» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7926 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698097 នាក់

ស្ត្រី​រកស៊ី​បញ្ចាំ​ក្នុង​កាស៊ីណូ​ណា​ហ្កា​វើ​ល​ត្រូវ ឃាតក អារ​.​ក សម្លាប់ ជា​ភរិយា​ឧ​ត្ត​ម​សេនីយ៍ អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​!តែមិនដឹងឃាតកជាខ្មែរឬចិន?

​ភ្នំពេញ ៖ ស្ត្រី​ដែលមាន​លទ្ធភាព​ទៅ​បើក​កុងស៊ីបញ្ចាំ​ក្នុង​កាស៊ីណូ​ណាហ្គា​វើ​ល​ទី​១ ហើយ​ត្រូវ​ឃាតក​ចាក់ សម្លាប់​ប្លន់​យកលុយ និង​គ្រឿងអលង្កា​សរុប​ជាច្រើន​ម៉ឺន​ដុល្លារ​!​កាលពី​ថ្ងៃទី​១៦​មករា​គឺ ជា​ភរិយា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាន់ សួរ អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ទេតើ ។ នេះ​បើតាម​សេចក្តីជូនដំណឹង របស់​នាយក​ដា្ឋ​ន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​កាសែត​ផ្សាយ​នៅ​រសៀល ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៣​។a die casino

​សេចក្តីជូនដំណឹង បាន​បញ្ជាក់ថា​, នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម សូម​ជម្រាប​ជូនដំណឹង​ដល់ លោក​-​លោក​សី ជា​អនុប្រធាននាយកដ្ឋាន នាយ​-​នាយរង​ការិយាល័យ ប្រធាន​-​អនុប្រធាន​ស្នាក់ការ​ប្រចាំ​តំបន់ នាយ​-​នាយរង​ផ្នែក និង​មន្ត្រី​ចំណុះ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម ទាំងអស់​មេត្តា​ជ្រាបថា​៖ លោកស្រី ម៉ឹង ជុង​ហ្គេ​ច ត្រូវជា​ភរិយា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ចាន់ សួរ ឋានៈ​អនុប្រធាននាយកដ្ឋាន បានទទួល​មរណៈភាព នៅ ថ្ងៃ​ចន្ទ ១០​រោច ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង​២៣.២៣​នាទី ក្នុង​ជន្មាយុ​៣៨​ឆ្នាំ ដោយ​អំពើ​ឃាតកម្ម​។​

​សេចក្តីជូនដំណឹង​នេះ​ជាការ​ជម្រាប​អញ្ជើញលោក​-​លោកស្រី ជា​អនុប្រធាននាយកដ្ឋាន នាយ​-​នាយរង​ការិយាល័យ ប្រធាន​-​អនុប្រធាន​ស្នាក់ការ​ប្រចាំ​តំបន់ នាយ​-​នាយរង​ផ្នែក និង​មន្ត្រី​ចំណុះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ទាំងអស់ ចូលរួម​រំលែក​ទុក្ខ និង​ចាប់មគ្គផល​តាម​ស​ទ្ធ ជ្រះថ្លា​រៀងៗ​ខ្លួន នៅក្នុង​ពិធីបុណ្យ​លោកស្រី ម៉ី ជុង​ហ្គិ​ច ដែល​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ វត្ត​ទឹកថ្លា រាជធានី​ភ្នំពេញ .។
ស្ដ្រី​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ ហ្គិ​ច ជា​ថៅកែ​កុងស៊ី​(​ទទួល​ប​ញ្ជាំ​) ក្នុង​នៅកាស៊ី​ណូ​ណាហ្គា​ល​វើ​ល​ទី​១ ត្រូវបាន​ជន​មិន​ស្គាល់មុខ អា ក និង​ចាក់​សម្លាប់​ជាច្រើន​កាំបិត ស្លាប់​ភ្លាមៗ នៅក្នុង​បន្ទប់ទឹក ជាន់​ទី​១ ដោយ​ប្លន់​យក​ទ្រព្យសម្បត្តិ ប្រមាណ​ជាង ៦០​ម៉ឺន​ដុល្លារ កាលពី​វេលា​ម៉ោងជាង ១០​យប់ ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

យោងតាម​ការ​ផុស​របស់ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Dan Heng Enter នៅ​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣ បាន​បញ្ជាក់ថា សាកសព​ស្ត្រីជន​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ខណៈ​មានការ​យាមកាម​យ៉ាង​តឹងរឹង​ពី​សមត្ថកិច្ច​ជំនាញ​។​ស្ត្រី​រងគ្រោះ​ខាងលើ​ត្រុ​វ​បាន​គេ​រាយការណ៍​ថា​ធ្លាប់មាន​ប្តី​ម្តង​រួចមកហើយ​និង​មានកូន​ផងដែរ​តែ​បាន​លែងលះគ្នា​បួន​ប្រាំ​ឆ្នាំ​មកហើយ​។​ប្រភពពី​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា​កម្លាំង​នគរបាល​ជំនាញ នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ កំពុង​ស្រាវជ្រាវ​តាម​ចាប់​ជនល្មើស ដែល​បានកំណត់​អត្តសញ្ញាណ​រួចហើយ (​ខ្ញុំ​សុំ​មិន​បញ្ចេញ​មុខ​ឃាតក ដោយសារ​សមត្ថកិច្ច​កំពុង​តាម​ចាប់​)​។​សូមបញ្ជាក់ថា​ក្នុង​កាស៊ីណូ​ណា​ហ្កា​ដាច់ខាត​ត្រូវមាន​កា​ម៉េ​រ៉ា​សុវត្ថិភាព​ដូច្នោះ​ការកំណត់់​អត្តសញ្ញាណ​អាច​ដឹង​បើសិនជា​ជា​ជនជាតិខ្មែរ​គឺ​មិន​អាយ​គេចផុត​នោះទេ​។a die casino4 a kill naga a kill naga1 

 

​