ត ប្រធានការិយាល័យ​គយ​និង​រដ្ឋ​ករ​ប្រចាំ​ច្រក​ភ្នំ​ដី​ថា បាននិងកំពុង​ប្រើ​អំណាច គាបសង្កត់ ទៅលើ​ប្រជាពលរដ្ឋ អ្នករកស៊ី​តូចតាច តាមរយៈ​បើកដៃ​ឲ្យ​មន្ត្រី​គយ​ក្រោម ឱវាទ​របស់ខ្លួន ដាក់កុង ត្រូល ជជុះ​និង​ប្រដេញ​ជំរិត​យកលុយ​ពី អ្នករត់​តាក់ស៊ី និង​អ្នកបើករថយន្ត​ដឹកជញ្ជូន​ទំនិញ និង​ពី​ឈ្មួញ​តូចតាច​ដឹក​បន្លែ​ផ្លែឈើ ដោយ​បង្គាប់​ឲ្យ​បង់លុយ​ដោយ​គ្មាន​វិ​កិ​យ​ប័ត្រ​ត្រឹមត្រូវ​។ a custom you heng2 

​ប្រភពពី​ក្រុមអាជីវករ​បាន​ឲ្យ​ដឹងថា​លោក អ៊ុយ វិត ប្រធានការិយាល័យ​គយ​និង​រដ្ឋ​ករ​ប្រចាំ​ច្រកទ្វារ​ភ្នំ​ដី​កំពុង​ត្រូវប៉ាន់​កើប​លុយ​តាមរយៈ​ការបើក​ឲ្យ​ទំនិញគេចពន្ធ​ហូរ​ចូលមកក្នុង​ស្រុក សូម្បីតែ​អ្នក​អូស​រទេះ​បន្លែ ទឹកក្រូច ទឹក​ផ្លែឈើ​កំប៉ិកកំប៉ុក និង​រទេះ​អេតចាយ ក៏​ក្រុមមន្ត្រី​គយ​កូនចៅ​លោក​អ៊ុយ វ៉ិ​ត មិន​លើកលែង​ដែរនោះ​។ ​រាល់ពេល ដែល​ពួកគេ​ដឹក​ឥ​វ៉ាន់​ចេញចូល​ម្តងៗ ត្រូវ​បង់លុយ​ឲ្យ​ទៅ​ការិយាល័យ​គយ នៅ​ច្រក​នេះ​រួចហើយ ទើប​អាច​ចេញចូល​បាន​តាម​ធម្មតា ចំណែកឯ​កុងត្រូលជជុះ របស់​មន្ត្រី​គយ ដែលជា​កូនចៅ​របស់លោក អ៊ុយ វ៉ិ​ត នៅតែ​បន្ត គឺមាន​មន្ត្រី​គយ​ប្រចាំការ​ជានិច្ច ពី​បួន​ទៅ​ប្រាំ​នាក់​ស្ទាក់​ចាំ​កាក់​ឡាន រទេះ​ប្រជាពលរដ្ឋ ឲ្យ​ចូល​បង់លុយ​តាមផ្លូវ​ថែមទៀត​ផង​។

​បើ​មិន​ចូល​បង់លុយ​ឲ្យ​មន្ត្រី​គយ​ជជុះ​នោះទេ ច្បាស់​ជា​គយ​គំរាម​ចាប់ យកទៅ​កន្លែង ហើយ​បង្គាប់​ឲ្យ​បង់លុយ ក្នុង​ឡាន​និ​មួយៗ ត្រូវ​បង់ប្រាក់​ចាប់ ពី​៥០០០០​រៀល ទៅ​២០.០០០០​រៀល រហូតដល់​៥០.០០០០​រៀល បើ​ប្រជាពលរដ្ឋ​ណា​មិនបាន​បង់លុយ​ឲ្យ​មន្ត្រី​គយ​ទាំង​នោះទេ គឺ​ក្រុម​គយ​ចោទប្រកាន់​ពួកគាត់ ដែល​ដឹក​ឥ​វ៉ាន់ បន្លែ ផ្លែឈើ​ទាំងអស់​ហ្នឹង​! សុទ្ធតែ​អត់​មាន​ពន្ធ​ត្រូវតែ​បង់លុយ​ឲ្យ ទើបបាន​ឲ្យ​ឡាន​ទៅ ហើយ​ប្រជាពលរដ្ឋ​ខ្លះ ទៀត​គាត់​បាន​តវ៉ា​ថា គាត់​បាន​បង់លុយ​ឲ្យ ការិយាល័យ​គយ​នៅ​ច្រក​រួចហើយ ម៉េច​បាន​ជាមាន​មន្ត្រី​មក​កាក់​តាមផ្លូវ​ទៀត ។​

