» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7387 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697558 នាក់

សក្តិបី ហ៊ឹង អ៊ួ​កមេប៉ុស្ដិ៍ ច្រកទ្វារ​តំបន់​អូរ​រំដួល ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​រង​ការ​ចោទថា​កៀប​អ្នក​អូស​រទេះ​និង ស៊ីដាច់​របប​លុយ​ឧបត្ថម្ភ​របស់ តេ​ជោ​ហ៊ុនសែន ឲ្យ​កូនចៅ​!


​ខេត្តបាត់ដំបង​៖​លោក​អនុសេនីយ៍ឯក ហ៊ឹង អ៊ួ​ក នាយប៉ុស្ដិ៍​ច្រកទ្វារ​អូរ​រំដួល​បាន​រង​ការចោទប្រកាន់​ពី​កូនចៅ​និង​ប្រជា​ពលករ​អូស​រទេះ​ថា​ស៊ីដាច់​និង​កៀបសង្កត់​យកលុយ​ជ្រុល​។​ប្រភពពី​មន្ត្រីក្រោមឱវាទ​ឲ្យ​ដឹងថា​លោក ហ៊ឺ​ង អ៊ួ​ក ស៊ីដាច់​លុយ​ឧបត្ថម្ភ របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុនសែន មួយ​នាក់​៤០០០​រៀល​យក​ធ្វើ​មាន​ធ្វើបាន​តាំងពី​មកកាន់​ជា​នាយប៉ុស្ដិ៍​មក​ម្លេះ​។a po orom

សូម្បីតែ​ប្រាក់​ម្ហូប​ក្នុង​មួយ​នាក់ ១២០០០០​រៀល​(​ដប់​ពី​ម៉ឺន​រៀល​)​ឬ​សរុប​ទាំងអស់​៤៩០០០០០​រៀល​(​បួន​លាន​កៅសិប​ម៉ឺន​រៀល​)​ក្នុង​មួយខែ​ក៏ លោក ហឹ​ង អ៊ួ​ក យកទៅ​ចាយវាយ​នឹង​ទុកជា​ប្រយោជន៍​ខ្លួនឯង​ដែរ​។ ព្រោះ​ដល់ពេល​បើកប្រាក់​ម្ហូប​ម្ដងៗ​មិនដឹង​ជា​លោក ហ៊ឹង អ៊ួ​ក មិន​ឲ្យ បែ​ជា​ថា​ចាំ​យកលុយ​ថ្លៃ​លក់​សំបុត្រ​មកអោយ​ចុងភៅ​ទិញ​ម្ហូប​ទៅវិញ​។ ជួនកាល​ម៉ោង​មួយ​ឬ​ពីរ​រសៀល​ទើប​កងកម្លាំង​បាន​បាយ​ហូប​ឬ​ថ្ងៃ​ខ្លះ​ដាច់​។ លោក នាយប៉ុស្ដិ៍ ហ៊ឹង អ៊ួ​ក មិនមាន​លុយ​បើក​អោយ​ខាង​ចុងភៅ​។ ពេលខ្លះទៀត​ដាច់​ភ្លើង​ងងឹតឈឹង ពីរ​ទៅ​បី​ថ្ងៃ ដោយសារ​លោក​មេ​ប៉ុស្តិ មិនមាន​លុយ​បង់ថ្លៃ​ភ្លើង​អោយគេ ទើប​គេ​មក​ផ្ដាច់​ចោល ។
​

ប្រភព​បន្តបាន​អោយដឹងទៀតថា លោក ហ៊ឹង អ៊ួ​ក និយម ប​ក្ច​ពួក​និង​សាច់ញាតិ​ខ្លួនឯង​មក​ដាក់​ជិត​ខ្លួន​ទាំងអស់​។​ចំណែកឯ​មន្ត្រី​ចាស់ៗ​ធ្លាប់​តស៊ូ​ពីមុនមក​លោក ហ៊ឹ​អ៊ួ​ក ផ្លាស់ប្ដូរ​ទាំងអស់ សូម្បីតែ​ប្រាក់ខែ​កូនចៅ​មិនអោយ​គ្នា​ទៅ​បើក​ទេ អោយ​ចាំ​នៅ​កន្លែង​ច្រក​អូរ​រំដួល ចាំ​មេ​បើក​មកអោយ​។​ពេល​បើក​មកដល់​កន្លែង​ស្រាប់តែ​កាត់លុយ​ប្រាក់ខែ​កូនចៅ​ក្នុង​មួយ​នាក់​២០០០០​រៀល​ដើម្បី​ជួយ​ចេញថ្លៃ​សាំង​ឡាន​។

