» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12048 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702219 នាក់

ចៅអធិការ​វត្ត និង​គ្រូសូត្រស្តាំ លួច​ផឹកស្រា​មាន​ស្រី​កូន​ពេញ​ពោះ​៥​ខែ​ទាស់​គ្នា​ព្រោះ​មិនដឹង​កូន​អ្នកណា​?!


​កំពង់ស្ពឺ ៖ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​គី​រី​វង្ស​ស្លែង មានការ​ហួសចិត្ត​ជាខ្លាំង នៅពេល​ដឹង​រឿង​ចៅអធិការ​វត្ត និង​គ្រូសូត្រស្តាំ​នាំគ្នា​លួច​ផឹកស្រា​នៅក្នុង​កុដិ​មាន​សង្សារ​ផើម​៥​ខែ​តែ​មិនដឹងថា​កូន​តេជគុណ​អង្គណា​ក៏​កើត​ទៅជា​ជម្លោះ​កាប់​ចាក់​គ្នា​ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​៩​តុលា ដែលជា​ថ្ងៃ​ឆ្លងបុណ្យ​ភ្ជំបិណ្ឌ​តែម្តង ។​a monk girl 

​អធិករ​ណ៌​ធ្វើអោយ​កក្រើក​ទាំង​ពុទ្ធចក្រ បាន​កើតឡើង​នៅក្នុង​វត្ត​គី​រី​វង្ស​ស្លែង ដែល​ស្ថិត​ក្នុងភូមិ​តា​នុង ឃុំ​ក្រសាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ សម​ត្ត​កិច្ច​ឲ្យ​ដឹងថា​ចៅអធិការ​វត្ត​នាម សាន គឹម​ស៊ន បាន​ទាញ​កាំបិត​ផ្គាប់​កាប់​ទៅលើ​គ្រូសូត្រស្តាំ​ឈ្មោះ សុខ ប៊ុន​ធី បណ្តាលអោយ​របួស​ដៃ​និង​ភ្លៅ​ដេរ​អស់​៨​ថ្នេរ​។​
​

ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​គី​រី​វង្ស​ស្លែង បាន​អះអាងថា ចៅអធិការ សាន គឹម​ស៊ន និង​គ្រូសូត្រស្តាំ សុខ ប៊ុន​ធី បាននាំគ្នា​លួច​ផឹកស៊ី​នៅក្នុង​កុ​ដ្ឋ​ជាច្រើនលើក​ច្រើនសា​រណាស់​មកហើយ និង​លួច​មាន​ស្រី​ស្នេ​ហ៌​តែ​ម្នាក់​រួមគ្នា​ទៀតផង ប៉ុន្តែ​ទាំង​គណៈកម្មការ​វត្ត និង​ពុទ្ធបរិស័ទ​មិន​ហ៊ាន​មាត់ បានត្រឹមតែ​លួចខ្សឹប​ខ្សៀវ​គ្នា​។​ខ្លះ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​ខុសឆ្គង ប្រាស់ចាក់​ពី​វិន័យ​របស់​សង្ឃ​ទាំង​២​នេះ ក៏​នាំគ្នា​លែង​មក​ធ្វើបុណ្យ​ក្នុង​វត្ត​នេះ​ទៀតផង​។​

​រហូតមកដល់​ថ្ងៃ​ភ្ជំបិណ្ឌ​ធំ នៅវេលា​ម៉ោង​៣​រសៀល ពេលដែល​ពុទ្ធបរិស័ទ និង​គណៈកម្មការ​អាចា​រ្យ​វត្ត​ត្រឡប់ទៅផ្ទះ​អស់ ជា​ឳ​កាស​ល្អ​ថែមទាំង​មាន​គ្រឿង​ចង្ហាន់​ដែល​គេ​យកមក​ប្រគេន​នៅសល់​ហូរហៀរ​ថែមទៀត ចៅអធិការ​វត្ត​នាម សាន គឹម​ស៊ន និង​គ្រូសូត្រស្តាំ​នាម សុខ ប៊ុន​ធី ក៏​បបួលគ្នា​ផឹកស៊ី​នៅក្នុង​កុ​ដ្ឋ​តែ​២​នាក់ រហូតដល់​ម៉ោង​៨​យប់ ពេលដែល​ស្រវឹង​ក៏​ចាប់ផ្តើម​រៀបរាប់​ពី​រឿងស្រី​កំណាន់ ដែលមាន​ផ្ទៃពោះ​៥​ខែ មិនដឹង​ជា​កូនចៅ​អធិការ ឬ​កូន​គ្រូសូត្រស្តាំ?។

