» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30020 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597439 នាក់

សន្តិសុខ​ប្រធានាធិបតី​៖​មូលហេតុ​មិន​សហការ​ចាប់ខ្លួន​លោក​យុន ព្រោះតែ​សុពលភាព​នៃ​ដីកាចាប់ខ្លួន ត្រូវ ការជជែក​គ្នា​សិន​

 


​កូរ៉េខាងត្បូង​៖ ប្រធាន​សន្តិសុខ​របស់​លោក​ប្រធានាធិបតី យុន ស៊ុ​ក​យុល (Yoon Suk Yeol) កាលពី​ចុង​សប្ដាហ៍​កន្លងទៅ បាន​និយាយថា លោក​មិនអាច​សហការ​ជាមួយ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ ក្នុងការ​ប៉ុនប៉ង​ចាប់ខ្លួន​មេដឹកនាំ​រូបនេះ​បានឡើយ ។​ហេតុផល​នោះ គឺថា សកម្មភាព​នេះ នឹង​អាច​រុញច្រាន​វិបត្តិ​នយោបាយ ឱ្យ​ក្លាយទៅជា​ការប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំង​មួយកម្រិត​ទៀត ។a yoon guard 

​ដីកា​សម្រាប់​ចាប់ខ្លួន​លោក​យុន (Yoon) ដោយ​ផ្អែកលើ​ការចោទប្រកាន់​ពីបទ​បះបោរ​នោះ បាន​ផុតកំណត់​នៅ​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃទី​៦ ខែមករា ដោយ​ប្រធាន​សន្តិសុខ លោក ផាក ចុង​ជុន (Park Chong-jun) បាន​លើកឡើងថា ដោយសារតែ​សុពលភាព​នៃ​ដីកាចាប់ខ្លួន កំពុងស្ថិត​នៅក្រោម​ការ​ជជែក​វែកញែក​ផ្លូវច្បាប់ នោះ​ហើយ គឺជា​ហេតុផល​នៃ​កង្វះ​កិច្ចសហប្រតិបត្តិការ​ចាប់​ខ្លួន​នេះ ។

​ការអត្ថាធិប្បាយ​របស់​ប្រធាន​សន្តិសុខ បានធ្វើ​ឡើង បន្ទាប់ពី​តុលាការក្រុង​សេ​អ៊ូ​ល បាន​ច្រានចោល​ពាក្យបណ្តឹង​របស់​មេធាវី​លោក​យុន (Yoon) ដែល​អះអាងថា​ដីកាចាប់ខ្លួន​នេះ មិន​ត្រឹមត្រូវ និង​ខុសច្បាប់​។ ខណៈនោះ អ្នកសារព័ត៌មាន បាន​ព្យាយាម​ទូរ​សព្ទ​ទាក់ទង​ទៅកាន់​តុលាការ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម ប៉ុន្តែ​មិនទាន់​ទទួលបាន​នូវ​ការឆ្លើយតប​នោះទេ ។​ក្រៅពី​សន្ត​សុខ​មិន​សហការ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ អ្នកគាំទ្រ​លោក​យុន ប្រធានាធិបតី​បញ្ឈរជើង​រាប់ពាន់នាក់ បានមក​ជួបជុំគ្នា​នៅក្បែរ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំងនឹង​ការប៉ុនប៉ង​ចាប់ខ្លួន​ប្រមុខ​ដឹកនាំ​ដែល​រង​ការចោទប្រកាន់ ផងដែរ​។

​ស្ថិតនៅលើ​ដងផ្លូវ ក្នុង​សង្កាត់​ហាន​ណា​ម​ដុង (Hannam-dong) ក្នុង​ទីក្រុង​សេ​អ៊ូ​ល មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វិមាន​ប្រធានាធិបតី​ស្របពេល​សីតុណ្ហភាព​ធ្លាក់​ចុះក្រោម -៥​អង្សា ជាមួយនឹង​កំណក​ព្រិល​ទឹកកក ក្នុង​កម្រាស់​ជាង ៦ សង់ទីម៉ែត្រ អ្នកចូលរួម​តវ៉ា​ភាគច្រើន បាន​ឃ្លំ​ខ្លួន​នៅក្នុង​ភួយ និង​បន្ត​ការតវ៉ា​ដោយ​បង្ហាញ​ការគាំទ្រ​របស់​ពួកគេ ចំពោះ​លោក​យុន ។

