» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8711 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698882 នាក់

អភិបាលស្រុក​សាមគ្គី​មានជ័យ​បាញ់​គោ​អ្នកស្រុក​ដែល​ចូល​ស៊ី​ស្មៅ​ក្នុង​សាលាស្រុក​ងាប់​ប្រាប់ថា​សាក​កាំភ្លើង​ខ្ទាត​គ្រាប់ត្រូវ​ប៉ូលិសជួយសម្រួល?​


​កំពង់ឆ្នាំង​:​ករណី​សម្លាប់សត្វ​គោមួយ​ក្បាល​នៅក្នុង​សាលាស្រុក​សាមគ្គី​មានជ័យ​ដោយសារ​គោ​ចូល​ស៊ី​ស្មៅ​មាន​សំណង​ហើយ​តែ​អ្នកប្រព្រឹត្ត​ថា​សាក​កាំភ្លើង​ខ្ទាត​ត្រូវ​ងាប់​?​។​បើតាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​និយាយថា​: ម្ចាស់​គោ​ទារ​សំណង​ចំនួន ៥​ពាន់​ដុល្លារ​ប៉ុន្តែ​ទទួល​សំណង​ត្រឹមតែ​១០០០$ ។​
​ករណីនេះ​ប្រជា​ពល រដ្ឋ​រាយការណ៍​ថា​លោក វន ស៊ីផា អភិ បាល​ស្រុក​ជា​អ្នកបាញ់​។​​តែ​លោក​សេង​ចិន្តា​អធិការនគរបាល​ស្រុក​សាមគ្គី​មានជ័យ​បានបញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា​ករណីនេះ​គឺ​លោក​វន ស៊ីផា គាត់​ជា​អ្នក​គប់​និង​ដុំថ្ម មិនមែន​គាត់​បាញ់​នោះទេ​?​ដែល​មានន័យថា​ខាង​សម​ត្ត​កិច្ច​នគរបាល​ជួយ​សូ​វេ​ជូន​លោក​អភិបាលស្រុក​។a cow killa2 

ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា​លោក​វន ស៊ីផា​ជា​អ្នកបាញ់​ដោយ​ប្រើប្រាស់​អាវុធ​កាំភ្លើង​អាការ​ស្វាយ​បត់​កាលពី​វេលា​ម៉ោង​ប្រមាណ ៣ រសៀល​ថ្ងៃទី​៣០ ខែមេសា​ឆ្នាំ ២០២១ នៅក្នុង​បរិវេណ​សាលាស្រុក​សាមគ្គី​មានជ័យ​។​បើតាម​លិខិត​មួយច្បាប់​របស់លោក វន ស៊ីផា អភិបាលស្រុក​សាមគ្គី​មានជ័យ ផ្ញើជូន​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១ នេះ បានសរសេរបង្វែងថា ៖ «​កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែលជា​៣​ជាង​រសៀល មេឃងងឹត​រកកលនឹង​ភ្លៀង ខ្ញុំបាទ​ដោយ​ឃើញ​សភាព​ស្ងាត់​ក៏មាន​អារម្មណ៍​ចង់​បាញ់​សាក​កាំភ្លើង​ដែល​ទើប​ទទួល​បានមក​ថ្មី ។

ការបាញ់​របស់ខ្ញុំ គឺ បាញ់​ចុះក្រោម​បំ​បុក​នឹង​ដី ពេលដែល​ខ្ញុំ​កេះកៃ​កាំភ្លើង​រួចមក ស្រាប់តែ​ឃើញ​កូន​គោមួយ​ក្បាល​បាន​ដួល ។ បន្ទាប់មក ខ្ញុំ​ក៏បាន​ចុះទៅពិនិត្យ​ក៏បាន​ឃើញ​មាន​ស្នាម​លើ​ក្បាល​គោ ដែល​អាចសន្និដ្ឋាន​បាន​ថា គោ​នេះ​ប្រហែលជា​ត្រូវ​គ្រាប់កាំភ្លើង​ដែល​ផ្លាត​ទៅ​ត្រូវ​»​។ លោក វន ស៊ីផា អភិបាលស្រុក​សាមគ្គី​មានជ័យ បន្តថា «​បន្ទាប់ពី​ហេតុការណ៍ នោះ​កើតឡើង ខ្ញុំ​ក៏បាន​ទាក់ទង​ទៅ​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មានជ័យ មក​ធ្វើ​កំណត់ហេតុ និង អោយ​ស្រាវជ្រាវ​រក​ម្ចាស់​គោ​មក​ធ្វើការ​ពិភាក្សា​ដោះស្រាយ​សំណង​ជូន​ម្ចាស់​គោ​តាម​ការព្រមព្រៀង​»​។ ករណីនេះ គឺ លោក វន ស៊ីផា អភិបាលស្រុក​សាមគ្គី​មានជ័យចង់បញ្ជាក់ថាលោក បាន​សម្របសម្រួល​ពិភាក្សា​ជាមួយ​ម្ចាស់​គោ និង បាន​ទូទាត់​សំណង​បាន​ចប់សព្វគ្រប់​រួចហើយ? ។​


