» ក្រុងភ្នំពេញ​កាប់​ដើមឈើ​មួយ​ដើម​អាជ្ញាធរ​រករឿង​តែបើ​ដើមឈើ​រលំ​លើប្រជាពលរដ្ឋស​ម្ងឺ​ចឺន​!? » ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1981 នាក់

ម្សិលមិញ 3717 នាក់

សរុប 14150314 នាក់

សម្តេច​ធិបតី​នាំ​លទ្ធផល​ល្អ​មកដល់​កម្ពុជា​បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​នៅ​អូស្ត្រាលី​

​ភ្នំពេញ​៖​នៅ​ម៉ោង​១១៖៣០​នាទី​រាត្រី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ធ្វើដំណើរ​មកដល់​ប្រទេស​កម្ពុជា​វិញ​ប្រកបដោយ​សុខ​សុវត្ថិភាព​ហើយ បន្ទាប់ពី​បញ្ចប់​កម្មវិធី​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី​។​​ក្នុង​កម្មវិធី​នៅ​ប្រទេស​អូស្ត្រាលី​នាពេលនេះ ក្រៅតែពី​ការចូលរួម​កម្មវិធី​ផ្លូវការ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន និង​អូស្ត្រាលី​ហើយ​នោះ សម្តេច​ធិបតី បាន​ជួប​មេដឹកនាំ​ប្រទេស​ជា​មិត្ត ជួប​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ធំៗ​របស់​អូស្ត្រាលី ដែល​កម្មវិធី​ទាំងអស់​សរុប​ជាង​២០​កម្មវិធី​។​a manet aus prim 

​មេដឹកនាំ​ប្រទេស​ជា​មិត្ត​ចំនួន​៦​រូប ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ឆ្លៀត​ជួប​ទ្វេភាគី​ជា​បន្តបន្ទាប់ ដើម្បី​បន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ឡាយ​ឱ្យ​កាន់តែ​ល្អប្រសើរ សម្តៅ​ឆ្ពោះទៅ​ពង្រីក​ការធ្វើ​ធុរកិច្ច​នាំ​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ជាតិ និង​ប្រជាជន​។ មេដឹកនាំ​ប្រទេស​ជា​មិត្ត​ដែល​សម្តេច​ធិបតី បាន​ជួប​រួមមាន​៖ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតី​ហ្វីលីពីន​, លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​, លោក លី សៀន ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី​, លោក អេ​ន​ថូ​នី អាល់​បា​នី​ស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រី​អូស្ត្រាលី​, លោក Christopher Luxon នាយករដ្ឋមន្ត្រី​ណូ​វែ​ល​ហ្សេ​ឡង់ និង​លោក ផាម មិញ​ជិ​ញ នាយករដ្ឋមន្ត្រី​របស់​វៀតណាម​។​

​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ជុំវិញ​លទ្ធផល​នៃ​ការអញ្ជើញ​ចូលរួម​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី លោក តាន ហ្ស​ង់​ហ្វ្រ​ង់​ស័​រ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បានបង្ហាញ​សមិទ្ធផល​សំខាន់ៗ នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​សម្តេច​ធិបតី ជាមួយ​មេដឹកនាំ​ប្រទេស​ជា​មិត្ត នៅក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី ជាច្រើន​ផងដែរ​។​លោក តាន ហ្ស​ង់​ហ្វ្រ​ង់​ស័​រ បានបញ្ជាក់​ឱ្យដឹងថា អូស្ត្រាលី​នឹង​ចាប់ផ្តើម​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​អូស្ត្រាលី​មួយ​ច្បាស់លាស់ សម្រាប់​អាស៊ីអាគ្នេយ៍ ហើយ​នៅក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​នេះ អូស្ត្រាលី​គ្រោង​នឹង​សហការគ្នាជាមួយ​កម្ពុជា នៅលើ​វិស័យ​មួយចំនួន​ជា​៖ វិស័យ​កសិកម្ម វិស័យ​អប់រំ និង​វិស័យ​ទេសចរណ៍​, ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​នេះដែរ កម្ពុជា​- អូស្ត្រាលី បាន​ចុះ​កិច្ចព្រមព្រៀង​ស្តីពី សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ក្នុង​គោលដៅ​ជម្រុញ​ការទំនាក់ទំនង​នៅលើ​វិស័យ​ទេសចរណ៍​មួយ​នេះ​។​

