» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11968 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702139 នាក់

លោក ផាម មិញ​ឈិ​ញ ឡើងជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក ង្វៀន សួន​ហ្វ៊ុ​ក​ដែល​ត្រូវ​តែងតាំង​ជា​ប្រធានាធិបតី​


​វៀតណាម​៖ នៅ​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២១​នេះ​តំណាងរាស្ត្រ​ចំនួន​៤៤៦ ក្នុងចំណោម​៤៥២ នៃ រដ្ឋសភា​វៀតណាម​នីតិកាល​ទី​១៣ បានអនុម័ត​សេចក្តីសម្រេច​បញ្ចប់​តំណែង​លោក ង្វៀន សួន​ហ្វ៊ុ​ក​ពី​នាយករដ្ឋមន្ត្រី ក្រោយ​បាន​បំពេញការងារ​អស់​រយៈពេល​៥​ឆ្នាំ​។ លោក ង្វៀន សួន​ហ្វ៊ុ​ក ត្រូវបាន​បក្ស​កុម្មុយនីស្ត វៀតណាម​ជ្រើសតាំង​ជា​បេក្ខភាព​ប្រធានាធិបតី​ជំនួស​លោក ង្វៀន ភូ​ជុង​។​លោក ផាម មិញ​ឈិ​ញ​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​វៀតណាម​។a co vna3

​សារព័ត៌មាន​វៀតណាម Viet Nam News បាន​ចុះផ្សាយ​ថា​ចំពោះ​ការបញ្ចប់​តំណែង​លោក ង្វៀន សួន​ហ្វ៊ុ​ក នឹង​បើកផ្លូវ​ដល់​ការតែងតាំង​រដ្ឋាភិបាល​ថ្មី ក៏ដូចជា​ការបោះឆ្នោត​តែងតាំង​រូបលោក ជា​ប្រធានាធិបតី​វៀតណាម​ថ្មី​ផងដែរ​។​​លោក ង្វៀង​ហា​ញ់​ហ្វុ​ក​(Nguyễn Hạnh Phúc) អគ្គលេខាធិការ​រដ្ឋសភា​វៀតណាម បានបញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា លោក ហ្វ៊ុ​ក ត្រូវបាន​ស្នើ​ជា​បេក្ខភាព​ជា​ប្រធានាធិបតី​។​ជា​ករណី​ទីមួយ​ហើយ​ក្នុង​ប្រវត្តិ​នយោបាយ​វៀតណាម ដែល​នាយករដ្ឋមន្ត្រី​កាន់តំណែង​ត្រូវបាន​ជ្រើសតាំង​ជា បេក្ខភាព​ប្រធានាធិបតី​។

រដ្ឋសភា​វៀតណាម បានអនុម័ត​សេចក្តីសម្រេច​បញ្ចប់​តំណែង​ប្រធានាធិបតី​របស់ លោក ង្វៀន ភូ​ជុង រួចហើយ​ដែរ​។ តំណាងរាស្ត្រ​វៀតណាម គ្រោង​បោះឆ្នោត​តែងតាំង​លោក ផាម មិញ​ឈិ​ញ ជា​នាយករដ្ឋមន្ត្រី​ថ្មី នៅ​ថ្ងៃទី​៥ ខែមេសា ហើយ​រដ្ឋាភិបាល​វៀតណាម​ថ្មី​គ្រោង​នឹង​ចូល​ស្បថ​កាន់តំណែង​នៅ​ថ្ងៃ​ដដែល​។ លោក ឈិ​ញ ជា​ប្រធាន​គណៈ​ចាត់តាំង​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​វៀតណាម​។​
​

លោក ង្វៀន សួន​ហ្វ៊ុ​ក កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​វៀតណាម​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២១​។ ក្នុង​រយៈពេល​៥​ឆ្នាំ​នៃ​ការ កាន់តំណែង ផលិតផល​សរុប​ក្នុងស្រុក​វៀតណាម​មានកា​រ​កើន​ឡើងជា​លំដាប់ ដោយ​ថែមទាំង​សម្រេចបាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​មួយចំនួន​ផងដែរ​។ លោក​ក៏​ត្រូវបាន​សាធារណៈជន វៀតណាម​កោត​ស​សើរ​ចំពោះ​ការឆ្លើយតប​ទៅនឹង​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩​។​

​គួរ​បញ្ជាក់ថា អំណាច​ដឹកនាំ​រដ្ឋ​នៅ​វៀតណាម​ត្រូវបាន​បែងចែក​ទៅកាន់​បុគ្គល​សំខាន់ៗ​៤​រូប គឺ​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត វៀតណាម​(​ដែល​កាន់កាប់​អំនាច​យោធា​); ប្រធានាធិបតី ;​នាយករដ្ឋមន្ត្ក្រី(កាន់ការងាររដ្ឋបាលសេដ្ឋលកិច្ច) និង​ប្រធានសភា​។ ដោយឡែក​សមាជ​បក្ស​កុម្ម​យ​នី​ស្ត​វៀតណាម ដែល​ឡើង​ពីថ្ងៃ​ទី ២៥ ខែមករា ដល់​ថ្ងៃទី​២ ខែកុម្ភៈ ជ្រើសតាំង​លោក ជុង ឱ្យ​បន្ត​កាន់តំណែង​ជា​អគ្គលេខាធិការ​បក្ស​អាណត្តិ​ទី​៣​។ ចំណែក​តំណែង​ប្រធានសភា​បាន​ទៅ​លោកវឿងឌិញវេ( Vuong Dinh Hue )៕a co vna a co vna1 a co vna2 

​