» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29599 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597018 នាក់

មើល​ទីតាំង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​អាប៉ោង នៅតាម​បណ្តោយ​ផ្លូវ​ទន្លេសាប ជិត​ខុន​ដូ​មួយកន្លែង​ក្នុង​សង្កាត់​ជ្រោយចង្វា​ផង​ទាន​!!!

​ភ្នំពេញ​៖ ទីតាំង​បង្កប់​ល្បែងស៊ីសង អាប៉ោង​មាន់​ជល់​អន​ឡាញ ប្រចាំ​ខណ្ឌ​ជ្រោយចង្វា តែ​សមត្ថកិច្ច​ពាក់ព័ន្ធ មើល​អត់​ឃើញ​ប្រហែល​ដោយសារ​មាន​រនាំង​បាំង​យ៉ាង​ក្រាស់​ហើយ​? ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ​និង​អាប៉ោង​ខុសច្បាប់​នោះ​ស្ថិត នៅតាម​បណ្ដោយ​ផ្លូវ​ទន្លេសាប ជិត​ខុន​ដូ​មួយកន្លែង ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​a kok jroya 

ទីតាំង​ល្បែង​ខាងលើ​សុខ​សប្បាយ​ដែល​ធ្វើ គេ​សង្ស័យថា​ប្រហែលជា​មានការ​សែនព្រេន​រៀងរាល់​ថ្ងៃសីល​ដល់​បារមី​ម្ចាស់​ទឹក​ម្ចាស់​ដី ខ្មោច​ព្រាយ​បី​សាច​អស់ហើយ​មើលទៅ ទើប​អាច​បិទបាំង​លាក់ខ្លួន​បំពួន​កាយ​មិន​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ម្នាក់​មើលឃើញ​។​​ម្ចាស់​បន​ល្បែង​អាប៉ោង​និង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ បាន​ជួល​កន្លែង​បើក​អោយ​លេងល្បែង ដោយ​កន្លែង​នេះ​ពីមុន​ជនជាតិ​ចិន​ជា​អ្នក​ជួល ក្រោយមក​ជនជាតិ​ចិន​ទាំងនោះ​ឈប់​ជួល ក៏មាន​បុរស​ម្នាក់​ដែល​គេ​ធ្លាប់​ស្គាល់​ថា មាន​ស្គាល់​ខ្សែ​ធំៗ​ហើយ​ទើប​អាច មាន​ការបើក​លេងល្បែង ឲ្យ​ស៊ីសង​ដាក់​លុយ​ធំៗ ដែល​គេ​ធ្លាប់​ហៅថា​ខ្លាស មិនដឹង​ជា​នៅ​អង្គភាព​ខាង​ណា​នោះទេ តែងតែ​ដើរ​អួតអាង ជា​ម្ចាស់​បើក​ល្បែងស៊ីសង​ខាងលើនេះ ហើយ​មានការ​អួត​ក្អែ​ងៗ ប្រាប់​អ្នក​ដែល​មកលេង​កន្លែង​រប​ស់​ខ្លួន ឱ្យតែ​អ្នក​មកលេង​ល្បែងស៊ីសង​នៅ​ទីតាំង​របស់ខ្លួន មិនបាច់​ភ័យខ្លាច​នោះទេ ។​

​អង្គភាព​សារព័ត៌មាន​យើង​បាន​ទំនាក់ទំនង តាមរយៈ​តេ​ឡេ​ក្រាម​ដើម្បី​រាយការណ៍​ជូន​លោក​វីរៈ​សេនីយ៍​ត្រី តាំង អឿន នាយប៉ុស្តិ៍​នគរបាល​ស​ង្កា​ត់​ជ្រោយចង្វារ លោក​បាន​ឆ្លើយ​តាមរយៈ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​វិញ​ថា កន្លែង​ហ្នឹង​ទីតាំង ក្រុមហ៊ុន​ជនជាតិ​ចិន​ជា​អ្នក​ជួល លោក​មិន​បានដឹង​ដែរ​លោក​នឹង​ចុះ​ស្រាវជ្រាវ​មើល​សិន អរគុណ​ដែល​បានផ្ដល់​ព័ត៌មាន​?​។ ' ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីតាំង​ល្បែង​អាប៉ោង​ជល់​មាន់​អន​ឡាញ បានឱ្យដឹងថា​ពុំមាន​សមត្ថកិច្ច​ណា​មក ចុះបង្ក្រាប​នោះទេ ។​​ប្រជាពលរដ្ឋ​ក៏បាន​ស្នើសុំ​ដល់​លោក លោក លីម សុភា អភិបាលខណ្ឌ​ជ្រោយចង្វារ និង លោក លៀក ចាន់​រាបសា អធិការ នគរបាល​ខណ្ឌ​ជ្រោយចង្វារ ជួយ​ចាត់វិធានការ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើនេះ​ផង​។​

​សូម​រំលឹកថា នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២៣ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​លោក​ស្នងការរង ទទួល​ការងារ​ព្រហ្មទណ្ឌ លោក​លោកស្រី​នាយ នាយរង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ លោក​លោកស្រី អធិការរង លោ​លោកស្រី​នាយផ្នែក ទទួល​ការងារ​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ដើម្បី​ពង្រឹង​អនុវត្ត​វិធាន​ការបង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ឲ្យ​មាន​ប្រសិទ្ធភាព​ផងដែរ​។​តែ​ប្រហែល​លោកស្នងការ​មិនបាន​ត្រួតពិនិត្យ​បទបញ្ជា​ទេ​មើលទៅ​បានជា​បន​ល្បែង​ខុសច្បាប់​ចឹ​ង​នៅតែមាន​?៕a kok jroy a kok jroy1 

​