​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ក្រុមបាតុករ​ប្រឆាំងនឹង​លោក​យុន (Yoon) រាប់ពាន់នាក់ បានបង្ហាញ​វត្តមាន​តវ៉ា នៅ​ពាសពេញ​ផ្លូវ​៨​គន្លង ដែល​បង្កឱ្យមាន​ការរំខាន​យ៉ាងខ្លាំង​ដល់​ចរាចរណ៍​ទាំងសងខាង​ផ្លូវ ស្របពេល​មន្ត្រីនគរបាល បានដាក់​របាំង​នៅខាងមុខ​ក្រុម​អ្នកប្រឆាំង​លោក​យុន ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​។ ទន្ទឹមនឹងនោះ ក្រុម​អ្នកគាំទ្រ​លោក​យុន បាន​ប្រមូល​ផ្ដុំគ្នា​នៅលើ​ដងផ្លូវ​ក្បែរៗ​នោះ ដើម្បី​បង្ហាញ​ពី​ប្រឆាំង​របស់​ពួកគេ ចំពោះ​ក្រុម​ប្រឆាំងនឹង​លោក​យុន ។

​ក្នុង​ថ្ងៃ​តែមួយ​នោះ ក្រុម​អ្នកស៊ើប​អង្កេត​កូរ៉េខាងត្បូង ជាថ្មី​ម្តងទៀត បានធ្វើការ​ស្នើសុំ​ទៅកាន់​ប្រធានាធិបតី​ស្តីទី​របស់​ប្រទេស​នេះ ដើម្បី​ដាក់​បញ្ជា​ឱ្យ​មន្ត្រី​សន្តិសុខ​ប្រធានាធិបតី គោរព​តាម​ដីកាចាប់ខ្លួន​ចំពោះ​លោក យុន (Yoon) ដែល​រង​នូវ​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការប្រកាស​ច្បាប់អាជ្ញាសឹក កាលពី​ខែ​មុន ។

​ក្នុងពេល​ដំណាលគ្នា​នោះ ប្រធាន​សន្តិសុខ​របស់​លោក​ប្រធានាធិបតី យុន ស៊ុ​ក​យុល (Yoon Suk Yeol) កាលពី​ចុង​សប្ដាហ៍​កន្លងទៅ បាន​និយាយថា លោក​មិនអាច​សហការ​ជាមួយ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ ក្នុងការ​ប៉ុនប៉ង​ចាប់ខ្លួន​មេដឹកនាំ​រូបនេះ​បានឡើយ ។​

​ទាក់ទង​នឹង​រឿងនេះ​ដែរ​លោក Han Duck-soo ប្រឈម​ការបោះឆ្នោត​ទម្លាក់​ពី​តួនាទី​ជា​ប្រមុខរដ្ឋស្តីទី ដោយសារតែ​លោក​រំលង​ការប្រកាស​ដាក់​ឲ្យ​ប្រើ​ច្បាប់​បង្កើត​«​ក្រុម​ស៊ើបអង្កេត​ពិសេស​» ដែល​ស្នើ​បាន​ឡើង​ដោយ​រដ្ឋសភា​ដែល​គ្រប់​ដណ្តប់​ដោយ​គណបក្សប្រឆាំង​យ៉ាងច្រើន​លើសលប់​កាលពី​សប្តាហ៍​មុន​ដើម្បី​ស៊ើបអង្កេត​លើ​លោក Yoon Suk Yeol និង​ភរិយា​របស់លោក​។​ក្រោយ​បរាជ័យ​ក្នុងការ​បោះឆ្នោត​ទម្លាក់ ប្រធានាធិបតី Yoon Suk Yeol ពី​អំណាច​ក្នុង​ជុំ​ដំបូង​កាល​ថ្ងៃទី​៧​ខែធ្នូ សភាជាតិ​កូរ៉េខាងត្បូង​បាន​បោះឆ្នោត​បង្កើត​ក្រុម​ស៊ើបអង្កេត​ពិ​សេសមួយ​ដែលមាន​សិទ្ធិអំណាច​ពិនិត្យ​លើ​ដំណើរ​ការប្រកាស​ច្បាប់អាជ្ញាសឹក​ដែល​ប្រកាស​យ៉ាង​តក់ក្រហល់​ដោយ ប្រធានាធិបតី Yoon Suk Yeol កាល​ថ្ងៃទី​៣​ខែធ្នូ​។​​ទោះបីជា​បែបណា ប្រធានាធិបតី​ស្តីទី លោក Han Duck-soo ដែល​ឡើងកាន់​អំណាច​បណ្តោះអាសន្ន​កាល​ថ្ងៃទី​១៤​ខែធ្នូ មិនបាន​គាំទ្រ​ច្បាប់​បង្កើត​ក្រុម​ស៊ើបអង្កេត​ពិសេស​នោះទេ​។​

