» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11573 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701744 នាក់

ករ​ណិ​យ៍​បើកឡាន​បុក​ស្លាប់​មន​សុស្ស​ដំណោះ​មាន​ដំណោះស្រាយ​ល្អ​ជាង​មុន​តិច​!

​ស្វាយរៀង​៖​ស្ត្រី​កម្មករ​កាត់ដេរ​ម្នាក់​ដៃ​ម្ខាង​បី​ស​,.​ពកូន​តូច ដៃ​ម្ខាង​ទៀត​ឈោង​ទៅ​ឱប​ស​,.​ព​ប្តី និង​បីកូន​ប្រុស​ម្នាក់ទៀត​ដែល​ស្លាប់​ដែរ​ដោយសារ​បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ទំនើប​ម៉ាក Lexus 570 បុក ស្លាប់​ភ្លាមៗ​ទាំង​៣​នាក់​នៅនឹងកន្លែង​នា​ល្ងាច​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ (​ផ្លូវ​តា​ព្រឹម​) ស្ថិតនៅ​ក្នុងភូមិ​ថ្នា​ញ សង្កាត់​បាទី ក្រុង​បាវិត ខេត្តស្វាយរៀង ។ ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ក្រុង​បាវិត​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់ ដែល​បើករថយន្ត Lexus 570 បង្កហេតុ ខណៈ​បុរសរងគ្រោះ​ដឹក​កូនតូច​២​នាក់​ទៅយក​ប្រពន្ធ​ដែល​ចេញពី​ធ្វើការ​រោងចក្រ ។​a car china kill2 

​ទោះបីយ៉ាងណា​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ជនរងគ្រោះ ទទួលបាន​សំណង​ពី​ភាគី​បង្ក​ជនជាតិ​ចិន ចំនួន​៥​ម៉ឺន​ដុល្លារ និង​យល់ព្រម​ដក​ពាក្យបណ្ដឹង​ឈប់​ប្ដឹងផ្ដល់ ។​
​បើតាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា បើទោះបី​ជនរងគ្រោះ​ព្រមព្រៀង​ជាមួយ​ភាគី​បង្ក ទទួលយក​សំណង ហើយ​ដក​ពាក្យបណ្ដឹង​ក៏ពិតមែន ប៉ុន្ដែ​នីតិវិធី​តាមផ្លូវ​តុលាការ​មិនត្រូវ​បានបញ្ចប់​នោះទេ ពោល​នៅតែ​ដំណើរការ​តាមផ្លូវ​ច្បាប់​ដដែល​គ្រាន់តែ​មិនដឹងថា​តើ​ត្រូវជា​បើ​គុក​ឬ​ឲ្យ​នៅក្រៅ​ឃុំ​(​ដាក់គុក​ដែរ​តែ​ព្យួនោះទេតែយ៉ាងណាឃើញគ្រាន់ជាងមុនដោយសារមានបណ្តាញសង្គមជួយ​) ។​

ដោយឡែក​ករណី​យ៍​បុក​ស្លាប់​ដូចគ្នានេះដែរ​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត Jeep បុក​កីឡាករ​វាយ​សី​ជម្រើសជាតិ​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់ ដែល​កក្រើក​តាម​បណ្តាញ​សង្គម និង​មានការ​ចាប់អារម្មណ៍​ខ្លាំង​នោះ បាន​ឈានដល់​ដំណោះស្រាយ​មួយ​ហើយ​នៅ​ថ្ងៃទី​៣១​មករ​ឆ គឺ​ភាគី​ក្រុមគ្រួសារ​របស់​អ្នកបើករថយន្ត បាន​យល់ព្រម​សង​សំណង​រដ្ឋប្បវេណី​ចំនួន​៩៥០០០​ដុល្លារ​ក្រោម​ការសម្របសម្រួល​ពី​លោក​ទេសរដ្ឋមន្ត្រី គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន និង​សហការី​ដោយ​ពុំមាន​ការបង្ខិតបង្ខំ និង​មាន​ឆ​ន្ទះ​បញ្ចប់​សំណុំរឿង​ព្រហ្មទណ្ឌ​។​ប្រសិន​ចឹ​ង​មែន​វា​ជា​យុត្តិសាស្ត្រ​មួយ​សម្រាប់​ករ​ណិ​យ៍​បុក​សា្ល​ប់​លើក​ក្រោយៗ​ទៀត​។​

