» បង្ក្រាប​ក្រុម​ចាប់​ច​ម្រឹត​១​សម្បុក​បាន​៩​នាក់​! » ការបើក​ច្រកព្រំដែន​ឡើងវិញ កម្ពុជា​រក្សា​គោលជំហរ​ដដែល​មិន​ផ្លាស់ប្តូរ​នោះទេ​«​កូនសោ​គឺ​នៅក្នុង​ដៃ​ថៃ​ខ្លួនឯង​» » កម្ពុជា​-​ហ្វីលីពីន ឯកភាព​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ ក្នុងពេល​ចិន​រិះគន់​ » ឯកអគ្គរ​ដ្ឋួ​ទូត​ចិន សប្បាយចិត្ត​ឃើញ​កម្ពុជា​បង្ក្រាប​ល្បែង​អន​ឡាញ​និង​សន្យា​ការផ្តល់​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ » អគ្គស្នងការ​នគរបាល​បញ្ជា​កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា (Online Scams) » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ចំណុច ឃុំ​កំពង់​ភ្នំ ស្រុក លេ​ី​ក​ដែក​ខេត្ត កណ្តាល កន្លែង​ធ្វើ​អាជីវកម្ម​? » អគ្គ​នា​យុក​រដ្ឋា​ន​គយ​ប្រកាស​ពី​ការបើក​ឲ្យ​នាំ​ទំនិញ​ថៃ​ចូល​ចូលមក​កម្ពុជា លើកលែងតែ​បន្លែ​និង​ប្រេង​! » បន្ទាប់ពី​មាន​បទបញ្ជារ​នាយករ​ដ្ឋ​ម​ន្ត្រិ​ទីតាំង​ល្បែង​អន​ឡាញ​នៅ​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​ក្រចេះ​បន្ទាយមានជ័យ​ត្រូវបាន​បង្ក្រាប​បន្តបន្ទាប់​! » ទស្សនៈ​៖គេ​មិនអាច​យក​ព្រៃ​ចេញពី​មនុស្ស​ថៃ​បាន!? » សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នែ​នាំ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​-​ខេត្ត ត្រួតពិនិត្យ​ការប្រយុទ្ធប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! » ប្រទេស​ថៃ កំពុង​ពិចារណា​គិត​ពន្ធ ០% លើ​ទំនិញ​នាំចូល​បន្ថែមទៀត​ពី​សហរដ្ឋ​អាម៉េរិក​ » ៦​ខែ​កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម បាន​តម្លៃ​ជិត ២,២​ពាន់​លាន​ដុល្លារ អ្នក​ធុរកិច្ច​កម្ពុជា និង វៀតណាម ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា » ករណី​ប៉ះទង្គិច​ពាក្យសម្តី​នៅ​ប្រាសាទតាមាន់ធំ រវាង​អ្នកទេសចរ​ជនជាតិខ្មែ​រ និង​ទាហាន​ថៃ មាន​សភាព​ស្ងប់ស្ងាត់​ជាធម្មតា វិញ​ហើយ​! » មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បំពាក់​ម៉ាស៊ីន​ទំនើប​ស្ដង់​អន្ដរជាតិ សម្រាប់​ព្យាបាល​ជំងឺ​ភ្នែក​ស្ងួត​មានគុណ​ភាព​ខ្ពស់ » អាជ្ញាធរ​កម្ពុជា​ថៃ​គួ​តែ​ឆាប់​ត្រូវ​គ្នា​សម្រួល​បញ្ហា​ជូន​ប្រជាពលរដ្ឋ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5390 នាក់

ម្សិលមិញ 5272 នាក់

សរុប 17111015 នាក់

អង់គ្លេស​ពង្រឹងកម្លាំង​ទ​ព័​ការពារ​ដែនទឹក​និង​ព្រមាន​ពី​ការដើរ​ចេញពី​សហគម​ន៍​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​!

