» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 584 នាក់

ម្សិលមិញ 6359 នាក់

សរុប 14087217 នាក់

ជនរងគ្រោះ​ដោយសារ​លោក​ជា​ប៊ុន ឡុង អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ កំ​រឹត​ធ្ងន់​នគរបាល ខេត្តសៀមរាប​ធ្វើ​ទារុណកម្ម ជម្រឹត​យក​ចំឡើយ​ត្រូវបាន​តុលាការ​ឲ្យ​សម្រួល​គ្នា​​តែ​នគរបាលប្រព្រឹត្ត​មិនទាន់​ត្រ​វ​បាន​ចាត់ការ ?

​សៀមរាបៈ​លោកប៉ា​ន់​កឺ​យ​ប្រជា​ពលរ​ដ្ខ​ដែល​ត្រូវ​រង​ទារុណកម្ម​យ៉ាង​ធ្ងន់​ធ្ងូ​រ​បង្កឡើង​ដោយ​លោក​ជា​ប៊ុនឡុង​អនុប្រធាន​ការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​ខេត្តសៀមរាប​និង​បក្ខពួក​២​នាក់​ទៀត​ដើម្បី​ជម្រឹត​យក​ចម្លើយ​ថា​ខ្លួន​ប្រព្រឹត្ត​បទល្មើស​បាន​សុខចិត្ត​ទទួលយក​សំណង​១០​លាន​រៀល​ពី​លោក​ជា​ប៊ុនឡុង​កាលពី​រសៀល​ថ្ងៃ​សុក្រ​ទី​១៧​ធ្នូ​ក្រោយពី​តុលាការ​កោះហៅ​ទៅ​ឲ្យ​ចាំ​តាំងពីព្រឹក​រហូត​ល្ងាច​ដើម្បី​បើកដៃ​ឲ្យ​នគរបាល​សម្រួល​គ្នា​។​a beat heam4 

នេះ​បើតាម​ប្រភពពី​គ្រួសារ​ជនរងគ្រោះ​។​តែ​ជនរងគ្រោះ​ដ​ដទៃទៀត​ដែល​រង​ការ​ជម្រឹត​ពី​មន្ត្រីនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​និង​នគរបាល​ស្រុក​មិន​ទទួលបាន​យុ​ត្តិ​ធ​ម៍​នោះទេ​។​គេ​មិនដឹងថា​តើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​វិន័យ​កងកម្លាំង​ប្រើ​ហឹ​ង្សា​លើ​ប្រជាពលរដ្ឋ​និង​ការ​ឃុ​ប​ឃឹ​ត​គ្នា​ជាមួយ​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​បង្កឡើង​ដោយ​មន្ត្រីនគរបាល​ការ​រិ​យា​ល័យ​ព្រហ្មទណ្ឌ​នគរបាល​ខេត្ត​សៀ​បរាប​លោក​ឧ​ត្ត​ម​សេនីយ៍​តេង​ច​ន្ទ័​ណាក​ស្នងការ​នគរបាល​ខេត្ត​បាន​ជ្រាប់​ដែរ​ឬ​អត់​នោះទេ​ព្រោះ​លោក​ទើបនឹង​ចូលកាន់​តំណែង​កាលពី​ខែកញ្ញា​ឆ្នាំ​២០២១​ផងដែរ​?​។​

​សូមបញ្ជាក់​រឿងហេតុ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៣០ កញ្ញា​ម៉ោង ៦ រសៀល​ដោយ លោកប៉ា​ន់​កឺ​យ​នឹង​ឈ្មោះ គង់​បាន​ផឹកស្រា​ជុំគ្នា​ស្រវឹង​។​ពេល​ស្រវឹង បាន​ដេក​ក្រោមផ្ទះ ឈ្មោះ​ហុក​ហឿ​ត​ភេទ​ស្រី​នៅ ភូមិ​ទ័ព​ស្វាយ ។​ស្រាប់តែ​នៅ​ម៉ោង ៩ យប់​មាន​ជន​មិន​ស្គាល់មុខ​លួច មក​សំពង​ក្បាល​ឈ្មោះ គង់​បណ្តាល​ឲ្យ​រងរបួស ផុង​លលា​ក្បាល​។ ករណី​យ៍​នេះ​នៅពេល​ស្អែក​ឡើង​ថ្ងៃទី ០១ ខែតុលា ប៉ូលិស​ប៉ុស្តិ ឃុំ​ជប់​តា​ត្រាវ​បាន​ហៅ​លោកប៉ា​ន់​កឺ​យ​ទៅ​សួរនាំ រួចហើយ​ឲ្យ​មក​ផ្ទះ​វិញ​។​បន្ទាប់មក ថ្ងៃទី ៥ ខែ​ខែ​ដដែល​ប៉ូលិស​ស្រុក​ហៅ​ទៅ​សួរ​ម្ដងទៀត រួចហើយ​ឲ្យ​មក​ផ្ទះ​វិញទៀត ។​