ចំណែក​ប្រាក់ខែ​កូនចៅ​នៅ​សាលា​ហ្វឹកហ្វឺន ខេត្តព្រះវិហារ​វិញ បើក​លុយ​គ្នា​មកហើយ​មិន​ផ្ញើអោយ​គ្នា​ទៀត​។ យកទៅ​ចាយវាយ​បែងចែក​ផ្ទាល់​ខ្លួនឯង​សិន​រហូត​មួយអាទិត្យ​បាន​ផ្ញើរ​អោយ​គ្នា ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​ប្រភព​បន្ត​ពី​មន្ត្រីក្រោមឱវាទ បានអោយដឹងថា លោក ហ៊ឹង​អ៊ួ​ក នាយប៉ុស្ដិ៍​ច្រកទ្វារ​អូរ​រំដួល កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំ​ន​អស់ ហើយ​ធ្វើ​អ្វី​តាមតែ​ពំ​ពើ​ចិត្តជា​ពិសេស​នោះ​គឺ​លោក ហ៊ឹង​អ៊ួ​ក ឃុបឃិត​គ្នា​ជាមួយ​លោក ធឹ​ម ចន្ទ្រា ជា​មន្ត្រីក្រោមឱវាទ ដែល​ធ្លាប់​បែក​ថ្នាំ​អង្គុយ​និយាយ​តែឯង​ស្រែក​តែឯង ហើយ​ឈរ​ក្រោម​ដើម​ម្ខុ​ប​ដើម្បី​ទា​លុយ​ថ្លៃ​ឡាន​អ្នក​មក​ឈប់​នៅ​បរិវេណ​ច្រក ចាំ​ទា​លុយ​ទាំងអស់​មិន​ថា​ឡាន​មេ​រឺក៏​ឡាន​អាជីវករ​នោះទេ នៅពេល​បានមក យកមកចែក​គ្នា​ជាមួយ​លោក ហ៊ឹង​អ៊ួ​ក នាយប៉ុស្ដិ៍​ច្រកទ្វារ​អូរ​រំដួល តែម្ដង​។​

​លោក ធឹ​ម ចន្ទ្រា ជា​មន្ត្រីនគរបាល​នៅ​ច្រកទ្វារ​អូរ​រំដួល​ធ្លាប់មាន​សំណូមពរ​ពី​មន្ត្រីក្រោមឱវាទ​ទាំងអស់ អោយ​យកទៅ​នៅ​វិ​រៈ​៨១៩​វិញ​ក៏ លោក​ហ៊ឹង​អ៊ួ​ក​មិន​យកទៅ​ដែរ​ទុក​ប្រើ​សម្រាប់​គោះ​ចឹ​ង​?​។​សូម​បញ្ជាក់ដែរថា​បើតាម​ពលករ​អូស​រទេះ​និយាយថា​លោក​ហ៊ឹង​អ៊ួ​ក​តម្រូវ​ឲ្យ​បង់​រទេះ​មួយ​ពីរម៉ឺន​រៀល​សម្រាប់ធ្វើ​ស្លាក​លេខ​សម្គាល់​រទេះ​។​គិត​ទៅ​សម្រាប​ច្រក​អូរ​រំដួល​មាន​រទេះ​រាប់រយ​ឯណោះ​។​

​មន្ត្រីនគរបាល​ច្រកទ្វារ​តំបន់​អូរ​រំដួល​ក្រោម​ឱវាទ របស់លោក ហ៊ឹង អ៊ួ​ក ទាំងអស់ មានការ​អំពាវនាវ​អោយ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ក៏ដូចជា នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជាពិសេស សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែនមេត្តាជួយ ចាត់វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតីរ​បស់​លោក​អនុសេនីយ៍ឯក ហ៊ឹ​ង អ៊ួ​ក នាយប៉ុស្ដិ៍​ច្រកទ្វារ​អូរ​រំដួល ជាបន្ទាន់ ផងទាន់កំពុង​ប្រើ​តួនាទី​នឹង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់ ។ ជុំវិញ​ករណី​ខាងលើ​ការិយាល័យ​និពន្ធ គេហទំព័រ មាតុភូមិ មិនអាច​ស្វែងរក​ការ​បំភ្លេច​ពី​លោក ហ៊ឹង អ៊ួ​ក បានទេ ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ​ទាក់ទង ៕ ដោយ : សុផល Tel : 012953824a cam ora a cam orom1 a po orom2 

​