ដល់​រៀបរាប់​ចុះឡើងៗ​ក៏​កើត​ទៅជា​ទំនាស់​តឹងសរសៃករ ហើយ​សង្ឃ សាន គឹម​ស៊ន ក៏​ទាញ​កាំបិទ​ផ្គាប់​កាប់​ទៅលើ​គ្រូសូត្រស្តាំ ត្រូវចំ​ដៃ​និង​ភ្លៅ​បណ្តាលអោយ​រងរបួស ហើយ​គ្រូសូត្រស្តាំ​ក៏​ស្ទុះ​រត់​ចេញមកក្រៅ​ស្រែក​អោយគេ​ជួយ ទើប​ធ្វើអោយមាន​ការភ្ញាក់ផ្អើល​ពេញ​វត្ត​តែម្តង​។​

​តែ​ករណី​យ៍​អំពើ​ហឹ​ង្សា​សង្ឃ​នេះ លោកនាយ​ប៉ូ​ស្តិ​រដ្ឋបាល​ក្រសាំង​អំ​ពឹ​ល​បាន​និយាយថា គ្រាន់តែ​ជា​រឿង​តូចតាច សម្រួល​គ្នា​ទៅ​ចប់​ហើយ​?!​។ ប៉ុន្តែ​គ្រូសូត្រស្តាំ​មិន​សុខ​ចិត្តបាន​ដាក់ពាក្យ​ប្តឹង​ទាមទារ​ជម្ងឺ​ចិត្ត​៥​ពាន់​ដុល្លារ ចំណែក​ចៅអធិការ​វត្ត​សុំ​សង​៥០០​ដុល្លារ​សិន​សម្រាប់​មើល​ជម្ងឺ​។​

​ដោយសារ​បែក​រឿង​ក្រោយពី​ផ្ទុះ​កើត​អធិករ​ណ៌ នៅ​ថ្ងៃទី​១១​តុលា​ឆ្នាំ​២០១៨ អាជ្ញាធរ​និង​មន្ត្រី​ធម្មការ បាន​ចុះទៅ​ផ្សឹក​សង្ឃ​ទាំង​២ អោយទៅជា​គ្រហស្ថ​វិញ​។​ជា​លទ្ធផល​គេ​ឃើញថា គ្រូសូត្រស្តាំ សុខ ប៊ុន​ធី បាន​ព្រម​សឹក​ដើរ​ចេញពី​វត្ត ប៉ុន្តែ​អតីត​ចៅអធិការ​វត្ត​នាម សាន គឺ​ម​ស៊ន មិន​ព្រម​ដោះ​ស្បង់​ចីពរ និង​មិន​ព្រម​ចេញពី​វត្ត​គី​រី​វង្ស​ស្លែង​នោះទេ គឺ​នៅ​សំងំ​ក្នុង​វត្ត​​ដដែល​។

ឯ​អាជ្ញាធរ និង​មន្ត្រី​ធម្មការ​ក៏​មិនឃើញ​មាន​វិធានការ​អ្វី​ដែរ ធ្វើអោយ​គណៈកម្មការ​វត្ត និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់ កើតទុក្ខ​មិន​សុខចិត្ត ហើយ​មាន​គំរោង ចង់​លើកគ្នា​ទៅ​ចាប់​ដេញ ជន​ដែល​ធ្វើអោយ​ខូច​សាសនា​នោះ​ចេញពី​វត្ត​។ មកដល់​រសៀល​ថ្ងៃទី​១៣​តុលា​នេះ នៅ​មិនទាន់មាន​សកម្មភាព​អ្វី​កើតឡើង​ទេ​៕a monk girl1 a monk girl 

​