» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7917 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698088 នាក់

លោក​ដុក​ទ​រ័ ស្ដើង ជា ទទួលមរណៈភាព​ដោយ​ជំងឺ​កូ​វីដ​-១៩​បាន​ចាក់​វ៉ាកសាំង​គ្រប់​ដូ​ស​ហើយ​!?

 

ភ្នំពេញ​៖​លោក​វេជ្ជបណ្ឌិត ស្ដើង ជា ប្រធាន​គណកម្មកា​រវេ​ជ្ជ​សាស្ត្រ និង​វិទ្យាសាស្ត្រ​កីឡា បានទទួល​មរណភាព ដោយសារ​ជំងឺ និង​ដោយសារ​កូ​វីដ​-១៩ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា បើទោះជា​លោក​បាន​ចាក់​វាំ​ក់​សាំង​គ្រប់​ដូ​ស​ហើយក៏​ដោយ​។​a co die 

​លោកជំទាវ កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍ នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បង្ហាញ​នូវ​អារម្មណ៍​ក្តុកក្តួល​នឹកស្មាន​មិន​ដល់ ដោយ​លើកឡើងថា វីរុស​កូ​វីដ ១៩ មិន​ប្រកាន់​វ័យ ប្រកាន់​ឋានៈ​តួនាទី​ឡើយ ដូច្នេះ​បើសិនជា​បាន​ចាក់​វ៉ាកសាំង​ប្រឆាំង​មេរោគ​មួយ​នេះ​ក្តី ក៏​តោង​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វ​ណ្ណះ បន្ត​អនុវត្ត​នូវ​វិធានការ «៣​កុំ ៣​ការពារ​» ដើម្បី​កុំ​ឲ្យ​ក្លាយខ្លួនជា​ជនរងគ្រោះ​នៃ​ជំ​ងឹ​កូ​វីដ ១៩ ។​

​លោកជំទាវ​បាន​មានប្រសាសន៍​បញ្ជាក់ថា «​មួយថ្ងៃៗ​តាមដាន​ដូច​រឿង​ភាគពី​ចំនួន​កើន ឡើង​នៃ​អ្នក​ឆ្លង និង​អ្នកស្លាប់​ដោយ COVID-19​។ បើ​ចំនួន​កើន​លើស ៥០ អ្នក​ស្ទើ​រាល់ថ្ងៃ តើ​មន្ទីរពេទ្យ និង​ពេទ្យ​យើង​ទ្រាំទ្រ​បានដែរ​ទេ​? ថ្ងៃ​ណា​ក៏​តក់ស្លុត​រាល់​ឭ​ដំណឹង​អ្នក​មរណៈភាព​។ មើលចុះ doctor (​វេជ្ជបណ្ឌិត​) ហើយក៏​ស្លាប់​បាន ហើយ​ថែមទាំង​បាន​ចាក់ vaccine ការពារ​ហើយ​ទៀត​។ COVID- 19 មិន​រើស​អាយុ ឋានៈ តួនាទី​អ្នក​ក្នុងសង្គម​ឡើយ មានតែ​អ្នក​ខ្លួនឯង​ទេ​ដែល​អាច​ការ ពារ​បាន​ដោយ​ខ្លួនឯង គឺ​ទៅ​ចាក់​ថ្នាំ​ការពារ​និង​អនុវត្តតាម​វិធានការ​ណ៏​៣​ការពារ និង​៣ កុំ ហើយ​បើ​សង្ស័យ​ត្រូវ​ប្រ​ញ៉ាប់​ទៅរក​ការពិនិត្យ​ពី​គ្រូពេទ្យ​»​។​

​ទាក់ទង​មរណៈភាព​នេះដែរ​លោក​បណ្ឌិត ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និង​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​សម្ដែង​នូវ​ការសោកស្ដាយ​ឥតឧបមា ចំពោះ​ការបាត់បង់​សកម្មជន និង​អ្នកមាន​គុណូបការៈ​ដ៏​ធំធេង ចំពោះ​ចលនា​អូឡាំពិក​នាពេលនេះ​។​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​NOCC​ព្រមទាំង​មហា​គ្រួសារ​កីឡា​ជាតិ​ទាំងអស់​នឹង​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​វិសេសវិសាល​នៃ​ការខិតខំ​ប្រឹងប្រែង​ជួយ​ដល់​វិស័យ​កីឡា​ជាតិ និង​ចលនា​អូឡាំពិក​កម្ពុជា​របស់លោក​វេជ្ជបណ្ឌិត ស្ដើង ជា​។​

​ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មិនអាច​ចូលរួម​វិ​ញ្ញា​ក្ខ​ន្ធ​ផ្ទាល់​បាន លោក​រដ្ឋមន្ដ្រី រួមទាំង​គណៈកម្មាធិកា​រ​ប្រតិបត្តិ NOCC បានប្រកាស​ចូល​បច្ច័យ​ចូល​បុណ្យ​ចំនួន ៥​លាន​រៀល​ដល់​គ្រួសារ​សព និង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​លោក​វេជ្ជបណ្ឌិត ស្ដើង ជា បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​តាម​ការបញ្ជាក់​របស់​មន្ដ្រី​NOCC​បាន​ឲ្យ​ដឹងថា​អំឡុងពេល​និង​មុនពេល​លោក​វេជ្ជបណ្ឌិត​ស្ដើង​ជាមាន​អាកា​រៈ​នេះ​លោក​មិនបាន​ទៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នោះទេ តែ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានសម្រេច​បិទទ្វារ​បណ្ដោះអាសន្ន រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​សូម​បញ្ជាក់ដែរថា​លោក​ដុក​ទ​រ័​ស្តើង​ជា​ជាម​នុស្ស​ទី​៤​ដែល​ស្លាប់​ដោយសារ​ជម្ងឺ​កូ​វីត​បន្ទាប់ពី​មាន​ព្រឹត្តិការ​សហគមន៍​។​ទោះជា​យ៉ាងណា​មិនទាន់​មានការ​ពន​យល់​ពី​ក្រសួងសុខាភិបាល​អំពី​ប្រសិទ្ធី​ភាព​នៃ​វ៉ាកសាំង​ដែល​លោក​ដុក​ទ​រ័​ស្តើង​ជា​ចាក់​នោះ​ថា​ជា​វ៉ាក់សាំង​អ្វី​នោះឡើយ​?។ទាក់ទងរឿងស្លាប់នេះដែរលោកជំទាវឱវ៉ាន់ឌីនរដ្ឋលេខាធីកានិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលដែលទើបនឹងទទួលបានការតែងតាំងពីនាយករដ្ឋមន្ត្រីជាប្រធានគណកម្មការចំពោះកិច្ចជម្រុញការវ៉ាកសាំងនិងទិញវ៉ាកសាំងក្នុងបទសម្ភាសន៍ជាមួួទូរទស្សន៍បានបង្ហាញពីការព្រួយបារម្ភចំពោះមរណៈភាពដែលនឹងកើនឡើងបន្តទៀតចពោះអ្នកជម្ងឺកូវីត១៩ដែលបាននិងកំពុងកើនឡើង៕a co die3 a co die2 a co cambodia din 

​