» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11107 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701278 នាក់

ក្រសួងបរិស្ថានឌឺអាមេរិករឿងកាត់លុយជួយការពារព្រៃឡង់

ភ្នំពេញ​៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន និយាយថា ការបញ្ចប់​គម្រោង​ព្រៃ​ឡង់​បៃតង ដែលជា​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហរដ្ឋ​មេ​រិ​ក នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ បង្ហាញថា ក្រសួងបរិស្ថាន ក្នុងនាម​សេនាធិការ​នៃ​រាជរដ្ឋាភិបាល និង​មន្ត្រី​របស់ខ្លួន​មានការ​ទទួលខុសត្រូវ និង​មាន​ភាពរឹងមាំ​គ្រប់គ្រាន់​ក្នុង​ភាពជា​ម្ចាស់​ក្នុងការ​បំពេញ​តួនាទី​និង​ភារកិច្ច​របស់ខ្លួន​លើ​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​។​a somrong 

​សេចក្តីថ្លែងការណ៍​រប​ស់​ស្ថានទូត​អាមេរិក នៅ​កម្ពុជា​ចេញ​នៅ​ថ្ងៃទី​១៧ ខែមិថុនា​នេះ បញ្ជាក់ថា​«​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នឹងត្រូវ​បង្វែរ ទៅ​ជួយ​វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ការងារ​របស់​សហគម​ន៍​មូលដ្ឋាន ដើម្បី​កែលម្អ​មុខរបរ​ប្រកប​ជីវភាព​រស់នៅ និង​ពង្រីក​កសិកម្ម ដែល​មិន​ប៉ះពាល់​បរិស្ថាន​។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា លើ​បញ្ហា​បរិស្ថាន និង​បម្រែបម្រួល អាកាសធាតុ ដែលជា​កង្វល់​រួម​តាមរយៈ​កិច្ចសហការ​ជា​ដៃគូ​រវាង​សហរដ្ឋអាមេរិក និង​តំបន់​ទន្លេមេគង្គ​»​។​តាម​សេចក្តីប្រកាស​ពត៍​មានបាន​បញ្ជាក់​ពី​មូលហេតុ​ឲ្យ​ដឹងថា នៅក្រោម​គម្រោង​ព្រៃ​ឡង់​បៃតង តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ ហៅ​កាត់ USAID ក្រោម​ហេតុផល​ការកាប់​ឈើ​ខុសច្បាប់​នៅក្នុង និង​ជុំវិញ​ដែនជម្រកសត្វព្រៃ​នៅ​ព្រៃ​ឡង់​នៅតែ​បន្ត​មាន បើទោះបីជា​រដ្ឋាភិបាល​ខ្លួន បានផ្តល់​ជំនួយ​ជាង ១០០​លាន​ដុល្លារ ចាប់តាំងពី​ឆ្នាំ​២០១៦​មក តាមរយៈ​ទីភ្នាក់ងារ USAID ដើម្បី​អនុវត្ត​លើ​គម្រោង​ការពារ​ធនធាន​ព្រៃឈើ សត្វព្រៃ និង​ជីវៈចម្រុះ ដើម្បី​ធានា​អភិរក្ស និង​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។​