លោកប៉ា​ន់​កឺ​យ​ឲ្យ​ដឹង​ថា​:​នៅ​ថ្ងៃទី ៨ ខែ​ដដែល បាន​ត្រូវ​ប៉ូលិស​ហៅ​ទៅ​អធិការ​ស្រុក​អង្គរធំ ។​ពេលនោះ ប៉ូលិស​ឈ្មោះ ជា​ប៊ុនឡុង បាន​សួរចំឡើយ ឲ្យ​ខ្ញុំ​សារភាពថា បាន​វ៉ៃ​ឈ្មោះ​គង់​ទៅ នឹង​ជួយ​បង់​ឲ្យ ប្រាំ​រយ​ដុល្លា​ទៅ នឹង​បាន​រួចខ្លួន ។​តែ​លោកប៉ាន់គឺតបាន​ប្រាប់ថា គាត់វ៉ៃ​ឈ្មោះ គង់​ធ្វើ​ម៉េច​កើត ព្រោះថា ឈ្មោះ​គង់​បាន​ឃ្វៀលក្របី ជុំគ្នា​ពីរ​ឆ្នាំ​ហើយ ។​បើ​ខ្ញុំ​ចង់​សម្លាប់​ឈ្មោះ​គង់ ខ្ញុំ​សម្លាប់​ក្នុងព្រៃ​ទៅហើយ ។​ពេលនោះ​លោក ឡុង​បាន​យក​កៅអី​វ៉ៃ​ពីរ​កៅអី នឹង​ទះកំផ្លៀង បណ្តាល​ឲ្យ​ជិត​សន្លប់​ទាំង​ដៃ​ជាប់​ខ្នោះ​មក​ក្រោយ​។​គេ​ឲ្យ​មក​ផ្ទះ​វិញ ស្អែក​ឡើង​ថ្ងៃទី ៩ ខែ​ដដែល ប៉ូលិស​ស្រុក​ហៅ​ម្ដងទៀត លើក​ទី​ពីរ​លោក​ជា​ប៊ុនឡុង បានធ្វើ​ទារុណកម្ម ធ្ងន់​ធ្ងូ​រ ព្រោះ​ដៃ​ទាំងពី​ជាប់​ខ្នោះ​ទៅក្រោយ ឈ្មោះ​ឡុង​ទះ​ពី​កំភ្លៀង នឹង​ទាត់​ចំ​ឆ្អឹងជុំនី ។​លោក​កឺ​យ​ថា​ពេលនោះ​គាត់សន្លប់​មួយ​ម៉ោង បានដឹងខ្លួន។ លោកប៉ាន់​កឺ​យ បាន​អង្វរ​ថា បង​អើយ​បង ដោះ​ខ្នោះដៃ​ចេញទៅ ទាត់​ខ្ញុំ​សំបើម​ម្លេះ​ខ្ញុំ​មិន​រស់​ទេ​។​លោក​ឡុង​ដោះ​ខ្នោះ​ចេញ ឲ្យ​ខ្ញុំ​ចេញពី​បន្ទប់​សួរចំឡើយ វិលមុខរ​កដួល បាន​ប្រពន្ធ នឹង​បងប្អូន​ជួយ​គ្គ្រាហ៍​រឹត​ចុងដង្ហើម ដឹក​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទី​ពេទ្យ​ដែល​នៅ​ជិត​នោះ ។​

​ឈ្មោះ​ប៉ាន់​កឺ​យ បាន​ឲ្យ​ដឹងថា​គាត់​បាន​ពឹង​អង្ការ​សិទ្ធិមនុស្ស ប្ដឹង​ឈ្មោះ ជា​ប៊ុនឡុង ទៅ​តុលាកា ខេត្តសៀមរាប​ថ្ងៃទី ១៥ ខែវិច្ឆិកា ២០២១
​ទា​ចំណង​ជុំងឺ​ចិត្ត ៨០០០ ដុល្លារ​អា​មេ​រិច​តែ​មិនត្រូវ​បាន​តុលាការ​ចាត់ការ​ឲ្យ​ឡើយ ។​នៅ​ថ្ងៃទី ២២ ខែ វិច្ឆិកា អធិការ​ស្រុក​បាន​ហៅ​ទៅប្រាប់​ឲ្យ​សម្របសម្រួល ជួន​ប្រាក់ ១ លា​នក​ន្លះ ក្រោយមក ប៉ូ​លិ​ល​ឈ្មោះ ឆាន​វុទ្ធី​មក​សម្រួល​ឲ្យ​ប្រាក់​ពីរលាន​រៀល​។ លោក​ប៉ាន​កឺ​យ​បាន​ប្រាប់់ថា​កាលនោះ​គាត់ មិន​យក​ទេ ព្រោះ​គ្រាន់តែ​ដេកពេទ្យ​អស់​ជិត ២០០០ ដុល្លារ​ទៅហើយ​(​ទោះជា​យ៉ាងណា​ក្រោយ​ពីគេហ​ទំ​ព​រ័​មាតុភូមិ​បាន​ចុះផ្សាយ​តុលាការ​ដែល​ទុក​រឿង​មិន​ចាត់ការ​បាន​កោះហៅ​ឈ្មោះ​ប៉ាន​កឺ​យ​តែ​មិនមែន​ចាត់ការ​តាម​ពាក្យបណ្តឹង​ទេ​បែ​ជា​ហៅ​ទៅ​ឲ្យ​នគរបាល​លោក​ប៊ុនឡុង​សម្លុត​ឲ្យ​ទទួល​សំណង​ទៅវិញ​?)​។​

