» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10801 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700972 នាក់

ក្រសួង​សេដ្ឋកិច្ច​អួត​ពី​កំណើនសេដ្ឋកិច្ច​និង​ការនាំចេញ​ដោយ​គ្មាន​ការអនុគ្រោះ​ពន្ធ

​ភ្នំពេញ​៖ លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះ​អា​ថា ទោះបី​ប្រទេស​កម្ពុជា គ្មាន​ការអនុគ្រោះ​ពន្ធ​នាំចេញ (EBA) និង GSP ក៏​ការនាំចេញ​ទំនិញ​ទៅ​ក្រៅប្រទេស នៅតែមាន​ការកើនឡើង​ជា​បន្តបន្ទាប់ ហើយ​បើទោះបី​គ្មាន ការអនុគ្រោះ​ពន្ធ​នាំចេញ​ទាំងនេះ ក៏​កម្ពុជា​មិន​ស្លាប់​នោះដែរ​។​a eco cambodia 

​នៅក្នុង​វេទិកាសាធារណៈ ស្តីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣ នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣​លោក វ​ង្សី វិស្សុត បាន​ថ្លែង​ដូច្នេះ​ថា «​រឿង GSP អត់​មាន​៣​ឆ្នាំ​ហើយ អត់​មាន​ទៀត​ក៏​មិន​អី​ដែរ វា​លែង​អី​ហើយ វា​ធ្លាប់​អស់ហើយ វា​សុំា​ហើយ អត់​ប៉ុណ្ណឹង​ហើយ​មើល​យើង​នាំចេញ​នៅតែ​កើនឡើង​, EBA នេះ​ក៏​វា​អត់​មានអី​មកជា​មួយ​យើង​ទេ ឥឡូវ GSP នេះ​ក៏​វា​អត់​អី​ដែរ តែ​ឥលូវ​មាន​ស្លាប់​ទៅណា មិន​ត្រឹមតែ​មិន​ស្លាប់​ទេ ថែមទាំង​រឹងមាំ​ថែមទៀត​»​។​​សហរដ្ឋអាមេរិក ជាទី​ផ្សារ​ធំ​មួយ​សម្រាប់​ទំនិញ​របស់​កម្ពុជា​។ សហរដ្ឋអាមេរិក​ផ្តល់​ឲ្យ​កម្ពុជា នូវ​ការអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម នៅក្រោម​កម្មវិធី នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ដែលជា​ការធ្វើ​ឲ្យ​កម្ពុជា អាច​នាំចេញ​ទៅកាន់​សហ​រដ្ឋ​អាមេរិក ដោយ​មិន​បង់​ពន្ធគយ​នូវ​ទំនិញ ចំនួន​ជាង ៥,០០០​មុខ​។ ឆ្នាំ​២០២១ គឺ​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា ត្រូវផុត​កំណត់​ហើយ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋអាមេរិក ដែលមាន​រយៈពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៨-២០២០​។​

