» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8877 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699048 នាក់

បន្ទាប់ពី​ប្រកាសថា​ចាប់​ច្រឡំ​អភិបាល​ក្រុងកែប​ត្រូវគេ​ដឹងថា​ជាម​នុស្ស​បំពាន​អំណាច​និង​លាង​លុយ​


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២៤​លោក ទិ​ត្យ​សុធី បូរ៉ា​ឆាត​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដិ​កា​ឃុំខ្លួន លោក ខេង យ័ន អតីត​អភិបាល​ក្រុងកែប​ក្រោម​បទ​ចោទ រំលោភ​អំណាច និង​បទ​សម្អាត​ប្រាក់ ។​a kheng yon2 

​តំណាង​អយ្យការ​បាន​បើក​ការ​ស៊ើបសួរ​លើ​ឈ្មោះ ខេង យ័ន អតីត​អភិបាល​ក្រុងកែប រួចហើយ​ពីបទ រំលោភ​អំណាច និង​បទ​សម្អាត​ប្រាក់ តាម​មាត្រា ៣៥ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ និង​មាត្រា ៣ និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​

​បន្ទាប់ពី​បាន​ចាប់ខ្លួនបាន​មួយ​ព្រឹក​ហើយ​លែង​វិញ​ទៅវិញ​ហើយ​ត្រូវបាន​អាជ្ញាធរខេត្ត​កែប​ថា​អង្គភាព​ប្រឆាំង​អំ​ពោះ​ពុករលួយ​ថា​ចាប់​ច្រឡំ​លោក ខេង យ័ន អតីត​អភិបាល​ក្រុងកែប ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្វើការ​ឃាត់ខ្លួន​សាជាថ្មី​ទៀត កាលពី​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៤ ម៉ោង​ប្រមាណ ៤:៣០​នាទី​រសៀល ហើយ​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការ​កាលពី​នៅ​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៤​។​

កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​បញ្ចប់​តំណែង​លោក ខេង យ័ន ពី​អភិបាល នៃ​គណៈ​អភិបាល​ក្រុងកែប នៃ​ខេត្ត​កែប​។​តាម​ហ្វេ​ប៊ុ​ក​!​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​បានប្រកាសថាៈ​ថ្ងៃនេះ​ខ្ញុំ​មានការ​ចាំបាច់​ត្រូវអនុវត្ត​អភិក្រម​ទី​៥ គឺ "​ការវះកាត់​" តាមរយៈ​ការចុះហត្ថលេខា ដើម្បី​បញ្ចប់​មុខតំណែង​របស់​អភិបាល​ក្រុងកែប ដែល​បាន​ប្រើប្រាស់​អំណាច​នៃ​តួនាទី​របស់ខ្លួន​ប្រព្រឹត្ត​អំពើ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​រដ្ឋ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជាច្រើន​។ ការសម្រេចចិត្ត​នេះ​គឺ​ផ្អែកទៅលើ​មូលដ្ឋាន​ច្បាស់លាស់ នៃ​ការស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​ខ្ញុំ​សង្ឃឹមថា​មន្ត្រី​ទាំងអស់​របស់​រាជរដ្ឋាភិបាល​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ នឹង​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ទី​១ រហូត​ដល់ទី​៤ ឲ្យ​បាន​ជាប់​ជាប្រចាំ ជាពិសេស​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ និង​ដើម្បី​ជៀសវាង​ការឈាន​ទៅដល់​ការអនុវត្ត​អភិក្រម​ទី​៥​។​ទោះជា​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​នឹង​បន្ត​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​វះកាត់​(​អភិក្រម​ទី​៥) ចំពោះ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​នាំអោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន​។​a kheng yon a kheng yon1 


​