» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3584 នាក់

ម្សិលមិញ 7641 នាក់

សរុប 18982275 នាក់

បន្ទាប់ពី​ប្រធានរដ្ឋសភា​រដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម​ដល់ពេល​សង្ឃ​ខ្មែរក្រោម​មកលេង​ខ្មែរ​កណ្តាល​ម្តង​!


​ភ្នំពេញ​៖ គណៈប្រតិភូ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ៦​ព្រះអង្គ ដែល​មកពី​ខេត្ត​ត្រា​វិញ នៅ​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ បាន​និមន្ត​ជួប​សំណេះសំណាល​ជាមួយ លោក ចាយ បូ​រិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា នៅ​ទីស្តីការក្រសួង​ធម្មការ អំឡុង​ព្រះអង្គ​និមន្ត​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​១​សប្តាហ៍​គឺ​ចាប់ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដល់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២៤​។​a chay borin2 

​តាម​គម្រោង ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ចូល​ក្រាបបង្គំ​គាល់​សម្តេចព្រះ​មហាសង្ឃរាជ​ទាំង​២​គណៈ សម្តេច​សង្ឃ​នាយ​ស្តីទី នៃ​គណៈមហានិកាយ និង​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ ដើម្បី​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ​ដោយផ្ទាល់​ដល់​សម្តេចព្រះ​មន្ត្រី​សង្ឃ និង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ មហា​ពុទ្ធបរិស័ទ​គ្រប់ទិសទី ដែលមាន​សទ្ធា​ជ្រះថ្លា លះបង់​អស់​កម្លាំងកាយ កម្លាំងចិត្ត និង​កម្លាំង​ទ្រព្យ រៀបចំ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បាន​ដង្ហែ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​ទៅកាន់​វត្ត ស្វាយ​សៀម​ថ្មី ខេត្ត​ត្រា​វិញ កាលពី​ថ្ងៃទី​៣-៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លងទៅ​។​ប្រតិភូ​សង្ឃ​បានចាត់ទុក​អង្គ​កឋិនទាន​កន្លងមក ជា​ប្រវត្តិសាស្ត្រ ដែល​ប្រព្រឹត្តទៅ​ដើម្បី​ភាតរភាព មិត្តភាព និង​សាមគ្គីភាព ក្នុងចំណោម​មហា​ពុទ្ធបរិស័ទ​ក្រោម​ដំបូល​នៃ​សុខសន្តិភាព​។​

​សូមបញ្ជាក់ថា​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្នុងឱកាស​ទទួល​ជួប លោក ជិន ថា​ញ់​មិន ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា​បានស្នើ​ឱ្យ​អាជ្ញាធរ​វៀតណាម​គ្រប់លំដាប់​ថ្នាក់ បន្ត​យកចិត្តទុកដាក់​លើ​ការថែរក្សា​ទំនៀមទម្លាប់ ប្រពៃណី និង​ជំនឿ​សាសនា​របស់​បងប្អូន​ខ្មែរ ដែល​កំពុង​រស់នៅក្នុង​ប្រទេស​វៀតណាម​ផងដែរ​។​

ប្រសាសន៍​សម្តេច​តេ​ជោ​បែបនេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​លើក​ទី​១​ដែល​បាន​ស្នើសុំ​អាជ្ញាធរ​ប្រទេស​វៀតណាម​ជួយ​មើលថែ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ដែល​នៅតែ​ចាត់ទុក​ខ្លួន​ជា​ខ្មែរ​ដោយ​មិន​ព្រម​លះ​ទំនៀមទម្លាប់​ប្រពៃណី​។​ព្រោះ​កន្លងមក​គេ​ធ្លាប់​ឪ​ធ្លាប់តែ​ឃើញ​មេដឹកនាំ​វៀយ​ណា​ម​ទេ​ដែល​ចេញ​វាចារ​ស្នើ​ឲ្យ​អាជ្ញាធរ​ខ្មែរ​យើង​សម្រួល​និង​មើលថែ​ជនជាតិ​វៀតណាម​ដែល​រស់នៅ​កម្ពុជា​។​

​ក្នុងនាម​សម្តេច​ផ្ទាល់ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេច​តេ​ជោ ហ៊ុន សែន សូម​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ថ្លែងអំណរគុណ​ដល់​លោក តូ ឡឹម និង​ថ្នាក់ដឹកនាំ​វៀតណាម ដែល​បាន​ស្វាគមន៍ សម្របសម្រួល និង​ការពារ​សន្តិសុខ​ល្អ​ដល់​ការ ដង្ហែ​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ ទៅ​ខ្មែរក្រោម​យ៉ាង​រលូន ដែល​នេះ​បង្ហាញឱ្យឃើញ​កិច្ចសហប្រតិបត្តិការ​វប្បធម៌​ល្អ និង​ការថែរក្សា​ទំនៀម​ទំលាប់​ខ្មែរក្រោម​។​
​អង្គ​កឋិនទាន​មហាគ្រ​សួ​សារ​ខ្មែរ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​៣-៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ រៀបចំឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័ន​ព្រះសង្ឃ​ទាំងពីរ​គណៈ និង​ស្ថាប័ន​ថ្នាក់ជាតិ​ផ្សេងទៀត​ជា​មហា​គ្រួសារ​ខ្មែរ​។​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​សម្តេច ម៉ែន សំអន រួមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ផ្សេងទៀត​។​

