» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10384 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700555 នាក់

ទូក​អូស​លៀស​ក្នុង រដូវ​បិទ​នេសាទ​គឺមាន​ឈ្មោះ​ចែ​វណ្ណ​នី​និង​ឈ្មោះ​តា​ម៉ុង​នៅ​ស្រុក​ក្រគរ​ជា​អ្នកដើរ​យកលុយ​ញ៉ុ​ក​មាត់​មន្ត្រី​?!


​ខេត្តពោធិសាត់​៖​ប្រជាពលរដ្ឋ​ប្រកបមុខរបរ​ធ្វើ​នេសាទ​ប្រើ​ឧបករណ៍​នេសាទ រស់នៅ ឃុំ​កំពុង​លួង ស្រុក​ក្រគរ ខេត្តពោធិសាត់ និង​ប្រជាពលរដ្ឋ​ស្រុក​កណ្ដៀង​ឲ្យ​ដឹងថា​លៀស​ដែល​ដឹក​តាម​កាណូត​យក​មកឡើ​ង​ឡាន​នៅ​ជើង​កំពុង​លួង​លក់​ចែកចាយ​គាត់​បាន​បង់លុយ​ឲ្យ​អ្នករត់​ការ​ហើយ​!​។​a leas kro1 

​តាម​ប្រជាពលរដ្ឋ​អ្នក​រត់ការ​មានឈ្មោះ​ចែ​វណ្ណ​នី​នឹង​ឈ្មោះ​តា​ម៉ុង​ជា​អ្នក​យកលុយ ដើរ​ចែក​តាម​ជំនាញ​សមត្ថកិច្ច​ទើប​ពួកគាត់​អាច​អូស​និង​កាវ​លៀស​ក្នុង​តំបន់​អភិរក្ស និង​ប្រមូល​ទិញ​លៀស​យកទៅលក់​ទៅអោយ​ជនជាតិ​យួន​បាន​។​​ប្រជាពលរដ្ឋ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ហាមឃាត់​មាន​ឈ្នាង​អូស​លៀស​គឺ​នៅ​ចំណុច​តំបន់​អភិរក្ស​នៅ​ដែន​នេសាទ​គ្រប់គ្រង​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​លោក​ភុំ​វិមល​និង​ដែន​នេសាទ​ក្នុង​ខេត្តពោធិសាត់​ក្រោម​ការគ្រប់គ្រង​របស់​ម​ន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ លោក​ឡាយ​វិសិដ្ឋ​។​

​សូម​បញ្ជាក់ដែរថា​៖​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ឈ្នាង​អូស​លៀស​នៅ​ទឹកសាប​ដែល​អូស​ឫ​រុញ​ដោយ​កំលាំង​ម៉ាស៊ីន​យ៉ាង​អនាធិបតេយ្យ​កាវ​យក​ទាំង​កូ​ចៅ​លៀស​គ្រោះមហន្តរាយ​ហិនហោច​ដល់​វា​រី​សត្វ​វា​រី​រុក្ខជាតិ​ដុះ​នៅ​ល្បប់​បាតទន្លេ​ធនធាន​ជលផល​ប្រព័ន្ធ​អេកូ​ឡូ​ស​ស៊ី​ជលផល​ទឹកសាប​កម្ពុជា​នេះ​មិនមែនជា​រឿង​ថ្មី​ទេ​គឺជា​រឿង​ចាស់​យូរយា​ណាស់​មកហើយ​តែ​អត់​មាន​សមត្ថកិច្ច​ណាមួយ​ធ្វើការ​បង្ក្រាប​សោះឡើយ​។​

​ជុំ​វិញ​សេចក្តីរាយការណ៍​មិនដឹងថា​តើ​លោកនាយ​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​លោក​ភុំ​វិមល និង លោក​ឡាយ​វិសិដ្ឋ​ជា​ប្រធាន​មន្ទីរ​បានទទួល​ផលប្រយោជន៍​អ្នក​កាវ​លៀស​ប៉ុន្មាន​នោះទេ​?​ប្រសិន​អស់លោក​មិនបាន​អី​ទេ​គួ​តែ មាន​វិធានការ​និង​ចំណាត់ការ លើ​ជនល្មើស​កំពង់​ធ្វើ​សកម្មភាព​នៅ​ចំណុច​ដូចខាងលើ​រឺ​ផង​កុំ​ទុក​បណ្ដោយ​ឲ្យ​មាន​សកម្មភាព​បទល្មើស​នេសាទ​ចឹ​ង​!​។​a leas kro a leas kro2 a leas kroa a chnok trou 

​