» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7359 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697530 នាក់

អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព

 

 


ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ.) បានលើកឡើងថា យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានបង្ហាញលទ្ធផលជាក់ស្តែងក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ធុរកិច្ច និងជំរុញការកែទម្រង់បរិយាកាសវិនិយោគនៅកម្ពុជា ដោយសម្រេចអនុវត្តវិធានការកែទម្រង់ភាគច្រើន និងដោះស្រាយសំណើរបស់វិស័យឯកជនយ៉ាងមានប្រសិទ្ធភាពបំផុត។a kit sun2 

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.)បានធ្វើជាធិបតីសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា តំណាងសមាគមធុរកិច្ចជាតិ និងអន្តរជាតិ ព្រមទាំងតំណាងសហគ្រាសជាច្រើនផងដែរ។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ចាត់ទុក វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ក្រោមចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន បានវិវឌ្ឍខ្លួនទៅជាវេទិកាដ៏មានទំនុកចិត្តមួយ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល និងវិស័យឯកជនធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហា ជំរុញការកែទម្រង់ និងបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗ។

អ្នកឧកញ៉ា បានបញ្ជាក់ថា លទ្ធផលនៃវេទិកាលើកទី១៩ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យយន្តការនេះកាន់តែមានប្រសិទ្ធភាព តម្លាភាព និងផ្តោតលើលទ្ធផលជាក់ស្តែង។ ជាក់ស្តែង គិតត្រឹមឆមាសទី២ ឆ្នាំ២០២៥ ក្នុងចំណោមវិធានការកែទម្រង់សរុបចំនួន ១៧៩ ដែលត្រូវបានដាក់ចេញក្នុងវេទិកាលើកទី១៩ មានចំនួន ១៦៩វិធានការ ស្មើនឹង ៩៤,៤ភាគរយ ត្រូវបានអនុវត្តរួចរាល់ ខណៈវិធានការចំនួន ១០ទៀត ឬស្មើនឹង ៥,៦ភាគរយ កំពុងបន្តអនុវត្ត ដោយភាគច្រើនពាក់ព័ន្ធនឹងការសម្របសម្រួលរវាងក្រសួង-ស្ថាប័នកម្រិតខ្ពស់ និងការធ្វើវិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

អ្នកឧកញ៉ា គិត ម៉េង បានឱ្យដឹងថា តាមរយៈក្រុមការងារវិស័យឯកជនទាំង១៦ ករណីបញ្ហា និងសំណើសរុបចំនួន ១៩៨ករណី ដែលត្រូវបានដាក់ជូនក្នុងវេទិកាលើកទី១៩ មានចំនួន ១៧៤ករណី ឬស្មើនឹង ៨៧,៩ភាគរយ ត្រូវបានដោះស្រាយដោយជោគជ័យ ខណៈករណីដែលនៅសល់កំពុងបន្តជំរុញដោះស្រាយ។

អ្នកឧកញ៉ា គិត ម៉េង បានចាត់ទុកលទ្ធផលនេះថា ជាសក្ខីភាពបង្ហាញពីកិច្ចសហការដ៏រឹងមាំរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ក៏បានវាយតម្លៃខ្ពស់ចំពោះការបង្កើតប្រព័ន្ធតាមដានទិន្នន័យ និងមូលដ្ឋានទិន្នន័យ ដែលជួយឱ្យការតាមដានការអនុវត្តសេចក្តីសម្រេច និងការដោះស្រាយបញ្ហាកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព។

អ្នកឧកញ៉ា គិត ម៉េង បានអំពាវនាវដល់សមាគមធុរកិច្ចជាតិ និងអន្តរជាតិទាំងអស់ សភាពាណិជ្ជកម្ម និងសហគ្រាសនានា ឱ្យបន្តប្រើប្រាស់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជាច្រករួមតែមួយ ក្នុងការលើកឡើងនូវបញ្ហាប្រឈម និងសំណើនានា ដើម្បីឱ្យរាជរដ្ឋាភិបាលអាចដោះស្រាយបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព ស្របពេលដែលកម្ពុជា កំពុងត្រៀមរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី២០ ដើម្បីបន្តជំរុញការកែទម្រង់ និងពង្រឹងបរិយាកាសវិនិយោគឱ្យកាន់តែប្រកួតប្រជែង សំដៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ដូច្នេះ រាជរដ្ឋាភិបាលតែងតែបើកចំហទទួលស្តាប់ និងពិភាក្សាជាមួយវិស័យឯកជន ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា សំដៅធានាការរីកចម្រើនរួមរវាងរដ្ឋ និងវិស័យឯកជន។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា នៅក្នុងវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន កាត់បន្ថយថ្លៃដើមធុរកិច្ច សម្រួលនីតិវិធីរដ្ឋបាល និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងបន្ថែមថា រាជរដ្ឋាភិបាលគ្រោងនឹងរៀបចំវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី២០ នៅចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕a kit sun1