» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11036 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701207 នាក់

សម្លាប់​ម្តាយ​ចោល​ព្រោះ​សុំ​លុយ​៣៥​ម៉ឺន​រៀល​មិនបាន​


​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​គួរឱ្យ​អាណោចអាធ័ម ដោយសារ​កូនប្រុស​បង្កើត​ខ្លួន​យក​កាំបិត​អារ​.​ក​សម្លាប់​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​បន្ទប់​ផ្ទះជួល​ជាន់​ទី​១ ស្ថិត​ក្នុងភូមិ​២៣ ក្រុម​១០៦ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​a kill mother1 

​ជនរងគ្រោះ​មានឈ្មោះ តយ លឿ ភេទ​ស្រី អាយុ​ប្រហែល​៦០​ឆ្នាំ មុខរបរ​ផ្នែកអនាម័យ​នៅផ្ទះ​សំណាក់​មួយកន្លែង ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​ច្រេះ ឃុំ​ច្រេះ​ស្រុក​មេសាង ខេត្តព្រៃវែង​។ ចំណែក​ឃាតក​ជា​កូន​មានឈ្មោះ​ឈា​ត ឆែ ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​លើក​អីវ៉ាន់​នៅ​ផ្សារ​នាគ​មាស ស្នាក់នៅ​ជាមួយគ្នា​។​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ជនដៃដល់​ជា​កូន​មាន​ជំងឺសរសៃប្រសាទ​ជា​យូរណាស់​មកហើយ​។ នៅ​មុនពេល​កើតហេតុ​ជនដៃដល់​ជា​កូន​បាន​សុំ​លុយ​ម្ដាយ​ចំនួន​៣៥​ម៉ឺន​រៀល​តែ​ម្ដាយ​មិនឱ្យ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ជា​ម្ដាយ​បាន​ស្រែក​ឆោឡោ​ឱ្យគេ​ជួយ​ក៏មាន​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​មើល ក៏​ឃើញ​ជនរងគ្រោះ​ជា​ម្ដាយ​ត្រូវ​កូន​អា​រក​សម្លាប់ ស្លាប់​នៅក្នុង​ថ្លុកឈាម​បាត់ទៅហើយ​។​
បុរស​ម្នាក់​ត្រូវជា​ប្អូនថ្លៃ​ជនរងគ្រោះ​បានឱ្យដឹង​ដែរ​ថា កាលពី​ម្សិលមិញ គឺ​កូនប្រុស​ជា​ជនដៃដល់​បាន​សុំ​លុយ​ម្ដាយ​ជាន​រងគ្រោះ​ចំនួន​៣៥​ម៉ឺន​រៀល តែ​ម្តាយ​មិនឱ្យ​ដោយ​ប្រាប់​កូន​ថា​លុយ​ម្តាយ​ទិញចិញ្ចៀន​អស់ហើយ ហើយ​នៅ​ខ្លះ​ទុក​គ្រាន់​ទៅលេង​ស្រុក​ចូលឆ្នាំ​ខ្មែរ​នាពេល​ខាងមុខនេះ​។ប្រភព​ដដែល​បាន​បន្តថា កូនប្រុស​របស់គាត់​ដែលជា​ជនដៃដល់​តែងតែ​សុំ​លុយ​ម្ដាយ​យកទៅ​លេងល្បែង​តាម​អន​ឡាញ​ជា​ញឹកញាប់ ហើយ​ចាញ់​អស់​មកសុំ​ទៀត ដោយនៅ​ថ្ងៃកើតហេតុ​ម្ដាយ​មិនឱ្យ​ក៏​បែក​សតិ​យក​កាំបិត​អា​រក​ម្ដាយ​ដេកស្លាប់​យ៉ាង​អា​ណោ​ធ​អាធ័ម​នៅក្នុង​បន្ទប់​ជួល​តែម្ដង ។ ភ្លាមៗ​នោះ​ជនដៃដល់​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​ផងដែរ​។ សមត្ថកិច្ច​មូលដ្ឋាន​បាន សហការ​ជាមួយ​ជំនាញ​ផ្នែក​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​រា​ធានី​ភ្នំពេញ​ចុះមក​ពិនិត្យ​និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឱ្យទៅ​សាច់ញាតិ​បងប្អូន​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕a kill mother2 (1) a kill mother 

​