» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8058 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698229 នាក់

ចិន​ហៅ​នគរបាល​ខេត្ត​សីហនុ​ទៅ​រៀន​នៅ​ខេត្ត​ជាំ​ង​ស៊ូ​ក្រោយពី​ចិន​អុកឡុក​ពេក​

 


​ខេត្ត​ព្រះសីហនុ​៖ បន្ទាប់ពី​កើតមាន​ករណី​ក្រុម​ជនជាតិ​ចិន​អុកឡុក​បង្ក​ការ ភ័យខ្លាច​និង​ក្តៅក្រហាយ​ដល់​ពលរដ្ឋ និង​អ្នកទេសចរ​នៅ​ខេត្ត​ព្រះសីហនុ ញឹកញាប់​មក អគ្គរដ្ឋទូត​ចិន​បាន​ទៅ ជួបប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​មេ​ស្នងការដ្ឋាន នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​សហការគ្នា​រឹតបន្តឹង​ផ្នែក​សន្តិសុខ​សង្គម​កាលពី​​រសៀល​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៨ ថ្មីៗ ។a china po

ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានធ្វើ​បដិសណ្ឋារកិច្ច ប្រតិភូ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា ដឹកនាំ​ដោយ​Mr.LiNingYa(military attache of China សេនានុព័ន្ធ​យោធា​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​) និង Mr.Zhang Ping (Police Liaison Office China មន្ត្រី​ទំនាក់ទំនង​កិច្ចការ​ប៉ូលីស នៃ​ស្ថានទូត​ចិន ប្រចាំ​ប្រទេស​កម្ពុជា​)​។

​ក្នុង​កិច្ចពិភាក្សា បាន​ផ្តោតលើ​ការងារ​សំខាន់ៗ ជាច្រើន ពាក់ព័ន្ធ​ទៅលើ​ជំនួយ​ផ្សេងៗ ដែល​រដ្ឋាភិបាល​ចិន មានបំណង​ជួយ​កម្ពុជា​ដើម្បី​ពង្រឹង​ការងារ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ។
Mr.LiNingYa បានស្នើ​សុំ​ឲ្យ​គណៈប្រតិភូ​នគរបាល​ខេត្ត​ព្រះសីហនុ ទៅធ្វើ​ទស្សនកិច្ច នៅ​ប្រទេស​ចិន និង​ទៅកាន់​ខេត្ត​ជាំ​ង​ស៊ូ ដែលជា​ខេត្ត​មួយ​របស់​ប្រទេស​ចិន​ដែលមាន​ការរីកចម្រើន​ខ្លាំងជាងគេ មាន​សន្តិសុខ​ល្អប្រសើរ ដោយមាន​បំណង​ឲ្យ​នគរបាល​ខេត្ត​ទាំងពីរ ជាំ​ង​ស៊ូ និង ខេត្ត​ព្រះសីហនុ ចង​សម្ពន្ធ​មេត្រីភាព​ជាមួយគ្នា ឲ្យ​បាន​ឆាប់​បំផុត​ទៀតផង​។

​សូមបញ្ជាក់ថា ថ្មីៗ​នេះ​នៅក្នុង​ខេត្ត​ព្រះសីហនុ​បានកើត​មាន អំពើ ហិង្សារ​វាយ កាប់​ចាក់​គ្នា និង​បាញ់បោះ​សេរី​ដែល​ក្រុម​ជន បង្ក​ភាកច្រើន​ជា​ជន​ជាតិចិន​ជាច្រើន​ករណី​បង្ក​ការភ័យខ្លាច ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​នៅក្នុង​ខេត្ត​ព្រះសីហនុ ៕ ដោយ​៖ សុផល​ a china po1 
​