​សូមបញ្ជាក់ថា​លោក ជិន ថា​ញ់​មិន និង​គណៈប្រតិភូ​ជាន់ខ្ពស់​ទាំងអស់ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ព្រមទាំង​ចូលរួម​មហាសន្និបាត​លើក​ទី​១២ នៃ​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី (ICAPP) និង​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១១ នៃ​សភា​អន្តរជាតិ ដើម្បី​ភាព​អត់ឱន និង​សន្តិភាព (IPTP) នៅ​កម្ពុជា ។ សម្ដេច​តេ​ជោ ហ៊ុន សែន សង្ឃឹមថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានរដ្ឋសភា​វៀតណាម នឹង​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​យើង​ទាំងពីរ​ឱ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​បន្ថែមទៀត ខណៈដែល​ស្ថានការណ៍​ពិភពលោក​វិ​វត្ត​ទៅមុខ​យ៉ាង​ឆាប់រហ័ស និង ពិបាក​ប៉ាន់ស្មាន​បាន​។​

​ប្រធានរដ្ឋសភា​វៀតណាម​ក៏​ចូលរួម​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ សំណង់​អគារ​រដ្ឋបាល​ថ្មី​របស់​រដ្ឋសភា​កម្ពុជា តម្លៃ​២៥​លាន​ដុល្លារ​អាមេរិក ដែលជា​អំណោយ​របស់​ប្រជាជន​វៀតណាម ជូន​ប្រជាជន​កម្ពុជា ។​លោក ជិន ថា​ញ់​មិន ក៏បាន​គូសបញ្ជាក់​ពី​ការរក្សា​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​គោលការណ៍ មិនឱ្យ​កម្លាំង​អមិត្ត​ប្រើប្រាស់​ទឹកដី​ប្រឆាំង​ប្រទេសជិតខាង និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ទប់ស្កាត់​បទល្មើស និង​ព័ត៌មាន​មិន​ពិត និង​ថែរក្សា​ការពារ​ប្រភពទឹក​ទន្លេមេគង្គ​។ លោក បាន​ថ្លែងអំណរគុណ ចំពោះ​កម្ពុជា​ដែល​បានផ្តល់​អំណោយ​ដល់​វៀតណាម នៅពេល​រងគ្រោះ​ព្យុះ​យ៉ា​ហ្គី​។​

​សម្តេច​តេ​ជោ ក៏បាន​ស្នើ​វៀតណាម ពិនិត្យ​លទ្ធភាព​ចុះ​រួមគ្នា​ជាមួយ​កម្ពុជា ព្រមទាំង​ប្រទេស​តាម​ដង​ទន្លេមេគង្គ នូវ​បេ​តិ​ភណ្ឌ​អរូបី​នានា ដូចជា​សង្ក្រាន្ត​។ ការចុះបញ្ជី​នេះ អាចឱ្យ​ការ​ប្រារព្ធ ថែរក្សា និង​ផ្សារភ្ជាប់​គ្នា​រវាង​ប្រទេស​ពាក់ព័ន្ធ​។​​សម្តេច ក៏បាន​ស្នើឱ្យ​វៀតណាម​ជំរុញ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទ្វេភាគី ដោយ​កម្ពុជា បាននិងកំពុង​នាំចេញ​គ្រាប់ស្វាយចន្ទី​យ៉ាងច្រើន​ទៅ​វៀតណាម ។ ក្នុងជំនួប​ពិភាក្សា​ការងារ​នេះ​ផងដែរ សម្តេច​តេ​ជោ ក៏បាន​ស្នើឱ្យ​វៀតណាម រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ ប្រធាន​គណបក្ស​នៃ​ប្រទេស​កម្ពុជា ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ ដែល​ខកខាន​មិនបាន​ប្រជុំ​កន្លងមក និង​សង្ឃឹមថា យន្តការ​ប្រជុំ​ប្រធាន​គណបក្ស​នៃ​ប្រទេស​យើង​ទាំងបី​នេះ ដែល​សម្តេច​តេ​ជោ បាន​ផ្តួចផ្តើមឡើង នឹង​ស្ថិតនៅ​ជា​និរន្ត និង​សម្រេចបាន​គោលដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា វៀតណាម ឡាវ នៅក្នុង​បរិ​ការ​ស្មុគស្មាញ​នៅលើ​ពិភពលោក​។​a hun pa vn 

​សូមបញ្ជាក់ថា​នៅ​រសៀល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បានអនុញ្ញាត​ឱ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ្វា​ន វ៉ាន់​ហ្សា​ង (Phan Van Giang) រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។​​លោក​រដ្ឋមន្ត្រី​ការពា​ជាតិ​វៀតណាម​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្ដល់នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ ក្នុងការ​ស្វែងរក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និង​បានធ្វើ​មាតុភូមិនិវត្តន៍​ទៅ​ប្រទេស​កំណើត​វិញ​។ លោក​រដ្ឋមន្ត្រី​បាន​គោរព​ជម្រាប​សម្ដេច​បវរ​ធិបតី​អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា និង​បានបង្ហាញ​នូវ​ការប្ដេជ្ញាចិត្ត​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។​

​សម្ដេច​បវរ​ធិបតី​បាន ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​ការពារ​ប្រទេស​វៀតណាម​ដែល​បានផ្ដល់​វគ្គ​បណ្ដុះបណ្ដាល និង​ហ្វឹកហ្វឺន​ដល់​នាយទាហាន និង​សិក្ខាកាម​កម្ពុជា​នាពេល​កន្លងមក និង ការសម្របសម្រួល​ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ​កងទ័ព​កម្ពុជា​មកកាន់​មាតុប្រទេស​វិញ និង​ត្រូវបាន​បញ្ចុះ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោ​កោះ​ថ្ម X១៦​។​​សម្តេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួងការពារជាតិ​នៃ​ប្រ​ទស​ទាំងពីរ បន្ត​ជំរុញ​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត តាមរយៈ​ការផ្ដួចផ្ដើម​ឱ្យមាន​សកម្មភាព​ថ្មីៗ​បន្ថែមទៀត​៕a manet vn