» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11435 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701606 នាក់

ម្ចាស់​សំណង់​រំលោភ​ឆ្នេរ​សមុទ្ទ​ឌឺ អាជ្ញាធ​ឬ​មានការ​បើកដៃ​!?

​ខែត្រ​កែប​: ករណី​ធ្វើ​របង​ថ្ម និង​ការសាងសង់​សំណង់​រឹងមាំ​រំលោភ​លើដី​ចំណី ឆ្នេរសមុទ្រ​កែប ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​កែប សង្កាត់​កែប ក្រុងកែប នោះ​គឺ​កើតចេញពី​អ្នកមានអំណាច​បុណ្យ​ស័ក្ដិធំ​ឬ​អាជ្ញាធរ​បើកដៃ​ឲ្យ​?!​។​a kep house 

​ការបំពាន​លើ​ច្បាប់ និង​សេចក្តីណែនាំ​របស់ រាជរដ្ឋាភិបាល ដោយ​យក​ឆ្នេរសមុទ្រ​មក​ធ្វើជា​កម្ម​សិ​ទ្ទិ​នោះ រដ្ឋបាល ខែត្រ​កែប​បាន​បន្ត​កើតឡើង​នៅក្រោម​ការដឹកនាំ​របស់​លោក សោម ពិសិដ្ឋ ។​តើ​លោក​អភិបាល ខែត្រ​កែប ហ៊ាន​យក​ច្បាប់​មក​អនុវត្ត​ដែរ ឬទេ ? ឬ​អាជ្ញា​បើកដៃ​ឲ្យ​ទើបបានជា​លោក​អភិបាល​មើលមិនឃើញ​។​​នៅ​ដើម​ឆ្នាំនេះ ការរំលោភបំពាន​ចង់បាន​ដី​សាធារណៈ​របស់​រដ្ឋ​នៅក្នុង ខែត្រ​កែប ពី​សំណាក់​ក្រុម​អ្នកមាន​លុយ និង​មានអំណាច​គឺ​កើតឡើង​សេរី​មិនដឹងថា ម្ចាស់​សំណង់​រឹង​ដែល​សាងសង់​នៅលើ​ដី​ចំណី​ឆ្នេរសមុទ្រ​មានបុណ្យ​ស័ក្ដិ​ឋានៈ​តួនាទី​ធំ​ជាង​អភិបាលខេត្ត​បានជា​មិន​ហ៊ាន​?​។​

​បើ​យោង​ប្រកាស​ស្តីពី គ្រប់គ្រង​ការប្រើប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ ដែល​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ នៃ​រាជ​រដ្ឋា​បាល ជំពូក​១០ ទោស​ប្បញ្ញត្តិ មាត្រា​៧២,៧៣ និង​មាត្រា​៨០,៨១​និង​៨២ មាន​ខ្លឹមសារ​ថា រាល់​អំពើ​រំលោភ​កាន់កាប់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ជា អចលនទ្រព្យ ដោយ​ខុសច្បាប់​ដូច​មានចែង​ក្នុង មាត្រា ៧១ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​២ (​ពីរ​) ឆ្នាំ ដល់​៥ (​ប្រាំ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ (​បួន​លាន​រៀល​ទៅ​ដប់​លាន​រៀល​)​។​

​នៅក្នុង មាត្រា​៨០ អ្នករាជការ​សាធារណៈ ឬ ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការបោះឆ្នោត ដែល​ទទួល​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ បន្ទាប់ពី​ទទួលដំណឹង​អំពី​ការរំលោភ​លើ​កម្មសិទ្ធិ និង​សិទ្ធិ​ស្របច្បាប់​របស់​រដ្ឋ លើ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដែល​ព្រងើយកន្តើយ​ដោយ​មិន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឲ្យ​ទាន់ពេលវេលា ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ ពី​១​ឆ្នាំ ដល់​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១​លាន​រៀល ដល់ ១០​លាន​រៀល​។​