​លោក វ​ង្សី វិស្សុត បាន​បន្ថែមថា នៅពេលដែល​កម្ពុ​ជាមាន​ភាព​ប្រឹងប្រែង ឱ្យមាន​ការប្រកួតប្រជែង​ឱ្យបាន​ស្មើ​សិទ្ធិ ស្មើភាព ដោយ​មិនចាំបាច់​ពឹង​លើ​ការអនុគ្រោះ ទើប​ធ្វើឱ្យ​កម្ពុជា​ក្លាយខ្លួន ជា​រដ្ឋ​មួយ​ដែល​អាច​ពឹងពាក់​លើ​ខ្លួនឯងបាន​។​​សូម​បញ្ជាក់ដែរថា ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​២០២២ កម្ពុជា​នាំចេញ​ទំនិញ​ក្នុងតម្លៃ ២២ ៤៨២​លាន​ដុល្លារ កើនឡើង​១៦.៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២១ ដែល​តម្លៃ ១៩ ៣០៨ លាន​ដុល្លារ​។ ទន្ទឹមគ្នានេះ​កម្ពុជា​បាន​នាំចូល​ទំនិញ​មកវិញ​ក្នុងតម្លៃ ២៩ ៩៤១​លាន​ដុល្លារ កើនឡើង ៤.៣% ដែល​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ទីផ្សារ​អន្តរជាតិ កើនឡើង ៥២ ៤២៤​លាន​ដុល្លារ កើនឡើង ៩.២%​។ នេះ​បើ​យោងតាម​របាយ​ការ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​អាមេរិក គឺជា​ប្រទេស​ដែល​កម្ពុជា បាន​នាំចេញ​ទំនិញ​ច្រើនជាង ដោយ​សម្រេចបាន​ជាង​ជិត ៩​ពាន់​លាន​ដុល្លារ ខណៈ​វៀតណាម ស្ថិតនៅ​លំដាប់​ទី​២ ដែល​បាន​កម្ពុជា​បានចេញ​ទំនិញ​ក្នុងតម្លៃ​ជាង ២​ពាន់​លាន​ដុល្លារ និង​នាំ​ចេញទៅ​ចិន ក្នុងតម្លៃ​ជាង ១២០០​លាន​ដុល្លារ រួម​នឹង​បណ្តា​ប្រទេស ដែលជា​ដៃគូ​នាំចេញ​ទំនិញ​សំខាន់​មួយចំនួនទៀត​។​​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានដឹង​ដែរ​ថា កាលពី​ឆ្នាំ​២០២២ កម្ពុជា​បាន​នាំចេញ​សម្លៀកបំពាក់ ក្នុងតម្លៃ​ជាង ៩​ពាន់​លាន​ដុល្លារ ,​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី​តម្លៃ​ជិត ២​ពាន់​លាន​ដុល្លារ កើនឡើង ៨៤.៨%, គ្រាប់​ធញ្ញជាតិ​ចំនួន​ជាង ១២០០​លាន​ដុល្លារ ថយចុះ​៣.៧% និង​ស្បែកជើង​ចំនួន ១៧០០​លាន​ដុល្លារ កើនឡើង​២៤.៨%​។​

​ដោយឡែក​សម្រាប់​ការអនុគ្រោះ​ពន្ធ ក្រោម​គម្រោង​គ្រប់យ៉ាង​លើកលែងតែ​ស​ព្វា​អាវុធ (EBA)​វិញ សហភាព​អឺរ៉ុប​បានសម្រេច​ជា​ស្ថាពរ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ ក្នុង​ការដក EBA ដោយ​យកពន្ធ​លើ​ទំនិញ​កម្ពុជា ២០​ភាគរយ​។​​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានរៀបចំ​វេទិកាសាធារណៈ​ស្ដីអំពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច​និង​ច្បាប់​ថវិកា​ឆ្នាំ​២០២៣​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែមករា​នេះ​ជា មួយ​នឹង​ការ​វាយតម្លៃថា សេដ្ឋកិច្ចកម្ពុជា​នឹង​សម្រេចបាន​អត្រាកំណើន​ក្នុង​រង្វង់ ៥,២ ភាគរយ​ក្នុង​ឆ្នាំ​២០២២ ខណៈដែល​សេដ្ឋកិច្ច​សកល ដូចជា​ប្រទេស​ធំ មាន​សហរដ្ឋ​អាម៉េរិក សហភាព​អឺរ៉ុប និង​ប្រទេស​ចិន មាន​កំណើន​យឺត​គួរឱ្យកត់សម្គាល់​។​
​ទន្ទឹមនឹងនេះ វិស័យ​ទេសចរណ៍ បាន​ងើប​ឡើងវិញ​ក្នុង​ល្បឿន​លឿន​គួរឱ្យកត់សម្គាល់ ដោយសារ​ការ​ងើប​ឡើងវិញ​នូវ​ទំនុកចិត្ត​នៃ​ការធ្វើដំណើរ និង​ការដកចេញ​នូវ​របាំង​ធ្វើដំណើរ ស្រប​ពេលដែល​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បន្ត​មាន​ភាព​ស្រាកស្រាន្ត​។​

