» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7936 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698107 នាក់

រឿងផ្ទុះខូចខាតឡានក្រុង៤គ្រឿងនិងរបួសមនុស្សម្នាក់អាជ្ញាធខេត្តសៀមរាបថាមកពីបច្ចេកទេសឡាននិងហាមកុំឲ្យនិយាយផ្តេសផ្តាស

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២៤ វេលា​ម៉ោង ០៥៖៥០​នាទី មាន​ករណី​ឆេះ​ផ្ទុះ​រថយន្ត​ដឹក ភ្ញៀវទេសចរ ៤៥​កៅអី ១​គ្រឿងនិងបង្កឲ្យខូចខាត២គ្រឿងទៀតនិងបេកកញ្ចាក់ឡានទេសចរណ៍ហ៊ីយុនដេស្តារិចមួយគ្រៀងទៀត នៅ​ទីតាំង​ចំណតរថយន្ត​មុខ​ប្រាសាទអង្គរវត្ត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម​ហា​ជន​។​a car sr bom 

ករណី​យ៍​នេះ​រដ្ឋបាលខេត្ត​បានចេញ​លិខិត​ជូនដំណឹង​ជម្រាប​សាធារណជន និង​អ្នកសារព័ត៌មាន​ថា​៖​តាមរយៈ​របាយការណ៍​ស្រាវជ្រាវ​បឋម​របស់​សមត្ថកិច្ច រដ្ឋបាលខេត្ត​សូម​ជម្រាបជូន​ថា រថយន្ត ៤៥​កៅអី មួយគ្រឿង​ខាងលើនេះ បាន​ដឹក​ភ្ញៀវទេសចរ​ឱ្យចូល​មើល​ថ្ងៃ​រះ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត រួច​ចូល​ចំណត​ចត​ជាធម្មតា ដោយមាន​រថយន្ត​ចត​ក្បែរ​ផងដែរ​។ មូលហេតុ​នៃ​ការឆេះ​ផ្ទុះ​នេះ គឺជា​ឧបទ្ទវហេតុ​បណ្តាលមកពី​លក្ខណៈ​បច្ចេកទេស​របស់​រថយន្ត ៤៥​កៅអី​មួយគ្រឿង ដែលមាន​ស្លាក​លេខ ភ្នំពេញ 3E-4674 រហូតដល់​ឆេះ​រាលដាល​ដល់​រថយន្ត​ចត​ក្បែរ ២​គ្រឿង​ទៀត​។ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​នឹង​កំពុង​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​បាន​ណែនាំ​ដល់​សមត្ថកិច្ច​ជំនាញ​របស់ រដ្ឋបាលខេត្ត ដើម្បី​ស្រាវជ្រាវ​បន្ថែមទៀត​អំពី​ហេតុការណ៍​ដែល​បានកើត​ឡើង​នេះ​។​

​រដ្ឋបាលខេត្ត​សូម​ជម្រាបជូន​បន្ថែមថា ករណី​គ្រោះថ្នាក់​នេះ​មិនបាន​បង្ក​ឱ្យ​រងរបួស​ដល់​ភ្ញៀវ ទេសចរ​នោះទេ ដោយបាន​បង្ក​ការខូចខាត​រថយន្ត​ចំនួន ៣​គ្រឿង ក្នុងនោះ​រថយន្ត​ប្រភេទ ៤៥​កៅអី ២ គ្រឿង រថយន្ត ២៤​កៅអី ១​គ្រឿង និង​បណ្តាលឱ្យ​រងរបួស​មនុស្ស ២​នាក់​។​​ទាក់ទង​ករណី​យ៍​រដ្ឋបាល​ខេត្តសៀមរាប​បានស្នើ​ឲ្យ​សារព័ត៌មាន​ជាតិ អន្តរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ ចៀសវាង​ការ ផ្សព្វផ្សាយ​ព័ត៌មាន ដោយ​ធ្វើការ​សន្និដ្ឋាន ឬ​ដោយ​ការយល់ឃើញ​ណាមួយ​ផ្ទាល់ខ្លួន មិនមាន​មូលដ្ឋាន ច្បាស់លាស់ ឬ​មាន​ចេតនា​ញុះញង់ បង្ក​ផលប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ និង​សេដ្ឋកិច្ចសង្គម ដែល​ឈានទៅដល់​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​មានការ​កត​សម្គាល់ថា​ករណី​យ៍​ផ្ទុះ​បង្ក​ការខូចខាត​រថយន្ត​នេះ​គឺ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុន​ណោះ​ដែល​អាជ្ញាធរខេត្ត​សៀមរាប​ត្រូវ​ប្រារព្ធ​ធ្វើបុណ្យ​ទន្លេរ​លើក​ទី​៨ នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​១៥-១៧ ខែមីនា ឆ្នាំ​២០២៤​ខាងមុខនេះ ចាប់ពី​ស្ពាន​ព្រះរាជដំណាក់ រហូតដល់​រង្វង់​មូល​វត្ត​ដំណាក់​ក្រុង​សៀមរាប​។​