 


​អង់គ្លេស​៖ ​នៅ​ថ្ងៃអាទិត្យ​ទី​១៣ធ្នូ​នេះ ជា​ថ្ងៃ​ចុងក្រោយ​ដែល​អង់គ្លេស និង​អឺរ៉ុប​ត្រូវ​ចរចា ដើម្បី​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម នៅក្រោយ អង់គ្លេស បាន​ដកខ្លួន លែង​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​តទៅទៀត​។ ប៉ុន្តែ អង់គ្លេស និង​សហភាព​អឺរ៉ុប នៅតែ​មិនទាន់ ចរចា​រកឃើញ​កិច្ចព្រមព្រៀង​នឹង​គ្នា​នៅឡើយ​។​​តែ​លោកស្រី ប្រធាន​គណៈកម្មការ​អឺរ៉ុប​បានប្រកាសថា ភាគី​ទាំង​ពីរបាន​និយាយ​ព្រមព្រៀង​ថា នឹង​ពន្យារ​ការចរចា នៅក្រោយ ថ្ងៃអាទិត្យ នេះ​។​a GB eu 

​អង់គ្លេស​បាន​ដើរ​ចេញពី​រង្វង់​សហភាព​អឺរ៉ុប ជា​ផ្លូវការ តាំងពី​ថ្ងៃទី ៣១​មករា ដើមឆ្នាំ​២០២០​។ ប៉ុន្តែ អង់គ្លេស​នៅ​បន្ត​សិទ្ធិ​ប្រើប្រាស់​ទីផ្សារ​អឺរ៉ុប​រួម និង​គ្មាន​របាំង​ពន្ធគយ​របស់​អឺរ៉ុប រហូតដល់​ថ្ងៃទី ៣១​ធ្នូ​ចុង​ឆ្នាំនេះ​។ ដោយសារតែ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ពិសេស​រវាង​អង់គ្លេស និង​អឺរ៉ុប ត្រូវ​ចប់​នៅ​ចុងឆ្នាំ​នេះ ភាគី​ទាំង​ពីរបាន​បើក​ចរចា គ្នា​តាំងពី​ខែមីនា មក​ដើម្បី​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី សម្រាប់​ទំនាក់ទំនង​ថ្មី ក្នុងនាម​ដែល​អង់គ្លេស លែង​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​តទៅទៀត​។​

​កាលកំណត់ ដែល​អង់គ្លេស ត្រូវ​ចាក​ចេញពី​ទីផ្សារ​អឺរ៉ុប និង​អនុគ្រោះ​ពន្ធគយ​របស់​អឺរ៉ុប គឺ​នៅ​ថ្ងៃទី ៣១​ធ្នូ​ខាងមុខ​។ ប៉ុន្តែ នាយករដ្ឋមន្ត្រី​អង់គ្លេស និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី អួរ​ស៊ូ​ឡា វ៉ុ​ន​ឌែ​រ ឡេ​យែ​ន បានកំណត់​យក​ថ្ងៃអាទិត្យ ទី ១៣​ធ្នូ​នេះ​ជា​ថ្ងៃ​ចរចា​ចុងក្រោយ​។ មន្ត្រី​បារាំង សម្រាប់​កិច្ចការ​អឺរ៉ុប បានបញ្ជាក់​ហើយ​ថា ទីក្រុង​ឡុង​ដ៍ និង​ព្រុ​ច​ស៊ែ​ល អាច​បន្ត ការចរចា ប៉ុន្តែ មិន​ច្រើន​នោះទេ ព្រោះថា ពេលវេលា​កាន់តែ​ខើច​ណាស់​ទៅហើយ​។ នៅពេល​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ថ្ងៃទី ៣១​ធ្នូ នឹង​ឈាន​មកដល់ ប៉ុន្តែ ភាគី ទាំងពីរ​បាន​ព​ន្ល​យ​ឲ្យ​ដឹង​ពី​លទ្ធភាព គ្មាន​កិច្ចព្រមព្រៀង ច្រើនជាង មាន​កិច្ចព្រមព្រៀង​។​
​មានការ​កត់សម្គាល់ថា​ការចរចា រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម អង់គ្លេស អឺរ៉ុប នៅក្រោយ Brexit នៅតែ​ទ័លច្រក ជាប់គាំង លើ​ចំណុច​សំខាន់​មួយចំនួន ដែល អង់គ្លេស និង​អឺរ៉ុប មិន​ចង់​ធ្វើ​សម្បទាន ឲ្យ​គ្នា ។​

