» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8652 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659159 នាក់

កម្ពុជា​អាច​ជិះ​រថភ្លើង​ឆ្លង​ចូល​ដី​ថៃ​បាន​និង​ដឹកទំនិញ​ឆ្លងស្ពាន​ថ្មី​ស្ទឹង​បត់​

 

​ប៉ោយប៉ែត​៖“​ទូរថភ្លើង​ចំនួន​៤​ទូ ដែល​រដ្ឋាភិបាល​ថៃ​ផ្តល់ជូន​មក​កម្ពុជា​តាម​សំណើរ​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយក​រដ្ឋ​ម​មន្ត្រី​កម្ពុជា បាន​បញ្ជូនមក​ស្ថានីយ​ប៉ោយប៉ែត កាលពី​ព្រឹក​ទី​១៩ ខែមេសា ឆ្នាំ​២០១៩ ។​a train pet3 

សម​ត្ត​កិច្ច​ជំនាញ​បាន​សាកល្បង និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស មុននឹង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចារ​និង​សម្តេច​តេ​ជោ​ជិះ​រថភ្លើង​ពី​ស្ថានីយ​បាន​ខ្លង​លឹក​របស់​ថៃ​មកកាន់​ស្ថានីយ​ប៉ោយប៉ែត នា​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ ខាងមុខនេះ ។សូម​ជម្រាបជូន​ថា​រថភ្លើង​មួយ​ខ្សែ​នេះ​មាន​ចំនួន​៤​ទូ និង​អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រមាណ​ជា​៣២០​នាក់ ។​

​នៅ​ថ្ងៃទី​២២​មេសា​ឆ្នាំ​២០១៩​ក្រៅពី​ភ្ជាប់​ទំនាក់ទំនង​ជាមួយគ្នា​តាមផ្លូវ​ដែក​(​ប៉ោយប៉ែត​-​ខ្លង​លឹក​) នាយករដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ​ក៏​នឹង​សម្ពោធ​ស្ពាន​ស្ទឹង​បត់​ភ្ជាប់​ព្រុំ​ដែនកម្ពុជា​ថៃ​ដែល​នឹង​ក្លាយជា​ច្រក​ដឹកជញ្ជូន​ទំនិញ​ចេញចូល​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​

កាលពី​ថ្ងៃទី​៨​មេសា​ឆ្នាំ​២០១៩​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងឱ្យដឹងថា ក្នុងឱកាស​ដែល​រូបលោក រួមជាមួយ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថៃ ចុះ​ពិនិត្យមើល​ស្ពាន​ស្ទឹង​បត់ ដើម្បី​ត្រៀម​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នា​ថ្ងៃទី​២២ ខែមេសា ខាងមុខនេះ​។​

​លោក​ទេសរ​ដ្ឋុ​មន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា ស្ពាន​ស្ទឹង​បត់​នេះ បាន​កសាង​ដោយ​វិស្វករ​ថៃ​ទាំងស្រុង​តែម្តង ដែលមាន​ប្រវែង ៦០៥​ម៉ែត្រ ក្នុងនោះ​ខាង​កម្ពុ​ជាមាន​ប្រវែង ២១៥​ម៉ែត្រ​។ ស្ពាន​នេះដែរ ភាគី​ថៃ​ជា​អ្នកចេញលុយ​ទាំងស្រុង ដោយបាន​ត​ភ្ជាប់​ប្រទេស​ថៃ និង​កម្ពុជា ដែល​ទុក​សម្រាប់តែ​ដឹកទំនិញ​តែប៉ុណ្ណោះ ខណៈ​អ្នកដំណើរ​ត្រូវ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់​ទៀតថា ភាគី​ថៃ​ក៏បានផ្តល់​ប្រាក់កម្ចី ដើម្បី​សាងសង់​ប៉ុស្តិ៍​ត្រូវ​ពិនិត្យ​នៅតាម​ព្រំដែន​ផងដែរ​។
​​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់ - បាន​ណង​អៀង​) ត្រូវបាន​សាងសង់ឡើង​ក្រោម​ជំនួយ ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ថៃ ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៩២៨ ១១០ ៦៨១ បាត ស្មើនឹង​ប្រមាណ ២៦.៤២​លាន​ដុល្លារ​អាមេរិក មាន​បណ្តោយ​សរុប​ប្រវែង​៦០៥​ម៉ែត្រ និង​ទទឹង​១៧​ម៉ែត្រ អនុវត្ត ការសាងសង់​ដោយ​កងវិស្វកម្ម​ថៃ​។a train pet6 a train pet a train pet1 a train pet7 a train pet4 a train pet5 (1) 

​