» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8879 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699050 នាក់

រដ្ឋបាល​រាជធានី​ភ្នំពេញ​ជំរុញ​ការងារ​ស្ដារ​បូម​លូ នៅ​ភូមិសាស្ដ្រ សង្កាត់​បឹងទំពុន តែ​គួ​ជួយ​មើល​មាត់​លូ​បង្ហូរ​ចូល​ផង​!

​ភ្នំពេញ​៖ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បន្ទោស​ទឹក​ជន់​លិច​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​៣​កក្កដា​ថា​មកពី​ភ្លៀង​ខ្លាំងពេក​វា​ចឹ​ង​ហើយ​។​លោក​សាំ​ពិសិដ្ឋ​ប្រាប់ថា ៖​កាលពី​ព្រលប់​និង​យប់​ថ្ងៃទី​០៣​ខែកក្កដា ម្សិល​ម៉ិ​ញ​ភ្លៀង​បាន​បង្អុ​ល​ឡើង​យ៉ាងខ្លាំង ដែលជា​កម្ពស់​ទឹកភ្លៀង​ខ្ពស់​ខ្លាំង​មិន​ធ្លាប់មាន ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​កំពស់​ទឹក​មាន​រហូតដល់​១៥៣​មី​លី​ម៉ែត្រ​(​វាស់​នៅ​ស្ថានីយ៍​បឹងត្របែក​) ដែល​បានធ្វើ​ឲ្យ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​ទទួលរង​ការលិចលង់​?​។​a sam pisith1 

បន្ទាប់ពី​ការលិចលង់​ទឹកភ្លៀង​បង្ក​ការខូចខាត​ផលប្រយោជន៍​ប្រជាពលរដ្ឋ​លក​អភិបាលក្រុង​ឃួ​ង​ស្រេង​នៅ​ព្រឹក​ថ្ងៃទី​៤​ក្កដា​បាន​ដឹកនាំ​កម្លាំង​ចុះ​លាង​ផ្លូវ​ដោយ​ខ្លួនឯង​។​បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃទី​០៦ កក្កដា ឆ្នាំ​២០២៣​នេះ អាជ្ញាធរ​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ធ្វើការ​ស្តារ និង​បូម​លូ​នៅតាម​ដងផ្លូវ​ជាច្រើន​ខ្សែ​នៅក្នុង​ភូមិសាស្ត្រ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ ដើម្បី​កាត់បន្ថយ​អោយបាន នូវ​ភាព​លិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដោយ​ជំនន់​ទឹកភ្លៀង​ថែមទៀត ។​

លោក សៅ សា​រុំ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​បឹងទំពុន​ទី​១​និង​លោក​ទឹម ម៉ន មេភូមិ​សន្សំ​កុសល​ទី​៤ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌ មានជ័យ បានអោយដឹង ថា​៖ ប្រព័ន្ធ​លូ នៅតាម​បណ្តោយ​ផ្លូវ​បេតុង​លេខ ៣១BT, ១២BT, ១៦BT​ក្នុងភូមិ​សាស្ត្រ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ ទឹក​មិនអាច​ហូរ​នោះទេ ពោលគឺ​នៅពេល​ភ្លៀង​ម្តងៗ តែងតែ​លិចលង់​។ ជាក់ស្តែង​នា​ប៉​ន្មា​ន​ថ្ងៃ​កន្លងមកនេះ ភ្លៀង​បាន​បង្អុ​ល​ឡើង​យ៉ាងខ្លាំង​បណ្តាលអោយ​តំបន់​បឹងទំពុន​នេះ​ទទួលរង​ការលិចលង់​យ៉ាងខ្លាំង ។ តែ​ដោយមាន​ការណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌមានជ័យ សហការ​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ធ្វើ​សកម្មភាព​បូមទឹក​ចេញ​ភ្លាមៗ រហូត​ស្រក​អស់ពី​ក្នុង​មូលដ្ឋាន ។​

ដោយឡែក​សម្រាប់​ប្រព័ន្ធ​លូ នៅតាម​បណ្តោយ​ផ្លូវ​បេតុង​លេខ​៣១BT, ១២BT, ១៦BT​ក្នុងភូមិ​សាស្ត្រ សង្កាត់​បឹងទំពុន​ទី​១​នេះ បើទោះបី​ទឹក​ហូរ​អស់ពី​ផ្លូវ​និង​ពីក្នុងផ្ទះ​ក្តី ក៏​បណ្តាញ​លូ​ខាងលើ​នៅ​ស្ទះ​ដែរ​។ រដ្ឋបាល​ខណ្ឌមានជ័យ អនុវត្ត បានធ្វើ​សហការ​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ស្តារ​និង​បូម​លូ​នៅតាម​ដងផ្លូវ​ជាច្រើន​ខ្សែ​និង​ក្នុងភូមិ​សាស្ត្រ សង្កាត់​បឹងទំពុន​ទី​១​និង​ទី​២ តែម្តង​។​

សូមបញ្ជាក់ថា​៖ អាជ្ញាធរ​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ធ្វើការ​ស្តារ​និង​បូម​លូ​នៅតាម​ដងផ្លូវ ក្នុងភូមិ​សាស្ត្រ សង្កាត់​បឹងទំពុន​ទី​១ និង​សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ​នេះ ចំនួន​២​ថ្ងៃ​មកហើយ ដោយ​ប្រើប្រាស់​រថយន្ត​បូម​លូ ៣​គ្រឿង ជាមួយនិង​ការបុក​ស្តារ ដោយ​កម្លាំង​ដៃ​ផងដែរ ។​ដោយឡែក​ព្រឹក​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២៣ ក្រុមការងារ​ខណ្ឌ​សែន​សុខ បាន​សហ​ការណ៍​ជាមួយ ក្រុមហ៊ុន ៨០០ super gaea បានដាក់​កំលាំង​បោសសំអាត​រើស​សំរាម​លើ​ចិញ្ចើមផ្លូវ និង​ឡាន​លាង​បាញ់​ទឹក​បោសសំអាត​ដី នៅ​ផ្លូវ​១០១៩​ចាប់ពី​ច​ណុ​ច​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​រហូតដល់​ស្តុ​ប​ឱកាស​ខ្ញុំ និង​តាម​វិថី ឌី ប៉ុក​ផងដែរ ។​ប៉ុន្តែ​ប្រជាពលរដ្ឋ​និយាយថា​ធើ​ប៉ុណ្ណឹង​ល្អ​ហើយ​តែ​មិន​គ្រប់គ្រាន់​ទេ​គួរ​ចុះ​មើល​តាម​បណ្តាញ​គម្រប​លូ​បង្ហូ​ទឹក​ចូល​តាមផ្លូវ​ដែល​កន្លែង​ខ្លះ​ស្ទើ​ចិន​រន្ធ​ទៅហើយ​។​បើ​អាច​គួរ​ពង្រីក​វា​ឲ្យ​បាន​ធំ​ដើម្បី​ទឹក​ហូរ​បាន​ច្រើន​និង​លឿន​ព្រោះ​ប្រព​ន្ធ័​លូ​បាន​កែសម្រួល​ស​ច្រើន​ដែរ​ហើយ​៕a sam pisith a sam pisith1 a sam pisith2 a sam pisith3 a sam pisith4 

​