» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8628 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698799 នាក់

ផ្អើល​រឿង​ទា​ហ៊ាន​ខ្មែរ​ឡាវ​ប្រ​ឈ​ម​ដាក់គ្នា​តែ​អ្នកនាំពាក្យ​ប្រាប់ថា​ចរចារ​គ្នា​ហើយ​!


​ព្រះ​វិ​ហ៊ា​៖​កងទ័ព​កម្ពុជា និង​ឡាវ កំពុង​ចរចា​គ្នា​ពី​បញ្ហា​ព្រំដែន​នៅ​ចំណុច​ទន្លេរពៅ​ក្នុង​តំបន់​មុំ​បី​នៃ ស្រុក​ឆែប ខេត្តព្រះវិហារ​។ លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ផល្លា​អ្នកនាំពាក្យ​កងទ័ពជើងគោក ដែល​ថ្លែងប្រាប់​កាសែត​ថា កងទ័ព​ឡាវ​បាន​លើកគ្នា​ចូលមក​កាន់កាប់​ទឹកដី​ខ្មែរ​ក្នុង​ចំនុច​ទន្លេរពៅ​នេះ តាំងពី​ថ្ងៃទី​១៤ ខែសីហា​មកម្ល៉េះ ដោយ​ឡាវ​សំអាងថា​នេះ​ជា​ទឹកដី​របស់គេ​។a army hunma3 

លោក ម៉ៅ ផល្លា​៖ មកដល់ពេលនេះ​យើង​នៅ​រក្សា​លំនឹង មកដល់ពេលនេះ​យក​ទាមទារ​ឱ្យ​ដក​(​ទ័ព​)​និង​ដក​ពាក្យ ដែលថា​ប្រជាជន​កម្ពុជា​ឈ្លានពាន​ទឹកដី​។​វា​យក​ផែនទី​ជា​ឯកតោភាគី​មក​សំអាង ដូច​កាល​ថៃ​យកមក​អ៊ីចឹង​។​មកដល់ពេលនេះ គាត់​(​លោក​ហ៊ុន ម៉ា​ណែ​ត​)​បាន​ត្រលប់​ពី​ចរចារ​វិញ​ហើយ​មេ​មេ​ជួបគ្នា​អស់ហើយ​។ យើង​ព្យាយាម​បញ្ចៀស​ការប៉ះទង្គិច​ទាំងសងខាង តែ​យើង​រង់​ចាំមើល​សភាពការណ៍​ជាក់ស្ដែង​បន្តទៀត​។​

​សូម​បញ្ជាក់ដែរថា​នៅ​ព្រឹក​ថ្ងៃទី ២៣ សីហា​នេះ តាម​សេចក្តីរាយការណ៍​របស់​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​ផ្ញើ​ទៅកាន់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ​បាន​ឲ្យ​ដឹងថា កងទ័ព​ឡាវ​បាន​បង្កើន​កងកម្លាំងរ​បស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី ២៣ សីហា​នេះ និង​កំពុង​បន្ត​ឈរជើង​នៅ​ចំណុច​ទន្លេរពៅ ក្នុង​តំបន់​មុំ​៣ (WA25261-77542) នៃ​ខេត្តព្រះវិហារ ឈម​នឹង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ​។

ចំណែកឯ​ភាគី​កម្ពុជា​ឯណេះ​វិញ ក៏បាន​ដាក់ពង្រាយ​កង​ទ័ព​នៅតាម​គោលដៅ​រួចជាស្រេច​ហើយ​ដែរ​។ ករ​ណិ​យ៍​នេះ កាលពី​ថ្ងៃទី ២២ សីហា លោក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​លេខ​៣ ប្រចាំ​ទិស​ខេត្តព្រះវិហារ ទើបតែ​បាន​ប្រជុំ​ផ្សព្វផ្សាយ​ដល់​ថ្នាក់ដឹកនាំ និង​សមត្ថកិច្ច​ស្រុក​ជាំ​ក្សាន្ត​ឲ្យ​ត្រៀមលក្ខណៈ​ជម្លៀស​ប្រជាជន​ចំនួន​៤​ភូមិ​ក្នុង​ឃុំ​ចំនួន​ពីរ​នៃ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ក្នុងករណី​ដែលមាន​ការផ្ទុះអាវុធ​។​

