» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7031 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666941 នាក់

លោក​ទេព សារ៉េត អតីត​អនុប្រធាន​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ​អ្នកជំងឺ​ប្តឹង​ពីបទ​បៀតបៀន​កេរ្តិ៍ខ្មាស តុលាការ​មិន​ធើ​អី​!

 

​បន្ទា​យាម​ន​ជ័យ​៖​លោក​ទេព សារ៉េត អនុប្រធាន​មន្ទីរពេទ្យ​បង្អែ​​ក​មង្គល​បូរី បច្ចុប្បន្ន​ជា​អនុប្រធាន​សុខាភិបាល​​ខេត្តបន្ទាយមានជ័យ​ចូលនិវត្តន៍ ត្រូវបាន​ប្រ​ភ​​ព​ព័ត៌មាន​បែកធ្លាយ​ខ្ច​ខ្ចាយ​តាម​មាត់ចាបមាត់ព្រាប​ថា មាន​អ្អ្នក​ជម្ងឺ​ដែល​ទៅពិនិត្យ​និង​សម្រាក​ព្យាបាល​នៅ​កន្លែង​របស់​​គាត់ បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ពីបទ​​បៀតបៀន​កេរ្តិ៍ខ្មាស រហូត​០៤​ថ្ងៃ​ជាប់ៗ​គ្នា​។​a teb saret 

​យោងតាម​ប្រភព​បាន​ឲ្យ​ដឹងថា​លោក ទេព ​សារ៉េត ត្រូវបាន​តុលា​ការដាក់​នៅក្រោម​ការ​​ត្រួតពិនិត្យ​ដោយ​សម្រេច​មិន​ឃុំខ្លួន ព្រោះ​មាន​ការចចារ​បង់លុយ​ឲ្យ​ដើមបណ្តឹង​ចំនួន​១០០០០$(​មួយ​មុ​ឺ​ន​ដុល្លារ​សហរដ្ឋអាមេរិក​)​។​

​នៅក្នុង​ដីកា​សម្រេច​មិន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន របស់លោក​ម៉ម ច័ន្ទ​វ​ណ្ណះ​ចៅក្រម​សុ​ើ​ប​សួរ​នៃ​សាលាដំបូង​​ខេត្តបន្ទាយមានជ័យ និង​លោក តេង សា​ម៉ៃ តំណាង​អយ្យការ ក្នុង​សំនុំរឿង​ព្រហ្មទណ្ឌ​លេខ​១០២​ចុះ​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៩ ដិ​កា​សន្និដ្ឋាន​​បញ្ជូន​ឲ្យ​សុ​ើ​ប​សួរ​លេខ​៨៧​អយខ​ចុះ​ថ្ងៃ​សៅ​១៤​កើត​ខែបុស្ស​ឆ្នាំច​សំ​រិ​ទ្ធិ​ស័ក ពស​២៥៦២
​ត្រូវ​នឹង​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០១៩ ។​

​ដីកា​សម្រេច​មិន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​លើ​​ឈ្មោះ​ទេព សារ៉េត ភេទ​ប្រុស​កើត​ឆ្នាំ​១៩៥៦​សញ្ជាតិ​ខ្មែរ​មុខរបរ វេជ្ជបណ្ឌិត​ផ្នែក​ជម្ងឺ​ទូទៅ ដែល​សព្វថ្ងៃ​បាន​បើក​កន្លែង ពិនិត្យមើល​អេកូ​
​សាស្ត្រ​និង​ព្យាបាល​ជម្ងឺ នៅ​ភូមិ​គោគ​ស្វាយ​ឃុំ​​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​បើតាម​ប្រភព​បែកធ្លាយ​បាន​ឲ្យ​ដឹងថា​អ្នកជំងឺ​​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ ថា​លោក​ទេព សារ៉េត បាន​បៀតបៀន​កេរ​ខ្មាស​ដល់​ទៅ​០៤​ថ្ងៃ​ជាប់ៗ​គ្នា ដោយ​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃទី​១៤-១៥-១៦​និង​១៧ ក្នុង​ខែមករា ឆ្នាំ​២០១៩ ក្នុង​ខ​ណះ​ពេលដែល​អ្នក​ជម្ងឺ កំពុង​សម្រាក​នៅផ្ទះ​រប​ស់គា​ត់​។​

​សូមបញ្ជាក់ថា នៅ​កន្លែង​បើក​ព្យាបាល​របស់​​លោក​ទេព សារ៉េត គឺ​មានតែ​ផ្លាក​យីហោ​ដាក់ថា​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ទូទៅ មនុស្ស​ចាស់​កុមារ មិនដឹងថា​កន្លែង​គាត់​មាន​ម៉ា​សុ​ី​ន អេកូ​
​សាស្ត្រ ថត​ឆ្លុះ​ឬ​អត់ និង​មានច្បាប់ មាន​សិទ្ធិ​មើល​ព្យាបាល​នៅផ្ទះ​គាត់​ឬ​យ៉ាង​នោះទេ បុ​ន្តែ​ជាក់ស្តែង​នៅផ្ទះ​របស់គាត់ បានទទួល​អ្នក​ជម្ងឺ​ឲ្យ​ដេក​ព្យាបាល ជាច្រើន​គ្រែ ដូច​កន្លែង​គ្លីនិក​ធំៗ​ដែរ​។​

​លោក​កែវ សុ​ភ័​ត្រា ប្រធាន​សុខាភិបាល​ខេត្ត​​បន្ទាយមានជ័យ មិនបាន​បកស្រាយ​បញ្ជាក់​​ពី​ទីកន្លែង​លោក ទេព សារ៉េត អាច​ទទួល​ព្យា​​បាល​បាន​ឬ​អត់​នោះទេ គ្រាន់តែ​លោក​បញ្ជាក់​
​ថា ពិតជា​មាន​អ្នក​ជម្ងឺ​ប្តឹង​មែន តែ​រឿងនេះ​គាត់​​បាន​ដោះស្រាយ​រួច​អស់ហើយ នេះ​ជាការ​ចោទ​​ប្រកាន់​។​

​ចំណែក​លោក ទេព សារ៉េត មិនបាន​និយាយ​​បំភ្លឺ​ជាមួយ​អ្នកកាសែត​ទេ គឺ​អោយ​អ្នកផ្សេង​លើក​ទូរស័ព្ទ មិនដឹង​ជា​ប្រពន្ធ​ឬ​អ្ន្កណា ដោយ​បញ្ជាក់​​ប្រាប់ថា មិនអាច​ផ្តល់​បទសម្ភាសន៍​បានទេ
​ព្រោះ​រឿងនេះ​បាន​ដោះស្រាយហើយ?។​a teb saret1 a tebsaret 
​