​ទី ១ គឺ​៖ លើ​សិទ្ធិ​របស់​អ្នកនេសាទ​អឺរ៉ុប ក្នុង​ដែនទឹក​របស់​អង់គ្លេស​។ រឿង​នេសាទ នេះ​ជាការ​ទាមទារ​ចង់បាន​ខ្លាំង​របស់​ប្រទេស​សមាជិក​មួយចំនួន​ដូចជា បារាំង ហូ​ឡង់ បែលហ្ស៊ិក ឬ​អេ​ស្ប៉ា​ញ​ជាដើម ព្រោះថា ដែនទឹក​សមុទ្រ​អង់គ្លេស មាន​សំបូរ​ត្រី​ច្រើន​។​​ភាគី​អឺរ៉ុប​ចង់​បន្ត ចូលទៅ​នេសាទ​ក្នុង​ដែនទឹក​របស់​អង់គ្លេស ដូច​មុន ជា​ថ្នូរ​នឹង​ការដែល​អង់គ្លេស អាច​បញ្ជូន លក់​ផលិតផល​គ្រឿង​សមុទ្រ ក្នុង​ទីផ្សារ​អឺរ៉ុប​។ ប៉ុន្តែ អង់គ្លេស វិញ មិន​ឯកភាព​នោះទេ ក្នុង​ហេតុផល​ថា អង់គ្លេស​មាន​អធិបតេយ្យភាព ត្រូវ​គ្រប់គ្រង ការពារ​ដែនទឹក​សមុទ្រ​របស់ខ្លួន ឲ្យ​ប្រទេស​អឺរ៉ុប មាន​សិទ្ធិ​ចូល​នេសាទ​ដូច​មុន​។​

​ចំណុច​ជាប់គាំង​ទី​២ គឺ​រឿង ប្រកួតប្រជែង​ពាណិជ្ជកម្ម ទៅ​ថ្ងៃ​អនាគត​។ ភាគី​អឺរ៉ុប​បាន​យល់ព្រម ឲ្យ​អង់គ្លេស អាច​បន្ត​ប្រើប្រាស់​ទីផ្សារ​អឺរ៉ុប ហើយ​និង​គ្មាន​រនាំង​ពន្ធគយ​ដូច​មុន គឺ​ដូច​ពេលដែល​អង់គ្លេស នៅ​ជា​សមាជិក​របស់​អឺរ៉ុប ប៉ុន្តែ ជា​ថ្នូ​វិញ អង់គ្លេស ត្រូវ គោរព​តាម​ក្បួនខ្នាត ច្បាប់​ផ្ទៃក្នុង​របស់​អឺរ៉ុប ទាក់ទង​នឹង​កម្លាំង​ពលកម្ម ការយកពន្ធ ឬ​សង្គម​បរិស្ថាន ជាដើម​។ សម្រាប់​អឺរ៉ុប វា​មិនមែនជា​រឿង​យុត្តិធម៌​ទេ ដែល​អង់គ្លេស​អាច​ចូល​ប្រើប្រាស់​ទីផ្សារ​អឺរ៉ុប​ដោយ​សេរី និង​គ្មាន​របាំង​ពន្ធគយ ប៉ុន្តែ អង់គ្លេស កំណត់​ស្តង់ដា ច្បាប់​ផ្ទាល់ខ្លួន អង់គ្លេស​នោះ​។ ដើម្បី បន្ត​ប្រើប្រាស់​ទីផ្សារ​អឺរ៉ុប ដោយ​សេរី​ដូច​មុន អឺរ៉ុប​បានទាមទារ​ឲ្យ​អង់គ្លេស​បន្ត​គោរព​ច្បាប់​ជំនួញ​អឺរ៉ុប​។ អឺរ៉ុប ខ្លាច​ថា អង់គ្លេស អាចធ្វើ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ដូចជា​អាច​លួច​ផ្តល់ជំនួយ​ឧបត្ថម្ភ​ដល់​ក្រុមហ៊ុន​អង់គ្លេស ដែល​នឹងធ្វើ​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​ពិបាក​នឹង​ប្រកួតប្រជែង​ជាមួយ នៅក្នុង​ទីផ្សារ​អឺរ៉ុប​។​

