» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8446 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698617 នាក់

លោកស្រី​អ៊ឹង ហួរ​និង​ក្រុមគ្រួសារ ប្អូនប្រុស​ឃៀ​ម បញ្ញា​និង​ប្អូនស្រី​ឃៀ​ម ចាន់ណា និង​លោក​ឌុ​ច​សុធី​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៦០០​គ្រួសារ​នៅ​ក្រុង​កំពង់ឆ្នាំង​ដែល​កំពុង​ជួប​កង្វះខាត​ក្នុងដំណាក់កាល ជំងឺ​កូ​វីដ​19


(​កំពង់ឆ្នាំង​): ស្បៀង និង គ្រឿងឧបភោគ​បរិភោគ ដែលជា​អំណោយ​សប្បុរសជន​នៅក្នុង​ខេត្តកំពង់ឆ្នាំង របស់លោក​ស្រី អ៊ឹង ហួរ និង ក្រុមគ្រួសារ ត្រូវបាន​ចែក​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៦០០​គ្រួសារ​ទៀត​នៅ​ក្រុង​កំពង់ឆ្នាំង នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១ ដោយមាន​ការចូលរួម​ពី​លោក យិន សា​វ៉េ​ន អភិបាល ក្រុង​កំពង់ឆ្នាំង ។a co kiry1

​លោកស្រី អ៊ឹង ហួរ បាន​មានប្រសាសន៍ថា អំណោយ​ដែល​បានផ្តល់​ជូន​ទាំងនេះ គឺ​បានមកពី​ការចូលរួម​របស់​ក្រុមគ្រួសារ​សាច់ញាតិ ជា​កូន កូនប្រសារ ចៅៗ ដើម្បី​ចូលរួម​នូវ​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ក្នុងដំណាក់កាល​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ។​អំណោយ​នេះ​បានចាប់ផ្តើម​ចែក​ជួន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​កំពង់ឆ្នាំង តាំងពី​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃ​២៧ ខែមេសា ឆ្នាំ 2021​នេះ ក្រុមគ្រួសារ​របស់លោក​ស្រី ធ្លាប់បាន​ចែក​ដល់​គ្រួសារ​ដែល​ជួប​ការលំបាក​បាន​ចំនួន​១៣០០

​គ្រួសារ​ផងដែរ​។​ក្នុងឱកាស​នោះ លោក យិន សា​វ៉េ​ន តំណាង​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​សំដែង​នូវ​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត សទ្ធា​ជ្រះថ្លា ប្រកបដោយ​សប្បុរសធម៌​របស់​ក្រុមគ្រួសារ​លោកស្រី​អ៊ឹង ហួរ ដែល​បាន​បរិច្ចាក​នូវ​ធនធាន​ផ្ទាល់ខ្លួន​ដ៍​មានតម្លៃ​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ ចែករំលែក​នូវ​ធនធាន​ទាំងនេះ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក ក្នុងដំណាក់កាល​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​១៩ ។

​លោក យិន សា​វ៉េ​ន បាន​បន្តទៀតថា ការចូលរួម​របស់​ស​ប្បុរ​សជន ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុងដំណាក់កាល​ដ៍​លំបាក​នេះ គឺជា​ការងារ​សង្គម​មួយ​ដែល​មិនអាច​ខ្វះ​បាន ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការជួយ​គ្នា​ទៅវិញទៅមក​នៅក្នុង​សង្គម ពិសេស​ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល ក្នុងពេលដែល​កម្ពុជា ត្រូវការ​នូវ​ធនធាន​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ។

​លោក យិន សា​វ៉េ​ន បាន​អំពាវ​នារ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវអនុវត្ត​ជាប្រចាំ ពាក់​ម៉ាស់ លាង​សំអាត​ដៃ និង​អាល់កុល ឬ​សាប៊ូ​និង​ត្រូវ​រក្សា​នូវ​គម្លាត​សុវត្ថិភាព ពិសេស​គឺ​កា​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួង​សុខា​ភិ​បាក ៣​កុំ ៣​ការពារ អោយបាន​ជាប់​ជាប្រចាំ​។
​អំណោយ​ដែល​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​នាពេលនេះ ជា​អំណោយ​របស់ លោកស្រី អ៊ឹង ហួរ ,​លោក ឃា​ម បញ្ញា លោកស្រី ឃា​ម ចាន់ណា និង លោក ឌុ​ច សុធី ព្រមទាំង​បុត្រ ជា​សប្បុរសជន​នៅក្នុង​ក្រុង​កំពង់ឆ្នាំង ។ ផ្តល់ជូន​ប្រជាពលរដ្ឋ​ជាង​៦​រយ​គ្រួសារ នៅ​ក្រុង​កំពង់ឆ្នាំង ។ ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២០​គីឡូក្រាម ត្រីខ​១​យួ មី​១០​កញ្ចប់ អំបិល​២​គីឡូក្រាម ទឹកត្រី​៣​ដប ទឹកស៊ីអ៊ីវ​៣​ដប​ផងដែរ ។​a co kiry a co kiry2 

​