​ប្រភព​បាន ឲ្យ​ដឹង​ទៀតថា សូម្បីតែ​ជី​កសិកម្ម​មួយ​កា​រ៉ុង​យកទៅ​ចំការ​ក៏​បង់​ឲ្យ​ការិយាល័យ​គយ​ក្នុង​មួយ​កា​រ៉ុង​២០​បាត​(​ប្រាក់​ថៃ​)​ដែរ ដែល​ទង្វើ បន្ថែម​ភាពក្រីក្រ​លើ​ប្រជាពលរដ្ឋ​។ ទោះបីយ៉ាងណា​ត​ង្វើ​រ​ប់ស​លោក​អ៊ុយ​វ៉ិ​តវា​មិនអាច​កើតឡើង​ដោយ​គ្មាន​ការគាំទ្រ​ពី​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង នោះឡើយ​។​​អ្នករកស៊ី​និយាយថា​ទំនិញ​គ្រប់​ប្រភេទ​បង់ពន្ធ​មិន​គ្រប់​ប្រមាណ​ជាង​៤០% ដែល​ចរាចរណ៍​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​មួយចំនួន ដូចជា​ច្រកទ្វារ​អន្តរជាតិ​ដូង ច្រកទ្វារ អន្តរជាតិ​ភ្នំ​ដី ច្រក​តំបន់​អូរ​អន្លក់ ច្រក​តំបន់​អូរ​រំដួល ពិសេស​ច្រករបៀង​បឹង​ឆ្នាំង​ដូ​វ​ជា​ប្រេងសាំង ហ្គាស ម៉ូតូ និង​ទំនិញ​ផ្សេងៗ​ជាច្រើន​ទៀត​ជាដើម​នោះ ត្រូវបាន​គេ (​ឈ្មួញ​)​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​គយ​និង​រដ្ឋាករ នៅ​ប្រចាំការ​តាម​ប៉ុស្តិ៍ ច្រកទ្វារព្រំដែន បើកដៃ​អោយ​ឈ្មួញ​រកស៊ី​រត់ពន្ធ គ្រប់​ប្រភេទ ដែលមាន​កញ្ចប់​លុយ​បង់​ឲ្យ​លោក យូ ហេង ដែលជា​ប្រធាន​សាខាគយ​និង​រដ្ឋ​ក​ខេត្តបាត់ដំបង មិនអាច​រំលង​បានឡើយ​។​

កន្លងទៅ​ថ្មីៗ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកា​ល​ថា​ចំណូល​ពន្ធគយ​មានការ​កើនឡើង លើស​ផែនការ​កំណត់ គឺ​បានមកពី​ការបង់ពន្ធ​រថយន្ត​និង​ម៉ូតូ ពីព្រោះថា​ប្រជាពលរដ្ឋ​មាន​លុយ​ទិញ​ច្រើន(មិនមែនមកពីចំណូលតាមច្រកនានានោះទេ?) ។​ឈ្មួញ​រកស៊ី​រត់ពន្ធ​ប្រេងសាំង ហ្គាស ម៉ូតូ និង​ទំនិញ​ផ្សេងៗ​ជាច្រើន​ទៀត បាន​បាន​នាំចូល​ដោយ​រលូន​តាម​ច្រក​នានា​នៃ​ខេត្តបាត់ដំបង ។​

​បើតាម​ការវាយតំ​លៃ និង​បើកដៃ​អោយ ក្រុម​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ ចូលមកក្នុង​ស្រុក​ដោយ​បង់ពន្ធ​មិន​គ្រប់ ការរត់ពន្ធ​ប្រេងសាំង ហ្គាស​ម៉ូតូ​និង​ទំនិញ​គ្រប់​ប្រភេទ មកពី​តាម​ព្រំដែន​ប៉ែក​ខាងលិច នៃ​ប្រទេស​កម្ពុជា ដែល​កំពុង​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​នេះ ធ្វើឱ្យ​បាត់បង​ប្រាក់ចំណូល​ពន្ធ​រដ្ឋ​ប​ន្ថ​ម​រាប់លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ក្នុងនោះ​ដែល​គេ​ខ្សឹប​ថា ថវិកា​រទាំ​នេះ​មួយ​ភាព​ធំ​បាន​ធ្លាក់ចូល​ក្នុង​ហោ​ប៉ាវ លោក យូ ហេង ដោយផ្ទាល់​តែម្ដង​។​

