» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10334 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700505 នាក់

ស្រាវជ្រាវ ខ្មោច​អត្តសញ្ញាណ​មេ​ឧក្រិដ្ឋជន ចូលចាប់​ជំរិត​និង​ប្លន់​សម្លាប់ រកឃើញ ភស្តុតាង​បន្ថែម​គួរ​ឲ្យ​ភ្ញាក់ផ្អើល​!


​ភ្នំពេញ​៖​បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក្រោម​ការបញ្ជា​ផ្ទាល់ ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បង្ក្រាប​ករណី ចូល​ជំរិត​និង​ប្លន់​សម្លាប់ មិនបាន​សម្រេច កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ នៅ​បុរី​អង្គរ​ភ្នំពេញ រួចមក សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​បន្ត និង បានកំណត់​អត្តសញ្ញាណ​ក្រុម​ឧក្រិដ្ឋជន​ទាំង​៤​នាក់ ដូចខាងក្រោម ៖a kill fa 

-​ទី​១. ឈ្មោះ អ៊ឹម សុវណ្ណ​រិ​ទ្ធ ជា​មេក្លោង កាន់​កាំភ្លើង AK47 កើត​ថ្ងៃទី 28-10-1999 មាន​ស្រុកកំណើត​នៅ ស្រុក​ស្វាយប៉ោ ខេត្តបាត់ដំបង ទីលំនៅ​បច្ចុប្បន្ន ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​បាន​ជួល​បន្ទប់​មួយ​ទុកចោល លេខ​៣១៤ ផ្លូវលំ ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ចេញចូល​ម្តងម្កាល​ប៉ុណ្ណោះ​។​

-​ទី​២. ឈ្មោះ​រី ពីសី កាន់​កាំភ្លើង​ខ្លីម៉ាក សូ​រ៉ា​គី កើត​ថ្ងៃទី 27-10-1991 មាន​ស្រុកកំណើត សង្កាត់​វឌ្ឍនភាព ទី​រួម​ខេត្តកណ្តាល ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​១២៨ ផ្លូវលំ ភូមិ​ព្រែ​ករាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​-​ទី​៣. ឈ្មោះ ម៉ូ​វ ផានិត កើត​ថ្ងៃទី 27-10-1998 មាន​ស្រុកកំណើត ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​រកោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​រកោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ស្នាក់នៅ​ផ្ទះជួល ក្រោយ​វត្ត​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​បើ​ផ្អែក​តាម​របាយការណ៍​ខាងលើនេះ យើង​ឃើញថា ឧក្រិដ្ឋជន​មានឈ្មោះ​រី ពីសី និង​ឧក្រិដ្ឋជន​ឈ្មោះ ម៉ូ​វ ផានិត សុទ្ធសឹង​តែមាន​ថ្ងៃកំណើត និង​ថ្ងៃ​ស្លាប់​ដូចគ្នា ពោលគឺ​ថ្ងៃកំណើត​ចំ​ថ្ងៃ ទី​២៧ ខែតុលា ដូចគ្នា​ទាំងពីរ​នាក់​តែម្តង​។


-​និង​ទី​៤. ឈ្មោះ រ៉​ន ភា​រុន កាន់​កាំភ្លើង​ខ្លីម៉ាក​CZ P09 កើត​ឆ្នាំ​២០០០ មាន​ស្រុកកំណើត ភូមិ​ព្រែក​សំរោង ឃុំ​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​​ក្រៅពី​អាវុធ​វែង​ខ្លី​០៣​ដើម​ខាងលើ ជនល្មើស នៅមាន​ខ្នោះដៃ​០២​គូ ស្កុ​ត​សម្រាប់​រុំ​បិទមាត់​០២​ដុំ​, ខ្សែ​រ៉ូ​ត​ជ័រ​ទុក​ចងដៃ​ជើង ០១​ដុំ យកទៅ​តាម​ខ្លួន​សម្រាប់ធ្វើ​សកម្មភាព​ជំរិត​និង​ប្លន់​សម្លាប់ ផងដែរ​។​

​នៅ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​សែន​សុខ និង​ដោយមាន​ការសហការ​ណ៍ ជាមួយ ម្ចាស់​ផ្ទះជួល ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ធ្វើការ​ឆែកឆេរ​បន្ទប់​ជួល​របស់​ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ដែល​ជួល​ទុក​ចេញចូល​ម្តងម្កាល រកឃើញ​សម្ភារៈ​ល្មើសច្បាប់​មួយចំនួនទៀត រួមមាន​៖
១.​កាំភ្លើង​វែង ម៉ាក M16 ចំនួន ០១​ដើម​។២.​គ្រាប់កាំភ្លើង​ចម្រុះ ចំនួន ១៦ គ្រាប់​។៣. ស្រោម​អាវុធខ្លី ម៉ាក​K54 ចំនួន ០១ និង​។៤. សម្ភារៈ​ផ្ទាល់ខ្លួន​ជនល្មើស​ជាច្រើន​ទៀត​។​

