» សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3029 នាក់

ម្សិលមិញ 12365 នាក់

សរុប 20054258 នាក់

ដី​សាធារណ​:១​កន្លែង​តម្លៃ​រាប់លាន​ដុល្លារ ត្រូវបាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ដែនដី​ឃុបឃិត​គ្នា​ជា​លក្ខណ​: ប្រព័ន្ធ ចេញ​ប្លង់​កម្មសិទ្ធិ​អោយទៅ​ឈ្មោះ ញិ​ល បញ្ញា ???


​ភ្នំពេញ​៖ ថ្មីៗ​នេះ​ការិយាល័យ​និពន្ធ​នាយក សារព័ត៌មាន និង គេហទំព័រ មាតុភូមិ បានទទួល​ព័ត៌មាន​ច្បាស់​ការណ៍​មួយ ដែល​ទម្លាយ​ចេញពី​ពលរដ្ឋ​ម្នាក់ ដែល​ដឹង​រឿង​ច្បាស់ បាន​បង្ហើប​ប្រាប់ ថា ដី​សាធារណៈ​របស់​រដ្ឋ​មួយកន្លែង ស្ថិតនៅ​ផ្លូវ​លេខ ៦០៨ កែង​ផ្លូវ​លេខ ២៨៥ ស្ថិតនៅ​ភូមិ ១២ សង្កាត់​បឹង កក់​១ ខណ្ឌទួលគោក ទំហំ​ជាង​៥០០​ម៉ែត្រការ៉េ តម្លៃ​ទីផ្សារ​ប្រមាណ​ជាង​១​លាន​ដុល្លារ​អាមេរិក ត្រូវបាន​លោក ញិ​ល បញ្ញា ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៅ​សាលាខណ្ឌ​ទួលគោក និង ត្រូវជា​កូនប្រុស​លោក ញិ​ល លាង សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ ទួលគោក អាចធ្វើ​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​បាន តាំងពី​ឆ្នាំ ២០១៧ ដោយ​ស្ងប់ស្ងាត់​ជាទីបំផុត ។a home tourl

ប្រភពព័ត៌មាន ដដែល​បន្តថា កាលពីពេល​កន្លងទៅ ដី​ទាំងអស់​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ។ ប៉ុន្តែ​ក្រោយមក បាន​ធ្វើជា​កម្មសិទ្ធិឯកជន​ជា​បន្តបន្ទាប់ ដែល​នៅសល់​ដី​មួយកន្លែង​ខាងលើនេះ ទើបត្រូវ​បានដាក់​ជា​ទ្រព្យសម្បត្តិ​របស់​ខណ្ឌទួលគោក​សម្រាប់ ប្រើប្រាស់​ជា​សាធារណៈ ។

ប៉ុន្តែ​ក្រោយមក ដី​មួយកន្លែង​នេះ ត្រូវបាន​លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ ដែនដី នគ​រូប នីយកម្ម និង សំណង់ កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៧ កន្លងទៅ បានចេញ​ប័ណ្ណកម្មសិទ្ធិ​ទៅ​អោយឈ្មោះ ញិ​ល បញ្ញា ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​ជាប់កិច្ចសន្យា​នៅ​សាលាខណ្ឌ​ទួលគោក ។ ប្រភពព័ត៌មាន អះអាងថា តាមពិត​ឈ្មោះ ញិ​ល បញ្ញា ត្រឹម​ជាម​ន្ត្រី​ជាប់កិច្ចសន្យា​នៅ​សាលាខណ្ឌ​ទួល គោក ពុំមាន​លទ្ធភាព​ទិញ​ដី​តម្លៃ​មហាសាល​នេះ បានទេ គឺ មាន​មន្ត្រី​ធំ​ម្នា​ក់នៅ​ពីក្រោយ​ខ្នង ក្នុង​គោលបំណង រំលោភ​យក​ដី​សាធារណៈ ដើម្បី​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។

កន្លង មក ដី​មួយកន្លែង​នេះ ធ្លាប់​ត្រូវបាន​សាងសង់​សំណង់​ពីលើ តែ​ក្រោយពី​មានប្រតិកម្ម​ជា​បន្តបន្ទាប់ ក៏បាន​ផ្អាក​ទៅវិញ តែ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ឯកជន​ដដែល ។ ប្រភពព័ត៌មាន សង្កត់ធ្ងន់ថា “ យូរ​បន្តិចទៀត គេ​នឹង​លក់​ដី​នេះ យកលុយ​ចែកគ្នា​មិន​ខាន បើ​ថ្នាក់លើ​មិន​ស្រាវជ្រាវ​រក​ការពិត​ទេនោះ ” ។​
​អ្នក​ប្រាប់​រឿង គ្រាន់តែ​ចង់អោយ​ព័ត៌មាន​នេះ បានដឹង​ដល់​ថ្នាក់ដឹកនាំ​ខាងលើ ដើម្បី​ជ្រាប​និង​ទប់ស្កាត់ ព្រមទាំង​វែកមុខ មន្ត្រី​ខិលខូច ដែល​លួច​ដី​សាធារណៈ​របស់​រដ្ឋ មក​ធ្វើជា​កម្ម សិទ្ធិ ឯកជន ។

បច្ចុប្បន្ន នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា កំពុងមាន​វិធានការ​ក្តៅ​លើ​បញ្ហា​ទាំងអស់នេះ ហើយ​បាន​ប្រើ​អភិក្រម​ទី​៥ “ វះកាត់ ” មន្ត្រី​ខិលខូច មន្ត្រី​ពុករលួយ ជា​បន្តបន្ទាប់ ។ មហាជន សង្ឃឹមថា មន្ត្រី​ខិលខូច និង មន្ត្រី​ពុករលួយ នឹងត្រូវ​កំចាត់​ចេញ​អស់ពី​សង្គម​ខ្មែរ ។ ជុំវិញ​បញ្ហា​នេះ ការិយាល័យ​យើង​ពុំ​អាច​ស្វែងរក ការបំភ្លឺ​ពី​លោក ញិ​ល បញ្ញា ដើម្បី​បញ្ជាក់​ពី​ករណីនេះ​បានទេ ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ​ទាក់ទង ។ សង្ឃឹមថា ករណីនេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀប​ច ដែនដី នគរូបណីយកម្ម និង សំណង់ នឹង​បើក​ការស៊ើបអង្កេត​ជាមិនខាន ៕ ដោយ : សុផល Tel : 086 911 920 / 012 953 824a home tourl1 a home tourl2 a home tourl3