» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6924 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697095 នាក់

អង្គុយផឹកស៊ីជុំគ្នាសុខៗបុរសម្នាក់រត់ទៅលោតសម្លាប់ខ្លួនពីជាន់ទី៥បាក់ជើងម្ខាង

ភ្នំពេញ៖ អង្គុយផឹកស៊ីជុំគ្នាជាមួយមិត្តភក្តិសុខៗបុរសម្នាក់ ស្ទុះរត់ឡើងទៅលើផ្ទះជាន់ទី៥ រួចលោតសម្លាប់ខ្លួន តែសំណាងមិនស្លាប់នៅម៉ោង​៩យប់ ថ្ងៃទី៣០ ខែកញ្ញា​ ឆ្នាំ២០១៨ នៅចំណុចជិត​សណ្ឋាគារ​ស ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស ​ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ​។ទោះជាយ៉ាងណាបុរសនោះបានរងរបួសបាក់ជើងខាងឆ្វេងធ្ងន់ធ្ងរ ត្រូវក្រុមគ្រួសាររាយការណ៍ប្រាប់សមត្ថកិច្ច​ ហៅរថយន្តសាមុយ ដឹកយកទៅ​សង្គ្រោះ​​នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដែរ ​។

a kill hom1

សមត្តកិច្ចបានឲ្យដឹងថាជនខ្ពើមរស់លោតពីលើផ្ទះជាន់ទី៥បាក់ជើងមានឈ្មោះ ឡុង ម៉ៃ អាយុ១៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតតាកែវ។មូលហេតុមានពីទំនាស់ពាក្យសម្តីជាមួយសង្សារ។ បុរសម្នាក់ដែលផឹកស៊ីជាមួយ បានប្រាប់ឲ្យដឹងថា​ រូបគេនិងជនរងគ្រោះបានអង្គុយផឹកស៊ីជុំគ្នាជាមួយមិត្តភក្តិដ៏ទៃទៀត ខណ:ដែលជនរងគ្រោះផឹកបណ្ដើរ ចុចទូរសព្ទបណ្ដើរ ស្រាប់តែជនរងគ្រោះរត់ឡើងទៅលើដំបូលផ្ទះ(មិនដឹងថាមានបញ្ហាអ្វីនោះទេ) ។

ពួកគេនឹកស្មានមិនដល់ដែរ ថាជនរងគ្រោះបែរជាធ្វើអត្តឃាតខ្លួនដូច្នេះសោះ។ លុះពេលជនរងគ្រោះលោតពីលើផ្ទះ​ ដែលខាងក្រោមមានដើមឈើមួយដើម ពេលធ្លាក់មកទាក់​មែកឈើហើយទើបធ្លាក់ដល់ក្រោម បណ្តាលឲ្យរបួសបាក់ជើងខាងឆ្វេង បង្កការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ​ចោមរោម​ និងរាយការណ៍ប្រាប់សមត្ថកិច្ច​ចុះមកកន្លែងកើតហេតុ​ផងដែរ។

គេឃើញមានសាច់ញាតិក្រុមគ្រួសារ​របស់ជនរងគ្រោះ មកដល់ចំណុចកើតហេតុ​ ស្រែកយំទ្រហោ​យ៉ាងខ្លាំង ហើយមាននារី២នាក់ ក្នុងនោះម្នាក់ជាគូដណ្តឹងរបស់ជនរងគ្រោះ មកអង្គុយយំឱបគ្នា ក្រោយមករថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែតបានមកដល់ រួចពិនិត្យស្ថានភាពរបួស និងបំពាក់ឧបករណ៍សង្គ្រោះបឋមសិន រួចដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗតែម្ដង។ សមត្ថកិច្ចបាននាំបុរសម្នាក់ ដែលផឹកស៊ីជាមួយជនរងគ្រោះ​ និងនារីទាំង២នាក់​នោះ មកប៉ុស្តិ៍នគរបាលមនោរម្យ ដើម្បីសួរនាំផងដែរ៕

a kill hom

a kill hom2

a kill hom3