​គណបក្ស​ប្រជាធិបតេយ្យ​កូរ៉េខាងត្បូង​ដែលជា​គណបក្សប្រឆាំង​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​នឹង​ជំរុញ​ដំណើរការ​ចោទប្រកាន់​ព្យួរ​ដំណែង​ប្រធានាធិបតី​ស្តីទី Han Duck-soo ដោយសារតែ​ការបង្ហាញ​ពី​ការបដិសេធ​ចំពោះ​ការទាមទារ​របស់​គណ​បក្សប្រឆាំង​ក្នុង​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​បង្កើត​ក្រុម​ស៊ើបអង្កេត ដែល​សំដៅលើ​ប្រធានាធិបតី Yoon Suk Yeol និង​ស្ត្រី​ទីមួយ ហើយ​អំពាវនាវ​ឱ្យមាន​សភា​«​ការសម្របសម្រួល​» លើ​បញ្ហា​បច្ចុប្បន្ន​។​

​គណបក្សប្រឆាំង​ដ៏​សំខាន់​បាន​នឹង​កំពុង​អំពាវនាវ​ឱ្យមាន​ច្បាប់​ដែល​នឹង​អនុញ្ញាតឱ្យ​មានការ​ស៊ើបអង្កេត​ពី​ក្រុម​ស៊ើបអង្កេត​ពិសេស​លើ​ការចោទប្រកាន់​ពី​«​ការបះបោរ និង​ការចោទប្រកាន់​អំពើពុករលួយ​» ពាក់ព័ន្ធ​នឹង​ប្រធានាធិបតី Yoon Suk Yeol និង​ស្ត្រី​ទីមួយ Kim Keon-hee ក្នុងអំឡុងពេល​កាន់អំណាច​អស់​រយៈពេល​ជាង​២​ឆ្នាំ​។ លោក Yoon បាន​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​ចំពោះ «​ការបះបោរ និង​ការរំលោភបំពាន​អំណាច​» ទាក់ទង​នឹង​ការបញ្ជា​របស់គាត់​ក្នុងអំឡុងពេល​នៃ​ការដាក់​ច្បាប់អាជ្ញាសឹក​ថ្ងៃទី​កាល​ថ្ងៃទី​៣​ខែធ្នូ​របស់គាត់​។​

​សេចក្តីរាយការណ៍​រប​ស់ Korea Herald បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​របស់​ប្រធានាធិបតី​ស្តីទី Han Duck-soo នៅ​ថ្ងៃ​អង្គារ​នេះ​បាន​រំលង​ការពិនិត្យ​ឡើងវិញ​លើ​អត្ថបទ​ច្បាប់​នោះ​ទាំងស្រុង ខណៈដែល​ប្រធានាធិបតី​ស្តីទី​បាន​អំពាវនាវ​ឱ្យមាន «​វិធានការ​សម្របសម្រួល​» ពី​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​ជុំវិញ​បញ្ហា​នៃ​សេចក្តីព្រាងច្បាប់ និង​ការតែងតាំង​ចៅក្រម​តុលាការ​ធម្មនុញ្ញ​ថ្មី​។

​លោក​យុន (Yoon) ក្លាយជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដំបូង​គេ​អំឡុង​កំពុងកាន់​អំណាច ដែល​ប្រឈមមុខ​នឹង​ដីកាចាប់ខ្លួន ក្រោម​បទចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ដ៏​អាក្រក់​ក្នុង​ការដាក់​ប្រទេស​ទៅក្នុង​ច្បាប់អាជ្ញាសឹក កាលពី​ថ្ងៃទី​៣ ខែធ្នូ (​ឆ្នាំ ២០២៤) រហូត​បង្កឱ្យមាន​ភាព​វឹកវរ​ផ្នែក​នយោបាយ នៅក្នុង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៤ ក្នុង​តំបន់​អាស៊ី និង​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​សហរដ្ឋ​អាម៉េរិក ៕​ប្រភព​៖ Reutersa guard yoon a guard yoon1 a yoon guard1 a yoon guard2
​