» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9823 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699994 នាក់

«​ឆ្នាំ​២០២០​មានការ​យាយី​ចំនួន​៣៥​ករណី​ប្រឆាំងនឹង​អ្នកសារព័ត៌មាន​ចំនួន​៧២​នាក់ »


​ភ្នំពេញ​៖«​មានការ​យាយី​ចំនួន​៣៥​ករណី​ប្រឆាំងនឹង​អ្នកសារព័ត៌មាន​ចំនួន​៧២​នាក់​ក្នុង​ឆ្នាំ​២០២០»​។​នេះ​បើតាម​របាយការណ៍​កម្រាស់​២៨​ទំព័រ​របស់​សមាគម​កាសែត​ឈ្មោះ​សម្ព​ន័សា​ព​ត័​មានកម​ញ​បុ​ជា​ហៅ​កាត់​ថា​(CAMBOJA)​ខេ​ម​បូ​ចា នៅ​ថ្ងៃទី​២៩ ខែមីនា​នេះ ។a cambodia jour

កំណត់ត្រា​ខេ​ម​បូ​ចា​ប្រាប់ថា​គេ​បាន​រកឃើញថា​នៅក្នុង​ឆ្នាំ​២០២០​កន្លងទៅ អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ចំនួន​៥៣​នាក់​ក្នុងចំណោម​៧២​នាក់​ត្រូវបាន​ចាប់ឃុំខ្លួន និង​រង​អំពើហិង្សា ហើយ​បទ​ចោទ​ព្រហ្មទណ្ឌ គឺជា​បទ​ចោទ​ពេញនិយម​ជាងគេ​ដែល​អាជ្ញាធរ​និង​តុលាការ​យកមកប្រើ​ប្រាស់​ដើម្បី​ប្រ​ឆាំ​នឹង​អ្នកសារព័ត៌មាន​។​

​ខេ​ម​បូ​ចា​បាន​វែកញែក​ថា​ប្រភេទ​នៃ​ការយាយី​ប្រឆាំងនឹង​អ្នកសារព័ត៌មាន​ទាំងនេះ​ដែល​កើតឡើង​ច្រើនជាងគេ គឺ​ការដាក់​ពន្ធនាគារ និង​ការប្រើ​អំពើហិង្សា​។ ក្នុងនោះ អ្នកសារព័ត៌មាន​ចំនួន​៣១​នាក់​ត្រូវបាន​ចាប់ឃុំខ្លួន និង​២២​នាក់​ទៀត​បានទទួលរ​ង​ការវាយដំ​លើ​រូបរាងកាយ​ឬ​រង​ការ​គំរាម​ប្រើ​អំពើហិង្សា​នៅពេល​កំពុង​បំពេញការងារ​។​ខេ​ម​បូ​ចាប​ញ្ជាំ​ក់ថា បទ​ចោទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ឬ​ជំរិត​ទារប្រាក់​នៃ​ក្រមព្រហ្មទណ្ឌ ត្រូវបាន​ប្រើប្រាស់​ភាគច្រើន​មែនទែន​ក្នុងការ​ប្រឆាំងនឹង​អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​។

ខេ​ម​បូ​ចា​បាន​វាយតម្លៃថា​ការចាប់ខ្លួន​ការឃុំខ្លួន​និង​ការគំរាមកំហែង​ជា​បន្តបន្ទាប់​មកលើ​អ្នកសារព័ត៌មាន គឺ​ធ្វើឱ្យប៉ះពាល់​ដល់​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ និង​ធ្វើឱ្យមាន​ការភ័យខ្លាច​ចំពោះ​អ្នក​ដែល​ចុះផ្សាយ​រឿងរ៉ាវ​ឬ​ករណី​ពាក់ព័ន្ធ​នឹង​មន្ត្រី​អ្នកមានអំណាច​។​
​លោក​ណុប​វី​នាយក​ប្រតិបត្តិ​ខេ​ម​បូ​ចា​បាន​កត់សម្គាល់ថា​អ្នកសារព័ត៌មាន​ដែល​ចុះផ្សាយ​និង​រាយការណ៍​អំពី​ផលប្រយោជន៍​របស់​មន្ត្រី​យោធា​និង​អ្នកមានអំណាច​នៅតែ​ត្រូវបាន​គេ​ធ្វើទុក្ខបុកម្នេញ​តាមរយៈ​ប្រព័ន្ធតុលាការ​ដែល​ប្រើប្រាស់​ច្បាប់ព្រហ្មទណ្ឌ​ជំនួស​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​។​ម្យ៉ាងវិញទៀត​ពួកគេ​ត្រូវបាន​គេ​វាយដំ​និង​ទទួលរង​នូវ​អំពើហិង្សា​ជា​បន្តបន្ទាប់​។​

ប្រឈម​នឹង​បញ្ហា​ទាំងអស់នេះ​ខេ​ម​បូ​ចា​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធានា​នូវ​សុវត្ថិភាព​និង​សន្តិសុខ​របស់​អ្នកសារព័ត៌មាន​ទាំងអស់​ដើម្បីឱ្យ​ពួកគេ​អាចអនុវត្ត​សិទ្ធិ​របស់​ពួកគេ​ក្នុងការ​រាយ​ការ​ណ័​ព័ត៌មាន​ដោយ​សេរី​និង​ដោយ​គ្មាន​ការភ័យខ្លាច​។​របាយការណ៍​របស់​ស​មា​គម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា ខេ​ម​បូ​ចា​នេះ​បានចេញ​ផ្សាយ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រសួង​ព័ត៌មាន​បាន​លុបចោល​អាជ្ញា​បណ្ណសារ​ព័ត៌មាន​អន​ឡាញ​៤​ជាប់​គ្នាៗ​តែម្តង​ដោយសារ​អះអាងថា​សារ​ពត៍​មាន​ទាំងនោះ​ផ្សាយ​ពត៍​មាន​បំពុលសង្គម​។a journal forum 

​