» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10500 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700671 នាក់

ស្វាយ​ខ្មែរ​អាច​នាំចេញ​បាន​ហើយ​រដ្ឋមន្ត្រី​កសិកម្ម​ខ្មែរ​អរគុណ​ចិន​

 

​ភ្នំពេញ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រលប់​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ បានចេញ​សេចក្តី​ថ្លែងអំណរគុណ​រដ្ឋាភិបាល​ចិន​ថា​, ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាពិសេស លោក​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បានអនុញ្ញាត​ជា​ផ្លូវការ​ក្នុង​នាំ​ផ្លែស្វាយ​ស្រស់​ចេញពី​កម្ពុជា ។​a china mangoa 

​សូមបញ្ជាក់​ជូន​ថា​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចាប់ផ្តើម​ទំនាក់ទំនង​ចរចា​បើក​ទីផ្សារ​ជាមួយ​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (GACC) តាំងពី​ដើមឆ្នាំ​២០១៨ នៅមុន​ពេល​អគ្គ​រដ្ឋបាល​ត្រួតពិនិត្យ​គុណភាព អធិការកិច្ច និង​ច​ត្តា​ឡី​ស័ក (AQSIQ) ច្របាច់​ប​ញ្ជូ​ល​គ្នា​ជាមួយ GACC ។​រហូតដល់​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ ទើប​ទទួលបាន​ការឯកភាព និង​ឈានដល់​ការចុះហត្ថលេខា​នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២០ លើ​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។

នៅក្នុង​ខ្លឹមសារ​នៃ​ពិធី​សារបាន​កំណត់ថា ស្វាយ​ដែល​ដាំ​ដុះ​ក្នុង​គោលបំណង​សម្រាប់​នាំចេញ​ទៅ​ប្រទេស​ចិន ត្រូវតែ​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម និង​ទទួលស្គាល់​ដោយ GACC ហើយ​គ្រប់​ចម្ការ​ស្វាយ​ដែល​ត្រូវបាន​ចុះបញ្ជី ត្រូវអនុវត្ត​ការ​ការដាំដុះ​តាម​គោលការណ៍​ការអនុវត្ត​កសិកម្ម​ល្អ (GAP) និង​ផ្លែស្វាយ​ដែល​នាំចេញ​ត្រូវ​ឆ្លងកាត់​ការធ្វើ​ប្រព្រឹត្តិកម្ម​កម្ចាត់​ពងរុយ​ចោះ​ផ្លែស្វាយ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ (Vapor Heat Treatment – VHT) ឬ​ប្រព្រឹត្តិកម្ម​ទឹក​ក្តៅ (Hot Water Treatment – HWT) ដើម្បី​ធានាថា ផ្លែស្វាយ​ស្រស់​ទាំងនោះ ពុំ​ជាប់​ជាមួយ​នូវ​សមាសភាព​ចង្រៃ​ភូតគាម​អនាម័យ​ដូច​មានចែង​ក្នុង​ពិធីសារ​។​

​អគ្គនាយកដ្ឋាន​កសិក​ម្ម បានទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ចំនួន​៥៥​ក្រុមហ៊ុន​/​ម្ចាស់​ចម្ការ​///​សហគមន៍​កសិកម្ម​។ អគ្គនាយកដ្ឋាន​កសិក​ម្ម ក៏បាន និង​កំពុង​បន្ត​ទទួល​នូវ​ពាក្យស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ​ជា​បន្តបន្ទាប់​ថែមទៀត​ផងដែរ​។​​អគ្គនាយកដ្ឋាន​កសិក​ម្ម បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​តម្រង់ទិស​ខាង​បច្ចេកទេស ពិនិត្យ និង​វាយតម្លៃ​លើ​កសិដ្ឋាន​ដែលមាន​សក្តានុពល​ខ្ពស់ និង​ស្របតាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន​បាន​ចំនួន ៣៧ និង​ទីតាំង​វេច​ខ្ចប់​ដែល​បាន​សាងសង់​រួចរាល់ ដោយបាន​បំពាក់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​កម្ចាត់​ពងរុយ​ចោះ​ផ្លែស្វាយ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ (VHT) ចំនួន​០២ និង​រោងចក្រ​ប្រព្រឹត្តិកម្ម​កម្ចាត់​ពងរុយ​ចោះ​ផ្លែស្វាយ​ដោយ​ប្រើ​ទឹក​ក្តៅ (HWT) ចំនួន​០៣ និង​បាន​ផ្ញើជូន GACC កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ និង​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​។​

​កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​នៃ GACC ប្រចាំខេត្ត​ក្វាង​ស៊ី បាន​ដំណើរការ​ត្រួតពិនិត្យ​ចម្ការ​ស្វាយ និង​រោងចក្រ​ប្រព្រឹត្ត​កម្ម​កម្តៅ​កម្ចាត់​ពងរុយ​ចោះ​ផ្លែស្វាយ តាមរយៈ​ប្រព័ន្ធ​វី​ឌី​អូ​។ ជា​លទ្ធផល បន្ទាប់ពី​ការចរចា​បើក​ទីផ្សារ​អស់​រយៈពេល​ជាង​៣​ឆ្នាំ នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១​នេះ GACC បានអនុម័ត​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​ចម្ការ​ស្វាយ​ចំនួន​៣៧ និង​រោងចក្រ​វេច​ខ្ចប់​ចំនួន​០៥ ដែល​បាន​ចុះបញ្ជី​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។

រោងចក្រ​វេច​ខ្ចប់​ទាំង​០៥ នោះ រួមមាន ១-​ក្រុមហ៊ុន HYUNDAI MAO LEGACY CO., LTD; ២-​ក្រុមហ៊ុន SHANGDA JIAN HUI INTERNATIONAL AGRICULTURE PRODUCT AND LOGISTIC; ៣-​ក្រុមហ៊ុន AL JAZEELAND FOOD PTE. LTD; ៤-​ក្រុមហ៊ុន LONG WO AGRICULTURE (CAMBODIA) CO., LTD និង​៥-​ក្រុមហ៊ុន BOEUNG KET FRESH FRUITS CO., LTD ។​​ផ្លែស្វាយ​ស្រស់​កម្ពុជា​គឺជា​ផ្លែឈើ​ស្រស់​ទី​២​បន្ទាប់ពី​ផ្លែ​ចេក​ស្រស់​ដែល​អាច​នាំ​ចេញទៅ​ប្រទេស​ចិន​ដោយផ្ទាល់​។a china mango a china mango1 

​