​ចុងក្រោយ​ករណី​យ៍​លួច​វាយ​មនុ្សនេះ​នៅ​ថ្ងៃទី ១១ ខែតុលា ប៉ូលិស​ចាប់បាន​ជនដៃដល់​ដែលជា​ជា​សង្ស័យ​ពិត ឈ្មោះ​ហុក​ផៃ ភេទ​ប្រុស រស់នៅ​ភូមិ​ជាមួយគ្នា ។​តែ​អ្វីដែល​សម​ត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​ប្រើ​តួនាទី​រំលោភច្បាប់​មិនបាន​ចាប់ខ្លួន ឈ្មោះ​ហុក​ផៃ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ទេ​តែ​បែ​ជា​ជួយ​សម្រួល​ឲ្យ​ជនសង្ស័យ បង់ប្រាក់​តាមរយៈ​ខ្លួន ឲ្យ​ជនរងគ្រោះ​ឈ្មោះ គង់ ១០០០០ ដុល្លារ​អា​មេ​រិច ជា​ថ្នូរ​នឹង​ឲ្យ​រួចខ្លួន​ទៅវិញ​? ។​​ទោះបីយ៉ាងណា​រឿងនេះ ជនរងគ្រោះ​ឈ្មោះ គង់​អាយុ​ជិត ៦០​ឆ្នាំ រស់នៅ ភូមិ​ទន្លាប់​ឃុំ​គោក​ដូង ស្រុង​អង្គរជុំ​ខេត្តសៀមរាប បាន​ប្រាប់ថា រូបលោក​ទទួលបាន​ប្រាក់​តែ ចំនួន ៧៧៥០ ដុល្លារ​អាមេរិក យក​មើលជំងឺ​តែប៉ុណ្ណោះ ។​

ក្រៅពី​ឃុ​ប​ឃឹ​ត​ជាមួយ​ជនសង្ស័យ​ឈ្មោះ​ហុក​ផៃមាន​សាក្សី​ច្រើនជាង​ពីរ​នាក់​ឲ្យ​ដឹងថា​នគរបាល​បាន​យកលុយ​ពី ឈ្មោះ​ឈឿន​ឆាវ ៥ លាន​រៀល​។ ឈ្មោះ​អ៊ុច​ពី ហឿ​យ អស់ប្រាក់ ៤ លាន​រៀល​។ ម្ចាស់ផ្ទះ ឈ្មោះ​ហុក​ហឿ​ត​ភេទ​ស្រី អស់ប្រាក់ ៣ លាន​រៀល នឹង​ស្រី​អ្នក​កាប់​ដំឡូង អស់ប្រាក់ ១ លាន រៀល ។​តែ​មិនដឹងថា​យក​ដើម្បី​អ្វី​ព្រោះ បើ​សរុបទៅ​មាន​ទឺ​ក​ប្រាក់ ១៣៥០០ ដុល្លារ​អាមេរិក​ដែល​នគរបាល​យកបាន​។ តែ​ជនរងគ្រោះ​ទទួល​បានតែ ប្រាក់​៧៧៥០ ដុល្លា​អា​មេ​រិច​។​ហេតុ​អី​?​។ ពលរដ្ឋ​ភូមិ​ទ័ព​ស្វាយ​ច្រើន​នាក់ ឆ្ងល់​ណាស់​ថា គ្រាន់តែ​សាក្សី ម៉េច​ក៏ត្រូវ​ប៉ូលិស​យកប្រាក់​?​តែដោយសារ​ភ័យខ្លាច​គាត់​ក៏​ចេះតែ​ឲ្យ​ទៅ​។​ចំឡើយ​មានតែ​អគ្គស្នងការ​ជាតិ​ទេ ដែល​អាច​ឆ្លើយបានប្រសីនបើមិនមានការឃុបឃឹតលាក់បាំងទេ ។​មួយទៀត មានតែ​អង្គភាព​ប្រឆាំង​អំពុក​រលួយ​ទើប​ឆ្លើយតប​អ្នកស្រុក​បាន​ពីបទ​ល្មើស​វិ​តិ​ក្រម​នេះ​!​(ការប្រើអំណាចរំលោភំពាន)។