​សម្រាប់​ឆ្នាំ​២០២៣ សេដ្ឋកិច្ចកម្ពុជា រំពឹងថា​នឹង​សម្រេចបាន កំណើន​វិជ្ជមាន​ក្នុង​រង្វង់ ៥,៥​ភាគរយ ប៉ុន្តែ​សន្ទុះ​កំណើន​មានការ​ថមថយ​ជាង​ការរំពឹងទុក​បន្តិច​។​​វិស័យ​សំណង់​និង​អចលនទ្រព្យ​ត្រូវបាន​ព្យាករណ៍​ថា ងើបឡើង​យឺត​ក្នុង​ឆ្នាំ​២០២៣ ខណៈ​វិស័យនេះ​ចូលរួម​រុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​១០​ភាគរយ​ក្នុង​មួយឆ្នាំ​។ ក្នុង​ឆ្នាំ​២០២៣ វិស័យ​សំណង់​នឹង​ស្ទុះ​ឡើង​ត្រឹម​កម្រិត​រង្វង់​១,១ ខណៈ​វិស័យ​អចលនទ្រព្យ​នឹង​កើនឡើង​ក្នុង​រង្វង់​១,២​។ សន្ទុះ​នៃ​ភាពយឺតយ៉ាវ​របស់​វិស័យ​ទាំងពីរ​នេះ​ដោយសារតែ​កម្សោយ​នៃ​លំហូរ​វិនិយោគទុន​ពី​បរទេស​។​​បើតាម​មន្ត្រី​ជំនាញ ការ​អូស​ជើង​របស់​វិស័យ​ទាំងពីរ​មិនបាន​ក្លាយជា​ក្ដីសង្ឃឹម​ក្នុងការ​ចូលរួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​នៅ​ឆ្នាំ​២០២៣ ដែល​ត្រូវបាន​រំពឹងថា ឈរ​ក្នុង​រង្វង់​៥,៦​ភាគរយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​បាន​បង្ករ​ផល​រំខាន​ដល់​ការ​រុញច្រាន​កំណើនសេដ្ឋកិច្ច​ឆ្នាំ​នេះដែរ​។​

​ជុំវិញ​បញ្ហា​នេះ លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច​ដែល​ដឹកនាំ​វេទិកាសាធារណៈ​នៅ​ថ្ងៃទី​២៥​មករា​នេះ​ឲ្យ​ដឹងថា រដ្ឋាភិបាល​មាន​គោ​លន​យោ​យ​បាយ​គាំទ្រ​ក្រោម​កិច្ចសហការ​ពី​ធនាគារជាតិ​កម្ពុជា ក្រសួង​សេដ្ឋកិច្ច ពន្ធដា និង​ភាគី​អចលនទ្រព្យ​ដោះស្រាយ​រួមគ្នា​។​​ក្រៅពី​វិស័យ​ពីរ​នេះ​គេ​ក៏​មិន​ភ្លេច​ផ្ដល់​ក្ដី​សង្ឃឹមលើ​វិស័យ​កសិកម្ម​និង​ទេសចរណ៍​ដែរ​។ វិស័យ​កសិកម្ម​ត្រូវបាន​រំពឹងថា កំណើន​នាំចេញ​នៅតែ​ល្អ​ក្នុង​រង្វង់​១,១​ភាគរយ​។ ចំណែក​វិស័យ​ទេសចរណ៍​នឹង​រួមចំណែក​រុញ​សេដ្ឋកិច្ច​៣២,៧​ភាគរយ​ដោយសារ​ការ​ងើបឡើង​នៃ​លំហូរ​មនុស្ស​ពី​ក្រៅ​៤,៣​លាន​នាក់​និង​លំហូរ​មនុស្ស​ក្នុងស្រុក​១៤​លាន​នាក់​។​

​តែ​យ៉ាងណា​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​អះអាងថា ក្ដីសង្ឃឹម​នេះ​ស្ថិតនៅក្នុង​ភាព​ប្រកដប្រជា​ប៉ុន្មាន​ទេ ដោយសារ​វិបត្តិ​សង្គ្រាម​នៅ​ខាងក្រៅ​និង​ស្ថានភាព​នៅក្នុង​តំបន់​កាន់​តែមាន​សភាព​យ៉ាប់យ៉ឺន​ដែល​បណ្ដាលមកពី​វិបត្តិ​កូ​វីដ​១៩​។ ម្យ៉ាងទៀត​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ចកម្ពុជា​ពឹងពាក់​យ៉ាងសំខាន់​លើ​ដៃគូរ​ពាណិជ្ជកម្ម​ធំៗ​ចំនួន​៤​រួមមាន​៖​ចិន អាមេរិក អឺរ៉ុប​និង​ដៃគូ​អាស៊ាន​។​​សូម​ជម្រាបជូន​ថា ក្នុង​ឆ្នាំ​២០២៣​រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ថវិកា​សរុប​ជិត​១០​ពាន់​លាន​ដុល្លារ​។​ក្នុងនោះ​៧២០០​លាន​ដុល្លារ​ជា​ចំណូល​ក្នុងស្រុក ៦០០​លាន​ដុល្លារ​ជា​ប្រាក់​សន្សំ និង​១៨០០​លាន​ដុល្លារ​ជា​កម្ចី​បរទេស​៕a eco cambodia a eco cambodia1 a eco cambodia1 

​