» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11598 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701769 នាក់

ទាហាន​ឈុតខ្មៅ​ថៃ ដើរល្បាត​ប្រទះឃើញ​គ្រាប់កាំភ្លើង​យន្ត​ធុន​១២,៧​ម​.​ម ចំនួន​០៦​កេស ស្មើនឹង​ចំនួន​៥១០​គ្រាប់​លាក់ទុក នៅក្បែរ​ព្រំដែន​កម្ពុជា​


​ខេត្តបាត់ដំបង ៖ កាលពី​រសៀល​ថ្ងៃទី​០៣ មិថុនា ឆ្នាំ​២០២៤​នេះ គ្រាប់កាំភ្លើង​យន្ត​ធុន​១២,៧​ម​.​ម ចំនួន​០៦​កេស ស្មើនឹង​ចំនួន​៥១០​គ្រាប់ ត្រូវ​ក្រុម​ទាហាន​ឈុតខ្មៅ​ថៃ ដើរល្បាត​ប្រទះឃើញ​គេ​លាក់ទុក​នៅក្បែរ​ព្រំដែន​កម្ពុជា នៅ​ចំណុច​ភូមិ​ណង​បន ឃុំ​ធុង​កា​ណាន ស្រុក​សយ​ដាវ ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ឈម​នឹង​ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ពី​ព្រំដែន ។a gun thai 

គ្រាប់កាំភ្លើង​យន្ត​ធុន​ធ្ងន់​នេះ ទាហាន​ថៃ ប្រទះឃើញ​ច្រក​ក្នុងកា​រ៉ុង​ចំនួន​០២​កប់​ក្នុង​រណ្ដៅ និង​គ្រប់​ពីលើ​ដោយ​ស្លឹកឈើ​នៅក្នុង​ព្រៃ​មួយកន្លែង នៅក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ ។ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ពី​ប្រភព​ច្បាស់លាស់​នៃ​គ្រាប់កាំភ្លើង ឬ​ជនអនាមិក​ដែល​លាក់ទុក​គ្រាប់​នោះទេ ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា គ្រាប់កាំភ្លើង​ធុន​១២,៧​ម​.​ម មាន​ចំនួន​០៦​កេស ស្មើនឹង​ចំនួន​៥១០​គ្រាប់ នៅមាន​គុណភាព​ល្អ ថ្មីស្រឡាង​តែម្ដង ។​

កាលពី​អំឡុង​ដើមឆ្នាំ​២០២៤ ក្រុម​ទាហាន​ឈុតខ្មៅ​ថៃ ក៏​ធ្លាប់​ចេញ​ដើរល្បាត​ប្រទះឃើញ​អាវុធយុទ្ធភណ្ឌ និង​គ្រាប់កាំភ្លើង​ជាច្រើន​ប្រភេទ​ដែល​ជន​មិន​ស្គាល់មុខ​លាក់ទុក​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ថៃ ក្បែរ​ព្រំដែន​កម្ពុជា ត្រង់ចំណុច​ដដែល​នេះ​ចំនួន​០៣​លើក​កន្លងមកហើយ ហើយ​លើក​នេះ​ជា​លើក​ទី​០៤ ។​ រកឃើញ លើក​ទី​១ នៅ​ថ្ងៃទី ០៩ មករា ដែលមាន​កាំភ្លើង​ធុន Ak-47 ចំនួន​២២​ដើម​, កាំភ្លើង​ធុន​M-16 ចំនួន​១៥​ដើម​. គ្រាប់បែកដៃ​ចំនួន​១៤០​គ្រាប់ កាំភ្លើងយន្ត​ធុន​១២,៧​ម​.​ម ចំនួន​០១​ដើម និង គ្រាប់កាំភ្លើង​យន្ត​ធុន​១២,៧​ម​.​ម ចំនួន​៥១០​គ្រាប់​។

លើក​ទី​២ ទាហាន​ថៃ បាន​រកឃើញ​គ្រាប់កាំភ្លើង​បន្ថែមទៀត នៅ​ថ្ងៃទី​២២ មករា ក្បែរ​កន្លែង​ដដែល ដោយ​រកឃើញ​គ្រាប់កាំភ្លើង​យន្ត​ធុន​១២,៧​ម​.​ម ចំនួន​១២​កេស ស្មើនឹង​ចំនួន​១,០២០​គ្រាប់ ។ លើក​ទី​៣ ក្រុម​ទាហាន​ថៃ​ដដែល​បាន​រកឃើញ​គ្រាប់កាំភ្លើង​យន្ត​ធុន​១២,៧​ម​.​ម ចំនួន​០៣​កេស​បន្ថែមទៀត នៅ​រសៀល​ថ្ងៃទី​១១ មីនា ក្បែរ​កន្លែង​ដដែល​ទៀត​ក្នុង​ទឹកដី​ថៃ ចម្ងាយ​ពី​ព្រំដែន​កម្ពុជា ថៃ​ប្រមាណ​៣០០​ម៉ែត្រ និង​លើក​ទី​០៤​នេះ រកឃើញ​នៅ​ថ្ងៃទី ០៣ មិថុនា គ្រាប់កាំភ្លើង​ធុន​១២,៧​ម​.​ម ចំនួន​០៣​កេស​ទៀត ស្មើនឹង​ចំនួន​៥១០​គ្រាប់ ។​

​ព្រឹត្តិ​ហេតុ​នៃ​ការរកឃើញ​អាវុធយុទ្ធភណ្ឌ​ចំនួន​០៤​លើក​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ថៃ ជា​បន្តបន្ទាប់​ខាងលើនេះ គឺ​គ្រាប់ និង​អាវុធ​ទាំងនេះ​ត្រូវបាន​ជន​មិន​ស្គាល់មុខ​នាំយកទៅ​កប់​ដី​លាក់ទុក​ក្នុង​ទឹកដី​ប្រទេស​ថៃ នៅ​កន្លែង​ក្បែរៗ​គ្នា ហើយ​គេ​មិនទាន់​ដឹងថា តើ​គ្រាប់ និង​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ទាំងនេះ ត្រូវគេ​នាំចូល ឬ​នាំ​ចេញពី​ប្រភព​ណា​ឲ្យ​ប្រាកដ​នោះទេ ដែល​យកទៅ​លាក់ទុក​ក្នុង​ទឹកដី​ថៃ ក្បែរ​ព្រំដែន​កម្ពុជា ទើបត្រូវ​ទាហាន​ថៃ ដើរល្បាត​ប្រទះឃើញ​ជា​បន្តបន្ទាប់​បែបនេះ​។សមណាងហើយកម្ពុជាត្រូវគ្នាជាមួយថៃកុំអីមិនដឹងជាយ៉ាងណា?។​a gun thai2 a gun thai3