» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8089 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698260 នាក់

អាង​អំណាច​ជា​ស្នងការរង​នគរបាល​ខេត្ត​ហ៊ាន​រំលោភ​យក​ដី​អូរ​ព្រំដែន​!


​បន្ទាយមានជ័យ​÷ ដី​អូរ​ព្រំដែន កម្ពុជា​ថៃ ចំណុច​ភូមិ​ក្បាលកោះ​សង្កាត់​និង ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​ជនខិលខូច​ធើ្វ​របង​បិទ​ហ៊ុំ​ព​ទ្ធ័​យក​ដី​ចំណី​អូរ​ព្រំដែន​ដោយបាន​ចាក់ដី​ថ្មី រាប់សិប​ឡាន​ចូល​ជ្រៅ​ដល់​មាត់​អូរ​តែម្តង ។​​បើតាម​សេចក្តីរាយការណ៍​អ្នក​ដែល​រំលោភ​យក​ដី​ចំណី​អូរ​ព្រំដែន​ដែន កម្ពុជា ថៃ​នោះ គឺជា​មន្ត្រីនគរបាល​ពាក់​ផ្កាយ​១ ងារ​ជា ស្នងការរងនៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​ផែន​ជនបរទេស​ទៀតផង ។​a po nak 

​ករណី​ខាងលើ កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០២២ លោក ញ៉ែម សាមឿន នាយប៉ុស្តិ៍​ក្បាលកោះ នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ បាន​ដោះសា​រថា កន្លងទៅ​លោក​បាន ហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​មានការ​លុប​ដី យក​ដី​ចំណី​ស្ទឹង​ព្រំដែន​នោះទេ ធ្វើ​កិច្ចសន្យា​អស់ហើយ​គ្មានទេ​! ។ ប៉ុន្តែ​ការលើកឡើង របស់លោក ញ៉ែម សា​មឿ​ម ហៅ សាន គ្រាន់តែ​ជា​លេស ឆ្លើយ​ឲ្យ​រួចខ្លួន​តែប៉ុណ្ណោះ​ធាតុពិត សកម្មភាព​របស់ លោក​ផ្កាយ​១​នោះ បាន​ប្រើប្រាស់ កម្លាំង​កម្មករ កំពុង​ជីកដី​ដាំ​បង្គោល យ៉ាង​រំភើយ​។

​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ សុផល ស្នងការរង​នៃ​ស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ ទទួល​ផែន​កិច្ចការ​ព្រំដែន កម្ពុជា ថៃ បាន​មានប្រសាសន៍​យ៉ាងខ្លី​របៀប​បោះ​បាល់​ឲ្យ​គេ​ថា ករណីនេះ​គឺជា រឿង​របស់ មេបញ្ជាការ​វរ​៨៩១​ជា​អ្នកគ្រប់គ្រង​នៅ​ទីនោះ ។​​បែបណាក៏ដោយ លោក​ផ្កាយ​១ អេង លី​ហួរ បាន​ប្រាប់ថា ដី​ខាងលើ គឺជា​ដី​របស់​ក្មួយ​លោក​ទេ គឺ​បាន​ចាក់ដី ការពារ​ផ្លូវទឹក ប្រយោជន៍​កុំអោយ​ទឹក​ហូរ មកវា​បាក់​ដី ។ លោក​ថា បើ​មិន​ចាក់ដី​ទេ ថ្ងៃក្រោយ​ទឹកនឹង​គួច បុក​ចូល ធ្វើ​ឲ្យ​ចំណី​អូរ​បាត់ ច្រើន ជាក់​ជាមិនខាន ។​

​ពាក់ព័ន្ធ​នឹង ដី​អូរ ព្រំដែន​កម្ពុជា​ថៃ ត្រង់ចំណុច​ភូមិ ក្បាលកោះ​នេះដែរ លោក ចូ​វ សុ​ភឿ​ត ប្រធានការិយាល័យ​ភូមិបាល ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ច្បាប់​ភូមិបាល គេ​តម្រូវ​ឲ្យ​ទុក គម្លាត​ពី​អូរ ចម្ងាយ​៣០​ម៉ែត្រ ប្រសិនបើ​ដូច​រូបភាព ដែល​គេ​កំពុង​ចាក់​លុប​នោះ គឺជា​ទង្វើ​ខុសច្បាប់​ហើយ ។ មន្ត្រី​ដដែល​បាន​បន្ត ករណីនេះ​លោក​នឹង ចុះទៅ​មើល​ជាក់ស្តែង ដើម្បី​ឲ្យ​បានដឹង ថា​ទំហំ​នៃ​ការបំពាន​នោះ​វា ធំ​ប៉ុនណា ? ។

​សូម​កត់សំគាល់ថា កន្លងទៅ ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា​សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ធ្លាប់​បានផ្តល់​អនុសាសន៍ ឲ្យ​មន្ត្រី​ភូមិបាល​ក្រុង ស្រុក ធ្វើយ៉ាងណា រលុប​បំបាត់​នូវ​ភាព អនាធិបតេយ្យ​ឲ្យ​អស់​ក្នុងនោះ​ឯកឧត្តម​ផ្តោត​សំខាន់​លើ​ការអនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ដូចជា​ករណី​លុបបំបាត់ ការចាក់ដី​យក​អូរ ស្ទឹង បឹង​ជាដើម​។​ល​។ បើ​ដូច្នេះ​មែន​នោះ​ដី​ចំណី​អូរ ព្រំដែន​កម្ពុជា​ថៃ ត្រង់ចំណុច​ភូមិ​ក្បាលកោះ គេ​សង្ឃឹមថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​នឹង ពា​ក់វែន​តា​បើក​ច្បាប់​មើល​ជាក់​ជាមិនខាន ៕a po nak1 a po nak2 a po nak3 a po nak4 a po nak5 a po nak6 

​