​លោក តាន ហ្ស​ង់​ហ្វ្រ​ង់​ស័​រ បាន​បន្ថែមថា វិស័យ​ទេសចរណ៍​នេះ​ក៏​ជា​ប្រធានបទ​ធំ​មួយ​នៃ​កិច្ចពិភាក្សា​ទ្វេភាគី​រវាង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​មេដឹកនាំ​កំពូលៗ​ចំនួន​៥​ទៀតផង​ដែរ ដែលជា​លទ្ធផល​ជាក់ស្តែង​មានដូចជា​៖* កម្ពុជា​-​វៀតណាម​៖ បាន​ជំរុញ​ឱ្យ​អនុវត្ត​គំនិត​ផ្តួចផ្តើម​ប្រទេស​៣ គោលដៅ​១ ដែល​ជាការ​សហប្រតិបត្តិ​កា​រលើ​វិស័យ​ទេសចរណ៍ កម្ពុជា​-​វៀតណាម​+​ប្រទេស​មួយទៀត​ក្នុង​តំបន​។​
* កម្ពុជា​-​សឹង្ហ​បុរី​៖ បាន​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​បង្កើត​កញ្ចប់​ទេស​ចរណ៍​រួម ដើម្បីឱ្យ​ភ្ញៀវទេសចរ​ក្នុងប្រទេស​ទាំង​២​ងើប​ឡើងវិញ​ឱ្យបាន​ចាប់​រហ័ស បន្ទាប់ពី​វិបត្តិ​កូ​វីដ​១៩​។​
* កម្ពុជា​-​ឥណ្ឌូនេស៊ី​៖ លើកទឹកចិត្ត​ឱ្យ​ស្ថាប័ន​ជំនាញ និង​វិស័យ​ឯកជន​សិក្សា​ពី​លទ្ធភាព​នៃ​ការតភ្ជាប់​ពី​តំបន់​ទេសចរណ៍​រវាង​ប្រទេស​ទាំង​២​។​

កម្ពុជា​-​ហ្វីលីពីន​៖ បានបង្ហាញ​បំណង​ចង់ឃើញ​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំង​២ សហការគ្នា​ដើម្បី​ជម្រុញ​លំហូរ​ទេសចរណ៍ និង​ពិនិត្យមើល​លទ្ធភាព​នៃ​ការបង្កើន​ជើងយន្តហោះ ហៅ​ហើរ​ត្រង់​ត​ភ្ជាប់​តំបន់​ទេសចរណ៍​សំខាន់ៗ​នៃ​ប្រទេស​ទាំង​២​។​​លោក តាន ហ្ស​ង់​ហ្វ្រ​ង់​ស័​រ បានបញ្ជាក់​ទៀតថា សម្រាប់​វិស័យ​ពាណិជ្ជកម្ម​វិញ​ក៏​ជា​ប្រធានបទ​មួយ​សំខាន់​នៃ​ជំនួប​ទ្វេភាគី​រវាង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​មេដឹកនាំ​កំពូលៗ​ផងដែរ ដែល​ជាក់ស្តែង​មានដូចជា​៖ កម្ពុជា​- ហ្វីលីពីន សម្រេច​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី ជាពិសេស​ការទិញ​លក់​អង្ករ និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត​, កម្ពុជា​- វៀតណាម ប្តេជ្ញា​សម្រេច​ឱ្យបាន​នូវ​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រហូត​ទៅដល់ ២០​ប៊ី​លាន នាពេល​អ​នា​គត់​ដ៏​ខ្លី​ខាងមុខនេះ​។​

​លោក​បាន​បន្ថែមទៀតថា ទាក់ទង​នឹង​ពាណិជ្ជកម្ម​នេះដែរ កម្ពុជា​-​ឥណ្ឌូនេស៊ី បាន​ឯកភាពគ្នា​លើកទឹកចិត្ត​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ លើ​ការពង្រីក​ពាណិជ្ជកម្ម​អង្ករ​រវាង​ប្រទេស​ទាំង​២, ដោយឡែក​ក្នុងជំនួប​ទ្វេភាគី​រវាង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​មេដឹកនាំ​កំពូល​ទាំង ៦​រូប ក៏បាន​ជម្រុញ​ផងដែរ​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​ដូចជា​៖​នយោបាយ ការពារជាតិ សន្តិសុខ និង​ផ្សេងៗ​ទៀតផង​ដែរ​៕