​ប្រជាពលរដ្ឋ​២​នាក់​ប្តី​ប្រពន្ធ​ដែលជា​ម្ចាស់​គោ ប្តី​ឈ្មោះ ខែ​ក គឿន អាយុ​៤៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឡឹ​ក ស្រី មាន​ទីលំនៅ​ក្នុងភូមិ​មា​នក​លិច ឃុំ​មា​នក ស្រុក​សាមគ្គី​មានជ័យ ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​រៀបរាប់​បញ្ជាក់ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១​ឲ្យ​ដឹងថា គាត់​មាន​គោ​១៣​ក្បាល​បាន​លែង​ឲ្យ​ដើរ​ស៊ី​នៅក្រៅ​ភូមិ​ឯណោះ​ទេ តែ​ទម្លាប់​នៅពេល​ដែលមាន​មេឃ​រក​ភ្លៀង គោ​របស់គាត់​តែងតែ​រត់​មក​ផ្ទះ​វិញ តែដោយសារ​ផ្ទះ​គាត់​នៅ​ជិត​សាលា ស្រុក​ខាងលើនេះ ទើប​គោ​គាត់​បាន​ចូលទៅ​ស៉ី​ស្មៅ​នៅ ក្នុង​បរិវេណ​សាលាស្រុក​ដូច​សព្វដង​។

ពួកគាត់​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ល្ងាច​ថ្ងៃទី​៣០ ខែមេសា​ឆ្នាំ​២០២១​គោ​របស់គាត់​បាន​ត្រឡប់មកផ្ទះ​វិញ​តាំងពី​ថ្ងៃ ហើយ​វា​ក៏បាន​ចូលទៅ​ស៉ី​ស្មៅ​ក្នុង​បរិវេណ​សាលាស្រុក​ដូចដែល​ធ្លាប់​ចូលទៅ​ស៉ី​ដូច​រាល់ដង​។​លុះ​នៅវេលា​ម៉ោង​ប្រមាណ​ជា​៤​រសៀល ថ្ងៃខែ​ដដែល​មាន​ប្រជាពលរដ្ឋ​នៅ ក្នុងភូមិ​បានមក​ប្រាប់​គាត់​ថា គោ​របស់គាត់​១​ក្បាល​ត្រូវបាន​គេ​បាញ់​ងាប់​នៅក្នុង​សាលាស្រុក បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម​គាត់​ក៏បាន​ទៅ​សាលាស្រុក​នឹង​បានឃើញ គោ​របស់គាត់​មួយ​ក្បាល​ងាប់​ពិតប្រាកដ​មែន​ដោយមាន​ស្នាមរបួស​ត្រង់​ក្បាល​ធ្លា​យមក​ក្រោយ​ទៀតផង​។​នៅ​ល្ងាច​នោះ​ផងដែរ គាត់​ដែលជា​ម្ចាស់​គោ​ត្រូវបាន​សមត្ថកិច្ច​ហៅ​ទៅ​ចរចា​ដោះស្រាយ​នៅ​និង​សាលាស្រុក​សាមគ្គី​មានជ័យ ដោយ​សង​សំណង​មកឱ្យ​គាត់​ដែលជា​ម្ចាស់​គោ​ចំនួន​៤ លាន​រៀល ហើយសមត្ថកិច្ច​ដកហូតគោគាត់យកថែមទៀត?។​

លោក​ឧ​ត្ត​ម​សេនីយ​ត្រី អៀរ ប៊ុនធឿន ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង ទទួល​ផែន​សេនាធិការ និង​ជា​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​កាសែតនៅ​ព្រឹក​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០២១ ថា ករណី​ដែលមាន​សត្វ​គោមួយ​ក្បាល​ងាប់​នៅ ក្នុង​បរិវេណ​សាលាស្រុក​សា​ម្គ្គី​មានជ័យ កាលពី​ល្ងាច​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ​២០២១​ ឆ្លងតាម​ការ​ស៊ើប អង្កេត និង​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម សេនីយ៍​ត្រី ប៉ុល វុទ្ធី ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​រកឃើញថា ករណី​ គឺ​បណ្ដាលមកពី​លោក វន ស៊ីផា អភិបាលស្រុក​សា​ម្គី​មានជ័យ បាន​យក​កាំភ្លើង​អាកា​បត់​មក​បាញ់​សាក​ស្ដា​កាណុង​ភ្ជុ​ច​ដី បណ្ដាលឱ្យ​គ្រាប់​កំ​ភ្លើង​ផ្លាត​ត្រូវចំ​ក្បា ល​គោ​ងាប់​តែម្តង​ដូចជា​សេចក្តី​រា​យា​ការណ៍​របស់លោក​វន​ស៊ីផា​ជូន​លោក​ឈួ​ចាន់​ឌឿ​ន​ផងដែរ​?​។ នៅ​ព្រឹក​ថ្ងៃទី ១ ខែឧសភា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​នគរបាល នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ដកហូត​អាវុធ​អាកា​បត់​មួយ​ដើម និង​គ្រាប់​១ ទូស្សៀ ពី​លោក វន សុ​ផា អភិបាលស្រុក​សាមគ្គី​មានជ័យ​តែមិនប្រាប់ថាកាំភ្លើងលោកចៅហ្វាស្រុកបានពីខាងណាឲ្យនោះទេ។

​ពលរដ្ឋ​រង់ចាំ​មើលថា​តើ​អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម​ឈួ​រ​ច័ន្ទ​ឌឿ​ន​និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​កំពង់ឆ្នាំង លោក​អិត សុធា​មាន​វិធានការ​យ៉ាងណា​ចំពោះ​បុគ្គល​ដែលមាន​កំហុស​ខុសឆ្គង​បាញ់សម្លាប់សត្វគោដែលគ្រាន់តែចូលស៊ីស្មៅក្នុងសាលាស្រុកដែល​សង្គម​កំពុងតែ​ស្អប់ខ្ពើម​បែបនេះព្រោះលោកចៅហ្វាយស្រុកគ្មានហេតុផលអីត្រូវសាកកាំភ្លើងក្នុងសាលាស្រុកចឹងនោះទេ​អានេះគេហៅថាបាញ់បោះសេរីខុសច្បាប់ហើយ។​a cow killa1 a cow killa3 a cow killa4 a cow killa5 (1)  

 

​