​គួរ​កត់សម្គាល់ថា ការប្រឈមមុខ​ដាក់គ្នា​រវាង​កងទ័ព​កម្ពុជា​-​ឡាវ​នេះ បាន​កើតឡើង​តាំងពី​ថ្ងៃទី ១៤ សីហា​មកម្ល៉េះ បន្ទាប់ពី​កងទ័ព​ឡាវ​បាន​លើកគ្នា​ចូលមក​កាន់កាប់​ទឹកដី​ខ្មែរ​ក្នុង​ចំនុច​ទន្លេរពៅ​នេះ ដោយ​សំអាងថា ជា​ទឹកដី​របស់គេ​។ បន្ទាប់មក កាលពី​ថ្ងៃទី ១៩ សីហា ភាគី​ទាំង​ពីរបាន​ជួបចរចារ​គ្នា​ចំនួន​ពីរលើក​រួចមកហើយ ដោយ​ក្នុងនោះ ភាគី​កម្ពុជា បានស្នើ​សុំ​ឲ្យ​ភាគី​ឡាវ​ដក​ចេញពី​ចំណុចកើតហេតុ (WA25261-77542)​។ ប៉ុន្តែ​ភាគី​ឡាវ​មិន​ព្រម​ដកចេញ​នោះទេ ហើយ​ថែមទាំង​បាន​អះអាង​ដោយ​យោងតាម​ផែនទី​ដែល​បោះពុម្ព​ដោយ​ប្រទេស​វៀតណាម​ថា ចំណុច​ដែល​ពួកគេ​បោះទីតាំង​នោះ គឺ​ស្ថិតនៅក្នុង​ទឹកដី​ឡាវ ដែលមាន​ចំងាយ​១​គីឡូម៉ែត្រ​ពី​ព្រំដែន​។​

មានការ​កត់សម្គាល់​ដែរ​ថា​ការ​ផ្ទុះឡើង​រឿង​ទា​ហ៊ាន​ឡាវ​ចូល​ដី​ខ្មែរ​គឺ​បន្ទាប់ពី​លោក​សមរង្ស៊ី​មេបក្ស​ប្រឆាំង​ប្រកាស​ចូល​ស្រុក​វិញ​នៅ​ថ្ងៃទី​៩​វិច្ឆិកា​ឆ្នាំ​២០១៩​ខាងមុខនេះ​បើទោះជា​មានរឿង​អ្វី​កើតឡើង​ក៏ដោយ​។​​កាលពី​ខែសីហា​ឆ្នា​២០១៧​មួយ​ឆ្នាំមុន​បោះឆ្នោត​សកល​ចូល​មកដល់ បញ្ហា​ព្រំដែន​កម្ពុជា​-​ឡាវ ធ្លាប់បាន​ជួប​ភាព​តានតឹង​ខ្លាំង​នឹង​គ្នា​ម្តង ដែរ​។​កាលនោះ​យោធា​ឡាវ​បាន​ចូលមក​ឈរជើង​នៅ​តំបន់​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ ស្ថិតក្នុង​ស្រុក សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្តេច ហ៊ុន សែន ហោះ​ទៅកាន់​ទីក្រុង​វៀង​ច័ន្ទ​ន៍​ជាបន្ទាន់ ដើម្បី​ចរចា​រហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​ស៊ូ​លី​ត ក៏បាន​ហោះ​មកកាន់​ទីក្រុង​ភ្នំពេញ​វិញ​ដែរ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ព្រំដែន​នេះដែរ​។ កាលនោះ មេដឹកនាំ​ទាំងពីរ បាន​ឯកភាពគ្នា​ថា នឹង​សរសេរ​លិខិត​ផ្ញើ​ទៅកាន់​ប្រធានាធិបតី​បារាំង ដើម្បី​ស្នើសុំ​បញ្ជូន​អ្នកជំនាញការ​ព្រំដែន​បារាំង ឲ្យ​មកជួយ​វាស់វែង និង​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅតាម​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ដែល​នៅ​សេសសល់​ប្រមាណ​ជា​១៦%​ទៀត​៕a army in1 a boder lao a army lao 

​