» លោកអធិការរងក្រុងប៉ោយប៉ែត ទទួលបន្ទុកការងារផែនសន្តិសុខ ជាប់សង្ស័យថាបានបេីកឡានបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរ ហើយបើកឡានរត់គេចតែស្នងការដឹងហើយ!? » កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះបន្តស្អែកទៀត! » មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ទទួលយកទារកបោះបង់មករក្សាបណ្តោះអាសន្ន ក្រោយឪពុកម្តាយត្រូវបានសមបញ្ជូនទៅតុលាការ » អាវុធហត្ថខេត្តកែប បង្ក្រាបករណីបាញ់បោះ និងរក្សាទុកអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចិន-ខ្មែរ ៥នាក់បញ្ជូនទៅតុលាការតែម្នាក់ » មីយ៉ាន់ម៉ានិងកម្ពុជាអះអាងពីការ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោកក្នុងដំណើរទស្សនកិច្ចលោកមីនអោងឡាំង! » កម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល » កម្ពុជាថៃជួបគ្នាក្រោមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជម្លោះដែនសមុទ្រកម្ពុជា-ថៃ » ចាប់ខ្លួនចៅអធិការវត្តដែលល្បីក្នុងការបង្កើតបន្តោងរាសីពីបទកឹបកេងលុយវត្តបែករឿងដាច់អាបត្តិនិងសីលធម៍! » អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1360 នាក់

ម្សិលមិញ 15986 នាក់

សរុប 20348495 នាក់

ជ្រូក​ចូល​តាម​បឹង​ត្រកួន​លុយ​បង់ពន្ធ​មិន​ចូល​រដ្ឋ​តែ​ចូល​ហោប៉ៅ​ឯកជន​?


​ប៉ោយប៉ែត ៖​គយ​និង​ពេទ្យសត្វ​ប្រចាំ​ច្រក​បឹង​ត្រកួន​រង​ការចោទប្រកាន់ថា​បាន​ស៊ុមគ្រលុំ​គ្នា​គៃបន្លំ​ប្រាក់​ពន្ធ​ចំណូល​រដ្ឋ​ក្នុងការ​បិទបាំង​តួលេខ​នៃ​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ​រាប់រយ​ក្បាល​ក្នុង​មួយថ្ងៃៗ ។​សូមបញ្ជាក់ថា​ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ​ជា​ក្រុមហ៊ុន​ដែល​ទទួលបាន​ការអនុញ្ញាត​ឲ្យ​នាំចូល​ជ្រូក​ពី​ស្រុក​សៀម​មក​លក់​ចែកចាយ​ក្នុងស្រុក​ខ្មែរ​។​ច្រក​បឹង​ត្រកួន​នេះ​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ឈ្មោះ សុខ លាង អាយុ​ជាង ៣០​ឆ្នាំ​ត្រូវបាន​គេ​a pic beung1 

ស្គាល់​ថា​ជា​តំណាង​ក្រុមហ៊ុន​អង្គរ សុខ សា​រឹទ្ធ នាំ​ជ្រូក​ចូល​ពី​ប្រទេសជិតខាង​។​ស្រី​ឈ្មោះ សុខ លាង​បាន​ឲ្យ​កាសែត​ដឹងថា​៖ ក្រុមហ៊ុន​គាត់​នាំចូល​ជ្រូក​នៅ​ថ្ងៃទី​១២ ខែមិថុនា មាន​ចំនួន​២៥០​ក្បាល និង​នាំយកទៅ​ចែកចាយ នៅ​ក្រុងភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា ។ ទោះជា​យ៉ាងណា​បញ្ហា​នៅត្រង់​ថាគ ជ្រូក​លើ​រថយន្ត​ទាំង​៤​គ្រឿង ត្រូវគេ​បង្ហើប​ឲ្យ​ដឹងថា លើសពី​២៥០​ក្បាល គឺ​លើសពី​តួលេខ​ក្នុង​របាយការណ៍​នាំចូល​ដែល​ត្រូវ​បង់ពន្ធ ។​ចឹ​ង​អ្នកណា​បាន​ប្រយោជន៍​ពី​ឈ្មួញ​ដែល​លួច​នាំ​ជ្រូក​ចូល​លើស​អាជ្ញា​ប​ណ្ណ័​កំណត់​នោះ​?​។​ចម្លើយ​ស្រួល​យល់​គឺ​ទីមួយ​ឈ្មួញ​ទី​២​គឺ​សម​ត្ត​កិច្ច​តែម្តង​ដែល​ឃុ​ប​ឃឺ​ត​គ្នា​!​។​a pic beung 