​ដោយ​ឡេ​ក​ឯកឧត្តម អេ​ន​ថូ​នី អាល់​បា​នី​ស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រី​អូស្ត្រាលី​វិញ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជា និង​បានចាត់ទុក​កម្ពុជា​ជា​ប្រទេសមួយ​ដ៏​អស្ចារ្យ និង​មាន​ភាពរឹងមាំ ទោះបីជា​ឆ្លងកាត់​ការលំបាក​ក្នុង​របប​ប្រល័យពូជសាសន៍​ក៏ដោយ​។ ការវាយតម្លៃ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម អេ​ន​ថូ​នី អាល់​បា​នី​ស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រី​អូស្ត្រាលី បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី នា​រសៀល​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២៤​នេះ​។

​ឯកឧត្តម​នាយករដ្ឋមន្ត្រី ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជា ដែល​លោក​បាន​មានប្រសាសន៍ថា​៖ “​កម្ពុជា​គឺជា​ប្រទេសមួយ​ដ៏​អស្ចារ្យ និង​មាន​ភាពរឹងមាំ ទោះបីជា​ឆ្លងកាត់​នូវ​ការលំបាក​ក្នុង​របប​ប្រល័យពូជសាសន៍​ក៏ដោយ ក៏​កម្ពុជា​នៅតែ​អស្ចារ្យ និង​បន្តដំណើរ​ទៅមុខទៀត​”​។​សម្ដេច​ធិបតី​ក៏បាន​ថ្លែងអំណរគុណ និង​បាន​ជម្រាបជូន ឯកឧត្តម អេ​ន​ថូ​នី អាល់​បា​នី​ស៊ី ថា​៖ “​កម្ពុជា​សូម​ថ្លែងអំណរគុណ​ដល់​ប្រជាជន និង​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បាន​ជួយ​គាំទ្រ​ដល់​កម្ពុជា ជាពិសេស​នៅក្នុង​អំឡុងពេល​នៃ​ការស្វែងរក​សន្តិភាព​ជូន​កម្ពុជា​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ហើយ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​មិនអាច​កើតឡើង​បានឡើយ បើ​មិនមាន​ការគាំទ្រ និង​ការយកចិត្តទុកដាក់ និង​ការ​ផ្តល់ជំនួយ​លើ​វិស័យ​គន្លឹះ ដែល​រួមមាន​៖ វិស័យ​កសិកម្ម សុខាភិបាល ការ​បោសសម្អាត​មីន សន្តិសុខ ការពារ​សន្តិសុខ និង​វិស័យ​ផ្សេងៗ​ទៀត​”​។

ក្នុង​ក្របខ័ណ្ឌ​នៃ​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ សម្តេច​ធិបតី បាន​ជម្រាបជូន ឯកឧត្តម​នាយករដ្ឋមន្ត្រី អំពី​វិស័យ​សំខាន់ៗ​សម្រាប់​កិច្ចសហប្រតិបត្តិការ ដែល​រួមមាន ដូចជា​៖ វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​, ការអប់រំ និង​ការងារ និង​ផ្នែក​ការពារជាតិ​។ សម្តេច​ធិបតី ក៏បាន​បញ្ជាក់ថា សម្តេច​បានបង្ហាញ​អំពី​ការទាក់ទាញ​ការវិនិយោគ​ពី​ធុរជន​អូស្ត្រាលី នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​អូស្ត្រាលី​កាលពី​ព្រឹក និង​បាន​ស្វាគមន៍​ចំពោះ​ការចុះ​កិច្ចព្រមព្រៀង​ស្តីពី​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ដែលជា​កត្តា​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​។ ជា​កិច្ចបញ្ចប់​សម្តេច​ធិបតី​បាន​អ​ញ្ជេ​ី​ញ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ដេ​ី​ម្បី​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​នាពេល​អនាគត​។a manet aus prim1 a manet aus prim2 a manet aus prim3 a manet aus