​លោក ឃ​ន វុទ្ធី អភិបាល ក្រុងកែប តាមរយៈ​ទូរស័ព្ទ​លោក​មិន​ខ្ចី​លើក សារ​តេ​ឡេ​ក្រាម លោក​ចូល​មើល​សារ ហើយក៏​មិន​ខ្ចី​ឆ្លើយតប​អ្វី​ដែរ​។​ចំណែកឯ​លោក ប៊ុន យោង អ្នកនាំពាក្យ​នៃ​រដ្ឋបាល ខែត្រ​កែប អង្គភាព​សារព័ត៌មាន​យើង ក៏​មិនអាច​សុំ​ធ្វើការ​ស្រាយ​បំភ្លឺ​បានដែរ​ពីព្រោះ តេ​ឡេ​ក្រាម ចូល​មើល​តែ​គ្មាន​អ្នក​ឆ្លើយតប​…?​។​​រីឯ​ម្ចាស់​ទីតាំង​សំណង់​នោះ​លោក​បានដាក់​អាគម​គាថា បំបាំង​បាត់ ឬ​យ៉ាងណា ? ទើប​អង្គភាព​សារព័ត៌មាន​យើង​បាន​ព្យាយាម​ស្វែងរក​ប្រភព​ម្ចាស់​ទីតាំង​ដែរ ប៉ុន្តែ​គ្មាន​អាជ្ញាធរ​រូប​ណា​ស្គាល់ និង​មិន​ហ៊ាន​ប្រាប់​សោះ​។ សំណង់​គ្មាន​ឈ្មោះ គ្មាន​ច្បាប់​នេះ​អាច​សង់​បាន​យ៉ាង​រលូន​ដោយ​មិន​ខ្វល់​ពី​ការចុះ​ផ្អាក​របស់​អាជ្ញាធរ ក្រុងកែប នោះទេ​បើទោះបីជា​អាជ្ញាធរ​ធ្លាប់បាន​ចុះ​ផ្អាក​ម្តង​រួចមកហើយ​ក្ដី​។​

​ប្រជាពលរដ្ឋ​រស់នៅ ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ មួយចំនួន​បាន​បញ្ចេញមតិ​តាមរយៈ​ការផ្សាយ​ផ្ទាល់​ផេ​ក​ផ្លូវការ នៃ​សារព័ត៌មាន ក្នុងស្រុក​មួយ​ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២៤ កន្លងមក​ថា « ខ្ញុំ និង​ប្រជាពលរដ្ឋ​ផ្សេងទៀត​មាន​ដី​ជាប់​ឆ្នេរ​ដូច​គេ​ដែរ តែ​មិនអាច​ធ្វើបាន​នោះទេ​។ ដោយឡែក​អ្នកមាន​លុយ មានអំណាច បុណ្យស័ក្ដិ​ធំ​គេ​អាចធ្វើ​បានជា​បន្តបន្ទាប់ បើ​ពលរដ្ឋ​ស្លូតត្រង់​វិញ​បើ​ហ៊ាន​តែ​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​ជាប់ គុក​ឥឡូវ​ហើយ​… »​។​

​មួយវិញទៀត​ពួកគាត់​មាន​ចម្ងល់​ថា ដី​ជាប់​ឆ្នេរ​ដូចគ្នា ដែលមាន​ទីតាំង​ស្ថិតនៅ ភូម​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ​។ (​ចំណុច​តំបន់​ស្រែ​យុល​) វិញ​គ្រាន់តែ​ធ្វើ​ផ្ទះ ឬ​សំណង់​តូចតាច​មិនបាន​ផង ចាក់ដី​តែ​២​ឡាន គឺ​អាជ្ញាធរ​ចុះ​មកដល់​ភ្លាមៗ​តែម្តង មិនតែប៉ុណ្ណោះ​រដ្ឋបាល​ស្រុក​ក៏​ធ្លាប់​បានចេញ​លិខិត​ហាមឃាត់​ពួកគាត់​មិន​ឲ្យ​ធ្វើការ​សាងសង់​ថែម​ទៀតផង​។​​គួររំលឹកថា រាជរដ្ឋាភិបាល បានចេញ​សេចក្តីណែនាំ​០១ សរ​ណន ស្តីពី​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​នៅ​កម្ពុជា​នៅ ឆ្នាំ​២០១២ រួចមកហើយ​។ a kep hous a kep housa a kep house1 

​