​តែ លោក នេត្រ ភក្ត្រា បាន​បកស្រាយ​ថា​៖ «​ការបញ្ចប់​គម្រោង​ព្រៃ​ឡង់​បៃតង ដែលជា​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហរដ្ឋ​មេ​រិ​ក នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​នៅពេលនេះ បាន​បង្ហាញថា ក្រសួងបរិស្ថាន​ក្នុងនាម​សេនាធិការ នៃ​រាជរដ្ឋាភិបាល និង​មន្ត្រី​របស់ខ្លួន​មានការ​ទទួលខុសត្រូវ និង​មាន​ភាពរឹងមាំ​គ្រប់គ្រាន់​ក្នុង​ភាពជា​ម្ចាស់​ក្នុងការ​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​លើ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ដោយ​ឈរ​នៅលើ​មូលដ្ឋាន​ច្បាប់​ជា​ធរមាន​»​។​
​អ្នកនាំពាក្យ​រូបនេះ បាន​លើកឡើងថា​៖ «​ការបញ្ចប់​គម្រោង​ព្រៃ​ឡង់​បៃតង ដែលជា​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហរដ្ឋ​មេ​រិ​កនៅ​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​នៅពេលនេះ មិនមាន​អ្វី​ធ្វើឱ្យប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ក្រសួងបរិស្ថាន និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ USAID ឬ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នោះទេ​។ ភាគី​ទាំងពីរ​នៅតែ​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​លើ​ផ្នែក​មួយចំនួន​ដែលមាន​។ នៅក្នុង​កិច្ច​ពិភាក្សាគ្នា​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​ក្នុងនាម​ជា​ដៃគូ​ស្មើភាព និង​ស្មើ​សិទ្ធិ និង​បាន​ឯកភាពគ្នា​បង្វែរ​ជំនួយ​នេះ​ទៅលើ​កិច្ចសហប្រតិបត្តិការ​ផ្សេងទៀត ដែល​បន្ត​បម្រើឱ្យ​ឧ​ត្ត​ម​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​។​
​អ្នកនាំពាក្យ​រូបនេះ បាន​បន្តថា ក្រសួងបរិស្ថាន​សូម​គូសបញ្ជាក់ថា​បទល្មើស​ធ​ន​ធាន​ធម្មជាតិ​ទ្រង់ទ្រាយ​ធំ នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ និង​នៅ​តំបន់ការពារធម្មជាតិ​ផ្សេងទៀត​លែងកើត​មាន​ទៀតហើយ តែ​នៅមាន​បទល្មើស​ទ្រុងទ្រាយ​តូចៗ​កើតឡើង​។ នេះ​គឺជា​ក្តី​ព្រួយបារម្ភ​ដែល​នៅ​សេសសល់​តិចតួច​ដែល​ក្រសួងបរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​នឹង​កំពុង​បន្ត​អនុវត្ត​ច្បាប់​ដោយ​ការទទួលខុសត្រូវ​។​
​ទាកទង​និង​សកម្មភាព​អង្គការ​មិនមែន​រដ្ឋាភិបាល​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់ថា ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាស​មា​គម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ ក្រសួងបរិស្ថាន​ស្វាគមន៍​ជានិច្ច​ក្នុងនាម​ជា​ដៃគូ និង​អ្នកចូលរួម​ការពារ​ធ​ន​ធាន​ធម្មជាតិ​ដែលមាន​ភាពស្មោះត្រង់ គោរព​ច្បាប់​ជា​ធរមាន មិនមែនជា​សកម្មភាព​ជ្រក​ក្រោម​ស្លាក​ស្រឡាញ់​បរិស្ថាន ធនធានធម្មជាតិ​ទៀត ដែល​បម្រើ​របៀប​វារៈន​យោ​បាយឡើយ​។​សូមបញ្ជាកថា​ថ្មីៗ​នេះ​សកម្មជន​បរិស្ថាន​៤​នាក់​ដែល​ស៊ីលុយ​អាមេរិក​ត្រូវបាន​តុល​ការកាត់ទោស​ដាក់គុក​ក្រោម​បទ​ចោទថា​ស៊ីលុយ​អាមេរិក​ហើយ​ញុះញង់​រឿង​ព្រៃឈើ​។​
​បើតាម​ការប្រកាសរ​ប់​ស​ទូត ចាប់តាំងពី​ឆ្នាំ​២០១៦​មក ទីភ្នាក់ងារ USAID បាន​ចូលរួម​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​មូលដ្ឋាន និង​សង្គម​ស៊ីវិល លើ​ការងារ​ការពារ​ព្រៃឈើ​នៅ​កម្ពុជា តាមរយៈ​បង្កើន​ល្បាត​របស់​អនុរក្ស ការបណ្តុះបណ្តាល​ការអនុវត្ត​ច្បាប់ និង​ការអភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​តំបន់ការពារធម្មជាតិ ពិសេស​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ នៅលើ​ផ្ទៃដី​ជាង​៣​លាន ៣​សែន​ហិកតា ដែល​គ្របដណ្ដប់​ក្នុង​ខេត្ត​ចំនួន​៤​រួមមាន​៖ ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និង​ខេត្តស្ទឹងត្រែង​៕a net pheak1 

​