» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2048 នាក់

ម្សិលមិញ 8930 នាក់

សរុប 19699302 នាក់

ក្រុមហ៊ុន World City Co.,Ltd ដាក់​ប៉ា​រ៉ា​ស់​ហាម​ពលរដ្ឋ ឆ្លងកាត់​ទៅ​មើល​ដី​ឡូ​តិ៍​របស់ខ្លួន


​ភ្នំពេញ ៖ ក្រុមហ៊ុន World City Co.,Ltd បានដាក់​ប៉ា​រ៉ា​ស់​ហាម​ពលរដ្ឋ​ឆ្លងកាត់​ទៅ​មើល​ដី​ឡូ​តិ៍​របស់ខ្លួន​បើ​ទើ​បី​ជាមាន​ការសម្រេច​ពី​តុលាការ​ហើយក៏​ដោយ​។​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ឬ​ស្សី​កែវ បញ្ជាក់ប្រាប់​កាសែត​តាម​តេ​ឡេ​ក្រាម កាលពី​ថ្ងៃទី​៣០ ខែមករា ២០២៣​នេះ​ថា «​សង្កាត់​ចុះ​ហើយ​»​។​a camco1 

​យោងតាម​របាយការណ៍ របស់​រដ្ឋបាល​សង្កាត់​ទួល​សង្កែ​ទី​២ បាន​រាយការណ៍​ជូន​លោក​អភិបាលខណ្ឌ​ថា កាលពី​ថ្ងៃ​សុក្រ ទី​២៧ ខែមករា ឆ្នាំ​២០២៣ ក្រុមការងារ​សង្កាត់ និង​កម្លាំង​ប្រជា​ការពារ​សង្កាត់ បាន​ចុះ​មកដល់​គោលដៅ​កាំ​កូ ដែលមាន​បញ្ហា​ហ្នឹងហើយ មិនមាន​បញ្ហា​អ្វី​កើតឡើង​ទេ តាម​ការរាយការណ៍រ​បស់​សន្តិសុខ​កាំ​កូ និង​កម្លាំង​បាន​ចុះ​ជាក់ស្តែង ប៉ុន្តែ​រឿង​និង​បានកើត​យូរ​មក​ករណី មិន​ឲ្យ​ចូល​មើល​ដីឡូត៍​ក្នុង​កាំ​កូ​។​​សូមជម្រាបថា ប្រជាពលរដ្ឋ​ដែលមាន​ដី​នៅក្នុង​តំបន់​អភិវឌ្ឍន៍​កាំ​កូ​ស៊ី​ធី របស់​ក្រុមហ៊ុន World City Co.,Ltd សម្តែង​ការខឹង​សម្បារ​នឹង​ទង្វើ​ម្ចាស់​ក្រុមហ៊ុន ដែល​បានដាក់​ប៉ា​រ៉ា​ស់ ហាមឃាត់​មិនឱ្យ​ប្រជាពលរដ្ឋ​ឆ្លង​ចូលទៅ​មើល​ដី​ឡូ​តិ៍​របស់ខ្លួន នៅក្បែរ​តំបន់​អភិវឌ្ឍន៍​នោះ ខណៈ​ផ្លូវ​ធ្វើដំណើរ​ឆ្លងកាត់​មួយ​ខ្សែ​នេះ ជា​កម្មសិទ្ធិសាធារណៈរ​បស់រ​ដ្ឋ​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៣​នេះ លោក ជឹ​ង សិទ្ធី ដែលជា​អ្នកដំណាង​ប្រជាពលរដ្ឋ​ម្ចាស់​ដី បាន​ប្រាប់​អ្នកសារព័ត៌មាន​មួយ​ថា បើតាម​ដីកា​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលមាន​លោក សេង រិទ្ធី ជា​ចៅក្រម និង​លោក សុខ តុលា ជា​ក្រឡាបញ្ជី បានចេញ​ដីកា​សម្រេច​ឱ្យ​ក្រុមហ៊ុន World City Co.,Ltd ដែលមាន​មេធាវី​ដំណាង​ឈ្មោះ ធី​ម សុភាព អនុវត្ត​ក្នុងការ​បើកផ្លូវ​ប្រើប្រាស់ ទទឹងផ្លូវ​១០​ម៉ែត្រ ដែលជា​ផ្លូវ​ភ្ជាប់​មាន​ប្រវែង​៤៨១​ម៉ែត្រ និង​ផ្លូវ​ភ្ជាប់​គ្នា​ប្រវែង​៥១៨​ម៉ែត្រ មាន​ទីតាំងនៅ​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​មកម្ល៉េះ ប៉ុន្តែ​មកដល់​ថ្ងៃនេះ ក្រុមហ៊ុន​នៅតែ​បន្ត​ដាក់​ប៉ា​រ៉ា​ស​ហាមឃាត់​ការចេញ​-​ចូល ដោយបាន​យក​លេស​ថា ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុង​តំបន់​អភិវឌ្ឍន៍​តែមួយ​មុខ​គត់ ពោលគឺ​ក្រុមហ៊ុន​ខាងលើ មិនបាន​អនុវត្តតាម​ដីកា​សម្រេច​របស់​តុលាការ​នោះឡើយ​។​

​សូមបញ្ជាក់ថា បើតាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ខាងលើ បានឱ្យដឹងថា ផ្លូវ​ខាងលើនេះ ត្រូវបាន​ប្រជាពលរដ្ឋ​បរិច្ចាក​សម្រាប់ធ្វើ​ផ្លូវ​បម្រើ​ឲ្យ​ប្រយោជន៍​សាធារណៈ ខណៈ​ខាង​ក្រុមហ៊ុន World City Co.,Ltd សន្យា​ទទួល​ធ្វើ​រចនាសម្ព័ន្ធ​ដូចជា ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ រៀបចំ​ប្រព័ន្ធ​លូ បង្គោល​ភ្លើង​។​ល​។ ប៉ុន្តែ​ក្រោយ​សាងសង់​ស្ថាបនា​រួច បែរជា​ភាគី​ក្រុមហ៊ុន World City Co.,Ltd ព័ទ្ធ​លួស​បន្លា ធ្វើ​របង​ស័ង្កសី​បិទផ្លូវ និង​ដាក់​កុងត្រូល​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ទៅវិញ​។​​ប្រជាពលរដ្ឋ បាន​សំណូមពរ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ មេត្តា​ចុះ​ត្រួតពិនិត្យ​មើលផ្លូវ​ខាងលើនេះ​ផង មិនគួរ​បណ្តែតបណ្តោយ​ឲ្យ​ក្រុមហ៊ុន World City Co.,Ltd ដាក់​ប៉ា​រ៉ា​ស់ ធ្វើ​របង​ព័ទ្ធ​ស័ង្កសី និង​ដាក់​កុងត្រូល​ហាមឃាត់​ពលរដ្ឋ​មិន​ធ្វើដំណើរ​ឆ្លងកាត់​បែបនេះ​ឡើយ ព្រោះ​វា​ជា​ផ្លូវ​សាធារណៈ​របស់​រដ្ឋ​។​a camco2 a camco3