» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5089 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695260 នាក់

ស្នងការ​នគរបាល​ខេត្តព្រៃវែង​ថា​តុលា​ការរក​មិនឃើញ​កំហុស​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថោង វណ្ណឌី​រឿង​លក់​កាំភ្លើង​ឲ្យ​ចោរ​ទេ​!

 


​ខេត្តព្រៃវែង​៖​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​នៅ​ថ្ងៃទី​២​សីហា​២០២០​បានចេញ​សេចក្តីប្រកាស​មួយ​ការពារ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថោង វណ្ណឌី អត្តលេខ ៥៤០៧២ ឋានៈ ស្នងការរង​ទទួល​ការងារ​គ្រឿងញៀន​ដែល​ត្រូវបាន​អគ្គស្នងការ​នគរបាល​ជាតិ​បញ្ឈរជើង​ជាមួយ​មន្ត្រីនគរបាល​គ្រឿងញៀន​៦​នាក់​ទៀតថា​តុ​ការរក​មិនឃើញ​បទល្មើស​លក់​អាវុធ​ឲ្យ​ចោរ​នោះទេ​! a po pv2 

​ក្នុង​សេចក្តីប្រកាស​បញ្ជាក់ថា​ពាក់ព័ន្ធ នឹង​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ចំនួន ៧​នាក់ ដែល​បាន​អនុវត្ត​ភារកិច្ច​លើសពី​ព្រំដែន នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​ហើយ​ត្រូវបាន​៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​សេចក្តីសម្រេច​លេខ ៤៩០ ស​.​ស​.​រ ចុះ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ ២០២០ សម្រេច​ដាក់​​វិន័យ​ដោយ​រូបភាព​ផ្អាក​ការងារ​បណ្ដោះអាសន្ន​ចំពោះ​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃ​វែ​ចំនួន​០៧​នាក់​ដោយ​រង់ចាំ​ការសម្រេច​ជាថ្មី​។​

២.​យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ មន្ត្រី​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​បានក​សា​សំណុំរឿង​តាម​នីតិវិធី​ចំពោះ​ករណី​លោក​អនុសេនីយ៍ឯក ទូច ធារ៉ា អត្តលេខ ៧១៨៦៨ ឋាន​: នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បញ្ជូនទៅ​សាលាដំបូង​ខេត្តព្រៃវែង កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

៣.​អំឡុង​ឆ្នាំ ២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថោង វណ្ណឌី អត្តលេខ ៥៤០៧២ ឋានៈ ស្នងការរង​ទទួល​ការងារ​គ្រឿងញៀន ធ្លាប់បាន​ជាប់ចោទ​ពីបទ​ជួញដូរ​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពុំបាន​រកឃើញ​ភស្តុតាង​ដាក់បន្ទុក​នោះឡើយ និង​បានសម្រេច​លើកលែង​ការចោទប្រកាន់​តាម​ដីការ​ដំណោះស្រាយ​លេខ ៣១៦២ ស​.​ដ​.​ដ ចុះ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ របស់​សាលាដំបូង​រាជធានី​
​ភ្នំពេញ​។​

​ក្នុងនាម​ថ្នាក់ដឹកនាំ និង​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង សូម​ថ្លែងអំណរគុណ​យ៉ា​ជ្រាលជ្រៅ​ចំពោះ​សាធារណជន និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​កែលម្អ និង​ការពារ​កិត្តិយស​ដល់​កងកម្លាំង​នគរបាលជាតិ​ជារួម និង​ដោយឡែក​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដែល​នេះ​គឺជា​ចំណែក​មួយ​នៃ​ការពង្រឹង​ការអនុវត្ត​ភារកិច្ច​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​។​a po pva 

​