​ក្នុងករណី​ដែល​អង់គ្លេស​មិន​គោរព តាម​ក្បួនច្បាប់​អឺរ៉ុប អឺរ៉ុប​ចង់ ប្រើ​សិទ្ធិ​ដើម្បី ចាត់វិធានការ​ឯកតោ​ភាគី តាមរយៈ ការអនុវត្ត​យកពន្ធ និង​កំណត់​ចំនួន​កូតា ទំនិញ​របស់​អង់គ្លេស ក្នុង​ទីផ្សារ​អឺរ៉ុប ដើម្បី ការពារ​ក្រុមហ៊ុន​អឺរ៉ុប ទល់នឹង​ក្រុមហ៊ុន​អង់គ្លេស ដែល​ធ្វើ​ជំនួញ មិន​ស្មោះត្រង់​។​​បើ​គ្មាន​កិច្ចព្រមព្រៀង មុន​ថ្ងៃទី ៣១​ធ្នូ​ទេ នោះ ចាប់ពី​ថ្ងៃទី ១ មករា​២០២១​ទៅ រាល់​គ្រប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​អង់គ្លេស​និង​អឺរ៉ុប នឹងត្រូវ​ប្រព្រឹត្ត​ទៅតាម​គោលការណ៍​នៃ​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO ដែល​មានន័យថា ការកំណត់​កូតា ហើយ​និង​អត្រាពន្ធគយ នឹង​ត្រូវគេ​អនុវត្ត ដោយ​ស្វ័យប្រវត្តិ​រវាង​ភាគី អង់គ្លេស ហើយ​និង​អឺរ៉ុប​។​

​រឿង​ទាំងអស់នេះ នឹង​ទៅ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ភាគី ទាំងពីរ ជាពិសេស អង់គ្លេស​តែម្តង ដែល​នៅឯ​កោ​តែម្នាក់ឯង ហើយ​កំពុងមាន​សេដ្ឋកិច្ច​ចុះ​ទន់ខ្សោយ​ដោយសារតែ​វិបត្តិ​កូ​វីដ​រួចហើយនោះ​។​​ដោយសារតែ​មិនមាន​ការឯកភាព​គ្នា​កងទ័ព​អង់គ្លេស បានប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ទី​១៣​ធ្នូ ថា ខ្លួន​ត្រៀម រួចជាស្រេច​ដើម្បី​ចាប់ផ្តើម​ល្បាត​ព្រំដែន សមុទ្រ ជាមួយ​សហភាព​អឺរ៉ុប​។ អង់គ្លេស និង​សហភាព​អឺរ៉ុប​ធ្លាប់​សហការគ្នា និង​ជា​សម្ព័ន្ធមិត្ត នៅក្នុង​អង្គការ​អូតង់​។​
​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​អង់គ្លេស រាល់​កិច្ចព្រមព្រៀង​ត្រូវតែ​ស្មើភាព និង​គោរព​ជំហរ​ជា​មូលដ្ឋានគ្រឹះ របស់​អង់គ្លេស ដែល​ក្នុងនោះ អង់គ្លេស​ជា​រដ្ឋ​អធិបតេយ្យ ក្នុង​រយៈពេល ៣​សប្តាហ៍​ខាងមុខ​។

 អង់គ្លេស នឹងមិន​បណ្តែតបណ្តោយ ឲ្យ​ទូក​បរទេស ចូលទៅ​នេសាទ ក្នុង​ដែនទឹក​របស់ខ្លួន ទៀត​នោះទេ​។​ក្រសួងការពារជាតិ​អង់គ្លេស បាន​បង្កើន​ភាព​តានតឹង មួយ​ជាន់ ថែមទៀត ដោយបាន​អះអាងថា កងទ័ព​អង់គ្លេស​បាន​ត្រៀម​កប៉ាល់​ចម្បាំង ៤​គ្រឿង សម្រាប់​ចេញ ទៅ​ការពារ​ដែនទឹក របស់​អង់គ្លេស ទល់នឹង​កប៉ាល់​បរទេស នៅក្នុង​ករណី គ្មាន​កិច្ចព្រមព្រៀង អង់គ្លេស អឺរ៉ុប​។ សម្រាប់ អតីត​មេបញ្ជាការ​កងទ័ពជើងទឹក​អង់គ្លេស​លោក Alan West វា​ជា​រឿង​សមគួរ ដែល​កងទ័ពជើងទឹក​អង់គ្លេស ចេញមុខ​ការពារ​ដែន​ទឹកសមុទ្រ​អង់គ្លេស បើសិន រដ្ឋាភិបាល មិន​ចង់​ឲ្យ​ទូក​នេសាទ​បរទេស ចូលក្នុង​ដែនទឹក​អង់គ្លេស​នោះ​។​​ក្រសួងការពារជាតិ​អង់គ្លេស​បានបញ្ជាក់​ថា គេ​បាន​ត្រៀម​កងទ័ព ប្រមាណ ១៤ ០០០​នាក់ សម្រាប់​ត្រៀម ជួយ រដ្ឋាភិបាល ក្នុងការ​ការពារ​ដែន​ទឹក​អង់គ្លេស ក្នុងដំណាក់កាល​អន្តរ​កាល ក្រោយ Brexit ដែល​នៅ​ក្នុងនោះ មាន​ផងដែរ​ឧទ្ធម្ភាគចក្រ សម្រាប់​តាមដាន​ឆ្នេរសមុទ្រ អង់គ្លេស​។​