​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​បុ​សុ​ព្យាបាល​ខេត្តបន្ទាយមានជ័យ​មិនបាន​បកស្រាយ​រឿង​នាំ​ជ្រូក​ចូល​លើស​អាជ្ញា​ប​ណ្ណ័​នាំចូល​ទេ​តែ បាន​ឲ្យ​កាសែត​ដឹងថា ការនាំ​ជ្រូក​ចូល​ពី​ប្រទេស​ថៃ បច្ចុប្បន្ន​មាន​៣​ក្រុមហ៊ុន គឺមាន​ក្រុមហ៊ុន​មួយ​នាំចូល​ជ្រូក​ពូជ សម្រាប់​ចែកចាយ​លក់​ឲ្យ​អ្នក​ចិញ្ចឹម​តាម​បណ្តា​ខេត្ត​នានា គឺ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដោយ​ក្រុមហ៊ុន ស៊ី​ភី​(CP) ។​
​លោក ហ៊ុយ ទូច បន្តថា ជ្រូក​កាប់សាច់​នាំចូល​តា​ម​ច្រក​តំបន់​បឹង​ត្រកួន មាន​២​ក្រុមហ៊ុន​ទៀត គឺ​ក្រុមហ៊ុន​អង្គរ សុខ សា​រឹទ្ធ និង​ក្រុមហ៊ុន ប៊ុត ច​ន្ធូ ។

លោក​បន្តថា ក្រុមហ៊ុន​ទាំង​២​ខាងលើ​មានច្បាប់​ត្រឹមត្រូវ ហើយ​មួយ​ក្រុមហ៊ុនៗ​នាំចូល​ជ្រូក​ប្រមាណ​១៥០ ទៅ​២០០​ក្បាល ឬ​លើសពីនេះ និង​បាន​បញ្ជូន​ទៅដល់​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ផងដែរ ។ ដោយឡែក​ច្រក​តំបន់​ម៉ាឡៃ មន្ត្រី​ខាងលើ​បញ្ជាក់ថា ពុំ​មានការ​នាំចូល​ជ្រូក​នោះទេ ។​ផ្ទុយ​ពី​ពេទ្យ​សត្វលោក ញឹក ប៊ុន​លេខ មេ​គយ និង​រដ្ឋាករ​ច្រក​តំបន់​បឹង​ត្រកួន ប្រាប់ថា ជ្រូក​នាំ​ពី​ប្រទេស​ថៃ​តាម​ច្រក​តំបន់​បឹង​ត្រកួន មានតែ​១​ក្រុមហ៊ុន​ទេ គឺ​ក្រុមហ៊ុន អង្គរ សុខ​សា​រឹទ្ធ ហើយ​ថា ជ្រូក​នាំចូល​ពី​ថៃ​នៅ​ថ្ងៃ​ថ្ងៃទី​១២​មិថុនា​មាន​ចំនួន ៣០០​ក្បាល ?!​។​

​នៅពេលដែល​សួ​ថា ជ្រូក​នាំចូល​ពី​ថៃ​តាម​ច្រក​តំបន់​បឹង​ត្រកួន ថ្ងៃទី​១២​មិថុនា​មាន​ជាង​៧០០​ក្បាល​ស្ត្រី​តំណាង​ក្រុមហ៊ុន​អង្គរ​សារិទ្ធ ប្រាប់​តាម​ទូរស័ព្ទ​ថា តាមពិត​ជ្រូក​ដឹក​ចូល​ពី​ថៃ​នេះ ក្នុង​មួយ​រថយន្ត​តែ​១០០​ក្បាល​ទៅវិញ​និង​បដិសេធថា​ជ្រូក​ទាំង​៤​រថយន្ត​ខាងលើ មិនមែនជា​ជ្រូក​ក្រុ​ហ៊ុន​គាត់​តែមួយ​ទេ គឺ​ជ្រូក​មួយចំនួន​ជា​របស់​ក្រុមហ៊ុន​ផ្សេង ប៉ុន្តែ​គេ​ទៅ​សាង ឬ​លើកដាក់​ជាមួយគ្នា​លើ​ទីតាំង​តែមួយ ។​
​។​មាន​ភាពមិនប្រក្រតី​ចឹ​ង​បងប្អូន​ប្រជាពលរដ្ឋ​គិត​ទៅ​ថា​តើ​ពេទ្យសត្វ​និង​គយ​ច្រក​បឹង​ត្រកួន​ទទួលបាន​លាភសក្ការៈ​ពី​ឈ្មួញ​អត់​?!៕