​ចំពោះ​ធាតុសព​មេក្លោង​ឧក្រិដ្ឋជន អ៊ឺ​ម សុវណ្ណារិទ្ធ​នៅឡើយ​ទេ រហូតដល់​ពេលដែល​សាកសព​ត្រូវបាន​ដុត​រំលាយ​ហើយ ក៏​គ្មាន​សូម្បី​កោដ្ឋ​សម្រាប់​ដាក់​ធាតុ​ដែរ​។​​យ៉ាងណា​ចំប៉ី​ខ្មៅ បាន​ចេញមុខ​ស្វែងរក​មិត្តភក្តិ​ដែល​ធ្លាប់​ស្គាល់​ជាមួយ​សាកសព​ឧក្រិដ្ឋជន ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ផ្សេងទៀត ចូលរួម​ជា​ថវិកា​តិចតួច ដើម្បី​ទិញ​កោដ្ឋ និង​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​សព ។​

ចំប៉ី​ខ្មៅ​បាន​រៀបរាប់​ដូចខាងក្រោម​នេះ ៖«​ខ្មោច​ងាប់​ទៅហើយ នៅឡើយ​ឈ្មោះ​ស្អុយ គ្មាន​អ្នកណាម្នាក់​ដឹងថា​ខ្លួន​នឹង​ស្លាប់ទៅ​ព្រោះ​អ្វី នៅ​កន្លែង​ណា នៅទីណា នោះទេ មិនដឹង​សូម្បីតែ​ពេលវេលា​ថ្ងៃនេះ ឬ ថ្ងៃស្អែក ថ្ងៃ​ណាមួយ តែ រឹ​ទ្ ធិ​ស្លាប់​ហើយ ខ្ញុំ​មិនមែនជា​ញាតិ មិនដែល​ស្គាល់ មិនដែល​ជួប បានត្រឹមតែ​ទិញ​កោដ្ឋ​ដាក់​ឆ្អឹង​ឱ្យ​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​ឱ្យតែ​ប៉ុណ្ណឹង ខ្ញុំ​សង្ឃឹមថា​មិត្ត​ដែល​ធ្លាប់​ជល់​កែវជា​មួយ​គាត់ នឹង​មក​ជូន​ដំណើរ​គាត់ ចុងក្រោយ​» ។​
«​មនុស្ស​ណា​មិន​ធ្លាប់​ខុស តែ​គ្នា​ស្លាប់​ទៅហើយ ឆ្អឹង ធាតុ​គ្នា គួរតែ​ដាក់​ឱ្យបាន​សមរម្យ ជាម​នុស្ស ខ្ញុំ​សង្ឃឹមថា ពុក​ម៉ែ​បងប្អូន​នឹង​អហោសិកម្ម​ឱ្យ ចោរ​ដែល​ស្លាប់​ទៅហើយ នេះ​សូម្បីតែ​បងប្អូន​គេ​ក៏​មិន​អើពើ តែ​ខ្ញុំ​មានតែ​ជួយ​រក្សាបាន​ប៉ុណ្ណឹង​» ។​

​ចំប៉ី​ខ្មៅ​បន្ថែមទៀតថា​៖ «​គំរប់​បុណ្យ ៧ ថ្ងៃ​ខ្ញុំ​នឹង​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​តាម​ប្រពៃណី​នៃ​ពិធី​បុណ្យសព បើ​ពុក​ម៉ែ​បងប្អូន យល់ថា​ការធ្វើ​បុណ្យ ត្រូវ​រើស​ថា​ជាម​នុស្ស​ល្អ​ឬ អាក្រក់​ជា​សិទ្ធិ​ក្នុងការ​សម្រេចចិត្ត​រប​ស់​អ្នក​ទាំងអស់គ្នា តែ​សូម​ធ្វើបុណ្យ​ជាមួយ​ចោរ​មួយ​ក្បាល​ដែល​គ្នា​ងាប់​ទៅ​គ្មាន​ញៀត​ផង​។ នេះ​ជា​ABA​របស់ខ្ញុំ បើ​ចង់​ចូល​បុណ្យ ឬ អ្វី 002410555​។ ចំប៉ី​ខ្មៅ​» ៕

a kill fa7 a kill fa8 ​

a kill fa1 a kill fa3 a kill fa4 a kill fa5 a kill fa6 a kill gang 


​