លោក​បូរី​សចន​សុន​( Bullish Boris Johnson) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អង់គ្លេស​ព្រមាន​ថា លោក​នឹងមិន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ សហគមន៍​អឺរ៉ុប ដែល​នឹង​ឱ្យ​អង់គ្លេស​បាន​ឯករាជ្យ​។​​តាមរយៈ​ប្រេសិត​ពិសេស ឈ្មោះ David Frost លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson ថា​រូបលោក បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុងការ​បញ្ឈប់​ការពិភាក្សា​បិទទ្វា ដែលមាន​រយៈពេល ៤៨ ម៉ោង​។ គណៈរដ្ឋមន្ត្រី អង់គ្លេស​ថា លោក ច​ន សុន មិន​ខ្លាច​ប៉ះទង្គិច ដោយ​គ្មាន​កិច្ចព្រមព្រៀង​ទេ​។​​សារព័ត៌មាន Sputnik រុស្ស៊ី​ចេញផ្សាយ​ថា លុយ​ផោន របស់​អង់គ្លេស​បាន​ធ្លាក់ចុះ ប្រឆាំងនឹង​ប្រាក់​ដុល្លារ​អាមេរិក នៅ​ថ្ងៃ​ច័ន្ទ​នេះ ចំពេល​ដែល​កិច្ចចរចា​រវាង​អង់គ្លេស និង​អឺរ៉ុប​អាច​នឹង​បរាជ័យ​។​

​សូម​រំលឹកថា កាលពី​ពាក់កណ្តាល​ឆ្នាំ ២០១៦ ប្រជាពលរដ្ឋ​អង់គ្លេស​ប្រមាណ​ជាង ៥០ ភាគរយ (៥១%) បាន​បោះឆ្នោត​គាំទ្រ​ឱ្យ​អង់ គ្លេ​ស​ចាក​ចេញពី​សហភាព​អឺរ៉ុប តាមរយៈ​ការធ្វើប្រជាមតិ​ជា​លើកដំបូង នៅ​ថ្ងៃទី ២៣ ខែមិថុនា​។​​លទ្ធផល​ប្រជាមតិ​កាលនោះ​បានធ្វើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​តូ​នី​ប្លែ​រ​ចុះ​លា​ចេញពី​តំណែង​ព្រោះ បាន​ជំរុញ ឱ្យ​ចក្រភព​អង់គ្លេស​ត្រូវតែ​ចាកចេញ​ចាក​ចេញពី​សមាជិកភាព​សហភាព​អឺរ៉ុប​។ កិច្ចចរចារ ស្តីពី​ការដកខ្លួន​អឺរ៉ុប ដែល​កាលណោះ លោកស្រី Theresa May ជា​នាយករដ្ឋមន្ត្រី និង​មេដឹកនាំ​សហភាព​អឺរ៉ុប ត្រូវបាន​ធ្វើឡើង​បន្តបន្ទាប់ ដោយ​ត្រូវ​ប្រើ​ពេលវេលា​យ៉ាងយូរ​។

កិច្ចព្រមព្រៀង ស្តីពី Brexit ត្រូវបាន​ចុះហត្ថលេខា ដោយ​រដ្ឋាភិបាល​អង់គ្លេស និង​សហភាព​អឺរ៉ុប កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៨ ក៏ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ អាច​ចូល​ជាធរ​មានបាន លុះត្រាតែ​មានការ​អនុម័ត​យល់ព្រម ពី​រដ្ឋសភា​អង់គ្លេស​។​​កាលនោះ​ការបោះឆ្នោត​ស្នើសុំ​ការគាំទ្រ​ពីស​ភា បានធ្វើ​ឡើង នៅ​ថ្ងៃ ១៦ ខែមករា ២០១៩ ក៏ប៉ុន្តែ​ការស្នើ​នោះបាន​បរាជ័យ បន្ទាប់ពី​សភា​អង់គ្លេស​បាន​បោះឆ្នោត​គាំទ្រ ដោយ​សំឡេង​តែ​២០២ ក្នុងចំណោម​សំឡេង​ប្រឆាំង​ជាង​៤៣២ សំឡេង ហើយ​បន្ត​ជា​វិបត្តិ​រហូតដល់​ពេលបច្ចុប្បន្ន​៕a english3