​តាមរយៈ​សំណង​រដ្ឋប្បវេណី​នេះ ភាគី​ក្រុមគ្រួសារ​រងគ្រោះ​វិញ ក៏បាន​យល់ព្រម​ដក​ពាក្យបណ្តឹង​នៅ​ស្ថាប័ន​តុលាការ ហើយ​ភាគី​ទាំង​២​នាក់ បាន​ឯកភាពគ្នា​មិន​ប្តឹងផ្តល់ ហើយ​មិន​ឆ្លើយឆ្លង​នៅតាម​បណ្តាញ​សង្គម​តទៅទៀត​។​​ក្រោយ​ទទួលបាន​សំណង​ពី​លោក ព្រហ្ម វិចិត្រ​សុភា និង​លោកស្រី សុខ លី​ណា ដែលជា​ឪពុកម្តាយ​ជន​ត្រូវ​ចោទ រួចមក នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៤, លោក សៀង ប៊ុនហេង និង​លោកស្រី គ្រុយ ឈិ​ញ​លាង បានបញ្ជាក់​ក្នុង​លិខិត​ដក​ពាក្យបណ្តឹង​ថា «​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៤ ដោយសារ​តែមាន​កិច្ចសម្របសម្រួល​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ទេសរដ្ឋមន្ត្រី គី តិច ប្រធាន​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន យើងខ្ញុំ បាន​ព្រមព្រៀង និង​ឯកភាព​សះជា​លើ​សំណង​រដ្ឋប្បវេណី​ជាមួយ​ក្រុមគ្រួសារ​របស់​ជន​ត្រូវ​ចោទ ដែល​បាន​បង្ក ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ជនរងគ្រោះ​ឈ្មោះ សៀង គឹមហុង កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២៣​កន្លងទៅនេះ​។ ដោយសារតែ​យើងខ្ញុំ​បានទទួល​ប្រាក់​សំណង​រួចរាល់ ហេតុដូចនេះ យើងខ្ញុំ​ស្នើសុំ​ក​ពាក្យបណ្តឹង​បានដាក់​នៅ​ដំណាក់កាល​មន្ត្រី នគរបាល​យុត្តិធម៌ និង​នៅ​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ​វិញ និង​មិន​បន្ត​ប្តឹងផ្តល់​ភាគី​ជន​ត្រូវ​ចោទ​ទៀត​នោះទេ​»​។​

​សូម​រំលឹកថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២៣ រវាង​រថយន្ត Jeep ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2CB-9963 និង​ម៉ូតូ ត្រង់ចំណុច​ផ្លូវ​ប្រសព្វ លើផ្លូវ​លេខ​៣១៧ ប្រសព្វ​ផ្លូវ​លេខ​៥៦៦ ភូមិ​៦ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​ករណីយ៍នេះមានការប្រតិកម្មយ៉ាងខ្លាំងក្លាពីអ្នកលេងពន្តាញសង្គមផងដែរ។ការពិត​ករ​ណិ​យ៍​បុក​ស្លាប់​នេះ​វា​មិនមែន​មានតែ​រឿង​ខាងលើនេះ​ទេ​ជាក់ស្តែង​ករ​ណិ​យ៍ម​ន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ស្រវឹង​បើកឡាន​ចុះ​ពី​ស្ពាន​ឬ​ស្ស៊ី​កែវ​បុក​ស្លាប់​មនុស្ស​៤​នាក់​ដែល​នៅ​ក្មេងៗ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​បែបណា​នៅឡើយ​ទេ​៕a car china kill a car china kill1 a car china kill3 


​