
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6764 នាក់
ម្សិលមិញ 4883 នាក់
សរុប 19257314 នាក់
ស្វាយរៀង ÷ប្រជាពលរដ្ឋ នៅជិតខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាម ស្រែបារាំងបានឲ្យដឹងថានៅតំបន់នេះ ជនជាតិវៀតណាមចូលមរកស៊ីនិងឈ្មួញខ្មែរដឹកជញ្ជួនទំនិញគេចពន្ធ លំហូរចូលយ៉ាងគំហុករាល់ថ្ងៃ។ មិនដឹងថាតើលោក មេប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ព្រំដែនស្រែបារាំង និងស្ថាប័នពាក់ពន្ធ ព្រមទាំង ទាហ៊ាន និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារព្រំដែនស្រែបារាំង បានសិទ្ធពីណាបានជាហ៊ានបេីកភ្លេីងខៀវ ទេីបជនជាតិវៀតណាមហ៊ានធ្វើអ្វីៗ តាមអំពើចិត្តចឹងនោះទេ?។
ជនជាតិវៀតណាម ឆ្លងដែនចូលខ្មែរ មករកសុីនៅផ្សារវាលយន្តក្រុងស្វាយរៀង និងមកដេីរលក់ឆ្នោតល្បែងផ្សេងៗ បានយ៉ាងសុខស្រួលបំផុតដោយគ្មានសមត្តកិច្ចអើពើ។ ចំណែកសមត្ថកិច្ចពាក់ព័ន្ធនៅច្រករបៀងព្រំដែន ស្រែបារាំង មិនទាន់ចាត់វិធានការទប់ស្កាត់នៅឡើយទេ។គេមិនដឹងថាតើសមត្តកិច្ចច្រកបានគោលការណ៍ពីខេត្តឬពីក្រសូងមហាផ្ទៃនោះទេទើបហ៊ានធ្វើចឹង?។ឬមកពីកម្ពុជាត្រូវពឹងវៀតណាមក្នុងពេលថៃបិទព្រុំដែនបានជាមានគោលការណ៍បើកឲ្យមានលំហូរសេរីចឹង?។
បញ្ហានេះទេីបប្រជាពលរដ្ឋ រស់នៅ សង្កាត់បាវិត ក្រុងបាវិតដែលមិនដឹងរឿងបានអំពាវនាវសុំថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង អភិបាលខេត្តស្វាយរៀង និង លោក ពេជ្រ វិរ: ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ពិនិត្យឡេីងវិញខ្លះផង ចំពោះ នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនផ្លូវសាលាក្រុង ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធ ច្រកនេះបណ្ដែតបណ្ដោយ ជនជាតិវៀតណាម លំហូរចូលដោយរលូន មិនទាន់មានការទប់ស្កាត់ឲ្យបានត្រឹមផង!។