ករណី​យ៍​នគរបាល​វាយ​ធ្វើបាន​ប្រជាពលរដ្ឋ​ជម្រឹត​យក​ចម្លើយ​ឲ្យ​ទ​ទូល​កំហុស​ទាំង​ខ្លួន​មិនបាន​ប្រព្រឹត្ត​លោក សរ វណ្ណា​រ៉ា​បុគ្គ​លឹក​អង្ក​ការ​លី​ការដូ​ឲ្យ​ដឹងថា​៖ ប៉ូលិស​មាន​ភារកិច្ច សួរ​ជនសង្ស័យ កសាង​សំណុំរឿង​បញ្ជូនទៅ តុលារ ។​ពេល​សួរថា តើ​មានច្បាប់​ឲ្យ​ប៉ូលិស​ធ្វើ​ទារុណកម្ម​ដើម្បី​យក​ចំឡើយ​ទេ​? លោក​ឆ្លើយថា ត្រូវ​មានទោស​តាម​ស្ថាន​ទម្ងន់ទោស របស់​ប៉ូលិស​ប្រព្រឹត្ត !​។​ឡូ​វ​មកដល់ពេលនេះ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រឹត​ធ្ងន់​ដែលមាន​លោក​ស៊ឹម​ម៉េង​អ៊ាង​ជា​ប្រធាន​សម្ងំ​ឈឹង​មិនដឹងថា​តើ​បាន​រាយការណ៍​ជូន​ស្នងការ​លោក​ឧ​ត្ត​ម​សេនីយ៍​តេង​ចន្ទ​ណាត​អំពី​មន្ត្រី​របស់ខ្លួន​ប្រព្រឹត្ត​បទល្មើស​រំលោភច្បាប់​និង​វិន័យ​នគរបាល​ដែរ​ឬ​អត់​នោះទេ​?​។​

​សូមបញ្ជាក់ថា​បទល្មើស​វិ​តិ​ក្រម គឺជា​បទល្មើស​ដែល​ប្រព្រឹត្ត​ដោយ​អ្នករាជការ​សាធារណៈ ឬ​ពលរដ្ឋ​ទទួល​អណ​ត្តិ​សាធារណៈ ដោយ​ការបោះឆ្នោត ដែល​៖ ទី​១ ទាមទារ ឬ​ទទួល​សិទ្ធិ ជា​ពន្ធ ជា​អាករ នូវ​ចំនួន​ប្រាក់​ដែល​ខ្លួន​បានដឹង ថា​មិនត្រូវ​បង់ ឬ​ដែល​លើសពី​ចំនួន​ដែល គេ​ត្រូវ​បង់ និង​ទី​២ យល់ព្រម​ក្រោមរូបភាព​ណាមួយ និង​ដោយ​មូលហេតុ​ណាមួយ​ក៏ដោយ ធ្វើការ​លើកលែង ឬ​ការ​លោះ​លា​ចំពោះ​ការ បង់ពន្ធ ឬ​អាករ​ដែល​ខ្លួន​ដឹងថា​ខុសច្បាប់​។ បទល្មើស​វិ​តិ​ក្រម​នេះ ត្រូវ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១០​លាន​រៀល ។

បទ​រំលោភ​អំណាច មាត្រា​៣៥ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ “​បទ​រំលោភ​អំណាច​” បាន​ចែងថា​៖ អំពើ​ប្រព្រឹត្ត​ដោយ​អ្នករាជការ​សាធារណៈ ឬ ដោយ​ពលរដ្ឋ​ដែល​ទទួល​អាណត្តិ​សាធារណៈ​តាម​ការបោះឆ្នោត​នៅក្នុង​ការបំពេញ​មុខងា​រ​របស់ខ្លួន ឬ ក្នុងឱកាស​នៃ​ការបំពេញ​មុខងារ​រប​ស់​ខ្លួន ចាត់វិធានការ​រារាំង​ការអនុវត្ត​ច្បាប់ ដើម្បី​ទទួលបាន​ដោយ​ខុសច្បាប់​នូវ​អត្ថប្រយោជន៍​ណាមួយ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ២ (​ពីរ​) ឆ្នាំ ទៅ ៥ (​ប្រាំ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤.០០០.០០០ (​បួន​លាន​) រៀល ទៅ ១០.០០០.០០០ (​ដប់​លាន​) រៀល​។ បទល្មើស​នេះ ត្រូវ​ផ្ត​ន្នា​ទោស​ដាក់​ពន្ធនាការ​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ ។​a beat heam a beat heam1 a beat heam2 a beat heam3 a beat heam5