បើតាម​មន្ទីរ​ពត៍​មាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​៤ ខែមីនា លោក លី វណ្ណៈ នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប បញ្ជាក់​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ថា បុណ្យ​ទន្លេ ជា​ព្រឹ​ត្ត​ការណ៍​ទេសចរណ៍​ជាតិ​មួយ​ដ៏​សំខាន់ ដែល​នឹង​បង្ហាញ​ពី​សក្តានុពល​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដែល​កម្ពុ​ជាមាន ជាពិសេស​វា​បាន​ទាក់ទាញ អ្នកទេសចរ បាន​ស្គា​ល់ពី​ជីវភាព​នៅតាម​តំបន់​នៃ​ដង​ទន្លេ និង​បឹង​ទន្លេសាប ព្រមទាំង​ផ្ដល់​ចំណូល​ដោយផ្ទាល់ និង​ប្រយោល​ដល់​អ្នក​នៅក្នុង​មូលដ្ឋាន​។​​លោក​បន្តថា ព្រឹត្តិការណ៍​ដ៏​មាន​អត្ត​ន័យ​នេះ ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់​ខ្ពស់ ស្របគ្នា​យុទ្ធនាការ ទស្សនា​សៀមរាប ២០២៤ របស់​រាជរដ្ឋាភិបាល បាននិងកំពុង​បន្ត​ជំរុញ​យ៉ាង​សស្រាក់សស្រាំ​។​

​លោកនាយក​រដ្ឋបាល ក៏បាន​បញ្ជាក់​ផងដែរ​ថា ការទាក់ទាញ និង​ជំរុញ​កំណើន​ភ្ញៀវទេសចរ​មកកាន់​ខេត្តសៀមរាប ទាម ទារ​ឱ្យមាន​ការចូលរួម​ប្រកបដោយ​ឆន្ទៈ​ពី​គ្រប់ភាគី​ទាំង​រាជរដ្ឋាភិបាល ទាំង​ឯកជន និង​ប្រជាពលរដ្ឋ​ផ្ទាល់​។ លោក បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់ សូម​គិតគូរ​លើ​ដាក់​តម្លៃ​កន្លែង​ស្នាក់នៅ តម្លៃ​ម្ហូបអាហារ អនាម័យ សេវាកម្ម ជាដើម ព្រោះ​ខេត្តសៀមរាប ជា​ប្រភព​ចំណូល​ទេសចរណ៍​ដ៏​ធំ​របស់​កម្ពុជា និង​ជា​តំបន់​ទេ​ចរណ៍​ដ៏​ធ្លេ​ច​ធ្លោ​មួយ​ក្នុង​ពិភពលោក​។​

​គួររំលឹកថា ពិធីបុណ្យ​ទន្លេ រៀបចំឡើង​ក្នុង​គោលបំណង ជំរុញ​វិស័យ​ទេសចរណ៍​នៅតាម​ខេត្ត​ជាប់​ដង​ទន្លេ ពិសេស​រួមចំណែក​ដល់​ការជំរុញ និង​អភិវឌ្ឍ​តំបន់​តាម​ដង​ទន្លេ​កម្ពុជា ឲ្យ​ក្លាយជា​ប៉ូល​ទេសចរណ៍​ដ៏​ទាក់ទាញ ស្របតាម​យុទ្ធសាស្ត្រ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍ និង​បំផុស​មហាជន​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ​តាម​ដង​ទន្លេ ព្រមទាំង​ជំរុញ​ការតភ្ជាប់ និង​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​ប្រទេស​ជា​មិត្ត​។ ពិធីបុណ្យ​ទន្លេ លើក​ទី​៨ ឆ្នាំ​២០២៤​នេះ ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ “​ទន្លេ​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​”៕a car sr bom1 a car sr bom2 a car sr bom3 a car sr bom4 
​