» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5761 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695932 នាក់

ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស!

 

ភ្នំពេញ៖ព្រះរាជអាជ្ញា សម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ទ្រី សក្កដាករណីថយឡានបុ,កមនុស្សស្លា,ប់ ពីរករណី៖១៖បទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, បើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន។២៖បទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរបួស និងស្លាប់ដល់អ្នកដទៃបទល្មើសដែលត្រូវផ្តន្ទាទោសតាមមាត្រា ៤៥, មាត្រា ៦៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, មាត្រា ៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។a try car  

លោក ទ្រី សក្ដដា ត្រូវបានគេស្គាល់ថាជាតារាសម្តែងម្នាក់បានបានបើករថយន្តមកឈប់កណ្តាលផ្លូវពេលសមត្តកិចច្ចមកដាស់ឲ្យបើកចេញអែបកៀនក៏បើករថយន្តថយក្រោយមួយទំហឹងដោយមិនប្រុងប្រយ័ត្ន បណ្តាលឱ្យបុករថយន្តចំនួន ២គ្រឿង និងកិនម៉ូតូមួយគ្រឿងនៅផ្លូវលេខ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញនាថ្ងៃតី៧ ខែ សីហា ។

ហេតុការណ៍នេះ បណ្តាលឱ្យយុវតីខ្មែឥស្លាមម្នាក់ស្លាប់ ខណៈស្ត្រីជាម្តាយរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ យុវតីនេះជាអ្នករស់នៅក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ភ្នំពេញ។លទ្ធផលតេស្ត លោកទ្រី សក្កដា ត្រូវបានគេរកឃើញថាមានសារធាតុគ្រឿងញៀនថែមទៀត។

លោក ហេង រតនា ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសជាផ្លូវការថា ផែននគរបាលចរាចរណ៍បានពឹងពាក់មេធាវីប្រចាំផែន ដើម្បីប្តឹងជនបង្កឈ្មោះ ទ្រី សក្ដដា ករណីបើកបរក្រោមឥទ្ធិពលនៃសារធាតុញៀន បណ្តាលឱ្យកុមារីម្នាក់ស្លាប់បាត់បង់ជីវិត និងស្ត្រីជាម្តាយរងរបួសធ្ងន់ធ្ងរ។

ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានបង្កការចាប់អារម្មណ៍ និងការសោកស្តាយយ៉ាងខ្លាំងក្នុងចំណោមមហាជន ជាពិសេសដោយសារមានអ្នកស្លាប់ និងអ្នករងរបួសធ្ងន់។

យោងតាមការបញ្ជាក់លើបណ្តាញសង្គម លោក ហេង រតនា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

> «ពេលនេះផែននគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានពឹងពាក់មេធាវីប្រចាំផែនចរាចរណ៍ប្តឹងលោកទ្រីសក្កដាដែលបានបើកបរដោយមានសារធាតុញៀនធ្វើអោយម្តាយរបួសធ្ងន់ធ្ងរខ្លាំងនឹងកូនស្រីស្លាប់ដែលគួរអោយអាណិតបំផុតនោះជាផ្លូវការដោយមិនអោយរួចខ្លួនបានឡើយ»។

a try car1 a try car2 a try car3