ក្រៅពីនេះ​ប្រភពពី​ប្រជាពលរដ្ឋ ក៍​ដូចជា​បណ្តាញ​សារពត៌មាន ក្នុងស្រុក​មួយចំនួន​បាន​ចុះផ្សាយ ឲ្យ​ដឹងថា​ទូទាំង ២៥​រាជធានី​-​ខេ ត្ត មានតែ​ច្រក​អូរ​អន្លក់ ស្រុក​កំរៀង ខេត្តបាត់ដំបង មួយគត់ ដែលមាន​ទីផ្សារ នាំចេញ​កាក សំណល់ (​សំបក កំ ប៉ុង គ្រីប​) ឆ្លងទៅ​ប្រទេស​ថៃ ដោយសារ​ប្រទេស​ឌូ​ប៉ៃ ជា​ប្រទេស​បញ្ជា​ទិញ កាកសំណល់​សំបក កំប៉ុង​នេះ យក ទៅ កែច្នៃ​ធ្វើជា​ដែក​អ៊ី​ណុ​ក ។

សូម្បីតែ​ក្នុង​ខេត្តបាត់ដំបង នេះ​ក៏ដោយ ក្រៅពី​ច្រក​អូរ​អន្លក់ ស្រុក​កំរៀង ខេត្តបាត់ដំបង គឺ​មិនអាច​អនុញ្ញាត អោយ​នាំ​កាកសំណល់​ពី​វៀតណាម ឆ្លងទៅ​ប្រទេស​ថៃ​បានឡើយ ។​លោក យូ ហេង ប្រធាន​សា ខា​គយ និង​រដ្ឋាករ ខេត្តបាត់ដំបង​បាន​ចំណូល​ពីបទ ល្មើស​នេះ​យ៉ាងច្រើន​ក្នុង​មួយថ្ងៃៗ​តាមរយៈ មេ​គយ​ច្រក​អូរ​អន្លក់ ជា​អ្នក​ចាត់ ចែង​កញ្ចប់​ដែល​គេ​ទម្លាយ​ថា​៖​ក្នុង​រថយន្ត​ដឹក​កាកសំណល់ ១​គ្រឿង​ត្រូវ​បង់​អោយ ខាង​គយ​តិច​បំផុត ចាប់ ពី​៣០០​ដុល្លារ ដល់​៥០០​ដុល្លារ ហើយ​ក្នុង​១​ថ្ងៃ​មិនតិចជាង​៥០​រ ថ​យន្ត​នោះឡើយ​។​តាម​ធម្មតា​ក្នុង​មួយរ ថយ​ន្ត គេ ផ្ទុក​តែ ២៧​តោន​ទៅ​៣០​តោន​។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ខិតខំ​បញ្ចៀស​ការប៉ះពាល់​ដល់​ចំណូល​ពន្ធ​រដ្ឋ និង​ជាការ​ប្រកួតប្រជែង​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​នា​ប្រទេស​ក្នុង​អេ​សៀន និង​បាន​ដាក់ចេញ​នូវ បទបញ្ជា​ដល់​កងកម្លាំង​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី​ផងដែរ ឱ្យចូល​រួម​ប្រតិបត្តិការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ដែល​នឹង​ចែកចេញជា​ពីរ​ប្រភេទ គឺ​ប្រភេទ​ទី​១ លំដាប់ថ្នាក់​ជាតិ​ដោយ​អន្តរក្រសួង រីឯ​ប្រភេទ​ទី​២ លំដាប់ថ្នាក់​មធ្យម ត្រឹម​ថ្នាក់​ខេត្ត​ដែល មើលទៅ​ដូចជា​មិនធម្មតា​នោះទេ ។​

​ជុំវិញ​ការលើកឡើង​ខាងលើ​អង្គភាព​សារព័ត៌​យើង​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ​។ អង្គភាព​សារព័ត៌មាន យើង ស្វាគមន៍ រាល់​ការបកស្រាយ​
​ប្រសិនបើ​មានប្រតិកម្ម​ណាមួយ​នោះ​ដោយយោង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​។​a custom uy vit a custom uy vit2 a custom uy vit a custom you heng a custom you heng3